សៀមរាប៖ឯកឧត្តមង៉ែត ណារិនសមាជិកគណះកម្មាការកណ្តាលគណះបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានកិតិ្តយសគណះបក្សប្រជាជនខេត្តសៀមរាប។
.ឯកឧត្តមសត ណាឌីប្រធានក្រុមការងារខេត្តចុះជួយស្រុកជីក្រែងព្រមទាំងមន្ត្រីរាជការនិងសប្បុរសជនក្នុងស្រុកជីក្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងឃុំខ្វាវនៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥នៅវត្តព្រះធាតុស្ថិតនៅក្នុងភូមិព្រះធាតុឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាបចំនួន.២៨៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម,ទឹកត្រី៨ដប,ទឹកស៊ីអ៊ីវ២ដប, មី១៥កញ្ចប់, ត្រី(ខ)កំប៉ុង៦កំប៉ុង, សារុង.១ ,និងថវិការ.១០.០០០រៀលទៀតផង។ ប្រកេនព្រះសង្ឃវត្តព្រះធាតុមានអង្ករ២ការុង, ត្រី(ខ)កំប៉ុង២សុងនិងថវិការ.១០០.០០០០រៀល។ ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តមសត ណាឌីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកបានឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់សំខាន់លើការងារកសិកម្ម ទុបទំនុប បិតភ្លឺស្រែរក្សាទឹកទុកក្នុងស្រែព្រោះឆ្នាំនេះទឹកភ្លៀងធ្លាក់មានភាពរអាក់រអួល។ លោកបន្តទៀតថា លើការងារភូមិឃុំមានសុវត្ថិភាព លោកសំណូមពរឲ្យប្រជាពលរដ្ឋយើងចូលរួមទាំងអស់គ្នា បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ ការងារខាងលើនេះក៏គ្មានតំលាភាពដែរ។ ចំពោះការងារព្រំដែន រាជរដ្ឋាភិបាលកម្ពុជាយើងបានសំណូមពរឲ្យអង្គការសហប្រជាជាតិយកផែនទីមកធ្វើការផ្ទៀងផ្ទាត់បានត្រឹមត្រូវហើយ តែមានជនអគតិមួយចំនួនខិត្តខំឃោសនាបំប៉ោងសភាពការណ៏ធ្វើឲ្យប្រជាពលរដ្ឋមានភាពច្របូកច្របល់។
.ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យមានភាពរលូននឹងទំនុកចិត្ត៕
ដោយ ព្រំ សុ ខា