ខេត្តឧត្តមានជយ័៖ ផលអនុផលព្រៃឈើដែលក្រសួងកសិកម្មមិនអនុញ្ញាត្តផ្ដល់អាជ្ញាបន្ន័ដល់
អាជីវកររឺក៏ក្រុមហ៊ុនណាមួយប្រកបអាជីវកម្មទៅក្រៅប្រទេសនោះទេ តែសកម្មភាពការដឹក
ជញ្ជូនជរ័ទឹករបស់ឈ្មួញទៅលក់នៅអែប្រទេសថៃ រាប់សឹបតោនក្នុងមួយជើងៗ ដោយមាននាក់មានអំណាចនៅស្រុកអន្លង់វែងម្នាក់ជាមន្ដ្រីយោធាឌឺបេមណ្ឌុល៤ជាអ្នករត់ការ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥មានរថយន្ដម៉ាកយីឌុបមួយគ្រឿង
ក្បាលសរទ្រុងខៀវ ពាក់ស្លាកលេខ ព្រះវិហារ ៣ អេ ០០៤២ដោយមានផ្ទុកជរ័ទឹកពេញ
រថយន្ដ។បើតាមការអោយដឹងពីឈ្មួញរកស៊ីជរ័ម្នាក់ឈ្មោះ អ៊ឹង ឃ្លូ ថារូបគាត់បានដឹកជញ្ជូ
នជរ័ចេញពីស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ឆ្ពោះទៅក្រុងប៉ៃលិននិងឆ្លងដែនទៅលក់នៅក្នុងប្រទេសថៃដោយធ្វើការដឹកជញ្ជូនតាមបណ្ដោយផ្លូវជាតិ RP174ឆ្លងកាត់ខេត្តឧត្ដមានជយ័ ដោយមានលោកអនុសេនីឯក ម្នាក់ឈ្មោះឱម ពីនជាមន្ត្រីដឺបេប្រចាំស្រុកអន្លង់វែងជានាក់រត់ការស្ថាបន្នពាក់ពាន់នៅតាមដងផ្លូវ។បើតាមការអោយដឹងពីសមត្ថកិច្ចថា លោកអនុសេនីឯក
ឱម ពីន ដែលជាមន្ដ្រីឌឺបេមណ្ឌុល៤ប្រចាំស្រុកអន្លង់វែងបានសហការជាមួយឈ្មួញនាំជរ័
ទឹកឆ្លងដែនទៅលក់នៅប្រទេសថៃយ៉ាងរលូនជាច្រើនឆ្នាំមកហើយ ទោះជាក្រសួងមិនបាន
ផ្ដល់អាជ្ញាបន្នយ៉ាងណាក៏ដោយ។លោកអនុសេនីឯក ឱម ពីន បានអោយក្រុមការងារយើងដឹងតាមទូសព្ទ័ថាជរ័ទឹកដឹកទៅលក់នៅប្រទេសថៃគឺមានច្បាប់ប៉េសេត្រឹមត្រូវ៕