ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណចំនួន១០នាក់ដឹកនាំដោយលោក វរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលលើការងារគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥នៅចំណុចភូមិប្រហូត សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់។លោកសប៊ុនសឿងបាននិយាយថាជនសង្ស័យទាំង៣នាក់មានឈ្មោះ១ឈ្មោះ នី សិលា ភេទ ប្រុស អាយុ ២៥ឆ្នាំរស់នៅ ភូមិប្រហូត សង្កាត់ អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ជួញដូរ ២ឈ្មោះ ខេង សុឃីមភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ប្រហូត សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណខេត្ត បន្ទាយមានជ័យប្រើប្រាស ៣ឈ្មោះលីយ៉ាវីភេទស្រី អាយុ ២៥ឆ្នាំនារីខារ៉ាអូខេ រស់នៅបន្ទប់ជួលក្រោយផ្ទះសំណាក់គោរដ្ឋានបន្ទប់លេខ២ស្ថិតក្នុងភូមិ គោរដ្ឋាន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចធ្វើការឆែកឆេរដកហូតបានវត្ថុតាងរួមមាន១គ្រឿងញៀនហ្វេតំហ្វេតាមីនទឹកកក១កូនថង់តូច
២ទូរស័ព្ទដៃចំនួន១គ្រឿង៣កាំបិតចំនួន១ដើម៤ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន៥សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួ៦កាបូបលុយចំនួន១។ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចយកមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តដម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យឈ្មោះ នី សិលាបានឆ្លើយសារភាពថារូបគេពិតជាបានទិញលក់គ្រឿងញៀនរយះពេល២ខែមកហើយគឺទិញពីឈ្មោះពុធ ភេទ ប្រុស អាយុ ប្រហែល៣៥ឆ្នាំមិនស្គាល់អាស័យដ្ឋានចំណែកឈ្មោះ ខេង សុឃីម ភេទ ប្រុសនិងឈ្មោះ លី យ៉ាវី ភេទ ស្រី បានឆ្លើយសារភាពថាពួកគេគ្រាន់តែទៅប្រើប្រាស់គ្រឿងញៀននៅទីនោះតែប៉ុណ្ណោះ។ជនសង្ស័យទាំង៣នាក់សមត្ថកិច្ចអាវុធ ហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ចំណែកឈ្មោះ ពុធ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្តទៀត។


































