ខេត្តបន្ទាយមានជ័យ​បន្ត​ចុះ​ត្រួ​ក​ពិនិត្យ​រក​ឯកសារ​ជនបរទេស​អន្តោប្រវេសន៍​ក្នុង​ខេត្ត​

0

​បន្ទាយ​មាន​ជ័​យ៖ ក្រុមការងារ​ចំរុះ​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង​ជនបរទេស​អន្ត​ប្រវេសន៍​នៅ​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី​២៥​កញ្ញា​២០១៥ បន្ត​ត្រួ​ក​ពិនិត្យ​រកអោយឃើញ​នៅ​ជនបរទេស​ណា​ដែល​ប្រើប្រាស់​លិ​ខិ​ត្ត​បទដ្ឋាន​កម្ពុជា ទាំង​ត្រឹមត្រូវ​តាម​នីតិវិធី​និង​មិន​ត្រឹមត្រូវ​តាមច្បាប់IMG_8914.MOV_snapshot_00.04_[2015.09.25_20.41.22]​កម្ពុជា លោក​ឧ​ត្ត​ម​សេនី៍ ឃុន សំបូរ អគ្គ​រង​នៃ​អគ្គ​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានលើកឡើង​នា​ស្នងការ​នគរបាល​ខេត្ត​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដល់​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ ។​
លោក ឱ លន់ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​កិច្ចការងារ​ជនបរទេស​បាន​លើកទ្បើង​ថា​: ចាប់តាំងពី​មានការ​ផ្សព្វផ្សាយ​សមាស​ភាព​គ​ណះ​កម្ម​ការ​ជំរឿន​និង​ការរៀបចំ​ក្រុមការងារ​ចំរុះ​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង​ជនបរទេស​អន្ត​ប្រវេសន៍ នៅ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្ត​ការងារ​ចុះ​ជំរឿន​ជនបរទេស​គ្រប់​ស្រុក​ក្រុង​ទូទាំង​ខេត្ត​រហូត​បាន​រកឃើញ​នៅ​ជនបរទេស​ជាច្រើន​ដែល​រស់នៅ​ខុសច្បាប់​ត្រូវបាន​ចាប់​បញ្ជូនទៅ​ស្រុក​វិញ​បាន​ចំនួន​២៣​នាក់​។​
លោក ឃុន សំបូរ អគ្គ​រង​នៃ​អគ្គ​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានធ្វើ​ការណែនាំ​ថា​អ្វីដែល​ត្រូវអនុវត្ត​បន្ត​លើ​ជនបរទេស​ចាប់ពី​ស្អែក​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ត្រូវ​ពិនិត្យ​អោយឃើញ​ជនបរទេស​មា​ន​ឯកសារ​សម្គាល់​អន្ត​សញ្ញាណ​ពិសេស​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ផ្តល់​ស្រប់តាម​នីតិវិធី យន្តការ​និង​បែបបទ​ដែល​បានកំណត់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវអោយ​ជន​នោះ​ធ្វើ​កិច្ចសន្យា​ទុកដាក់ រក្សា​អោយបាន​គត់មត់​ល្អ​សម្រាប់​បង្ហាញ​ដល់​សមត្ថកិច្ច​នៅពេល​មាន​តម្រូវការ​និង​រាយ​ការ​មក​ក្រសួង​ដើម្បី​ពិនិត្យ​ដោះស្រាយ​។​
ក្នុងករណី​ត្រួ​ក​ពិនិត្យឃើញ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ណាមួយ​ជា​ឯកសារ​ក្លែង​ត្រូវធ្វើ​ការដកហូត​និង​អនុ​រត្ត​តាម​នីតិវិធី​នៃ​ច្បាប់​និង​បទដ្ឋាន​ជា​ធរមាន​។​ហើយ​អ្វីដែល​សមត្ថកិច្ច​ធ្វើ​បន្ថែមទៀត​គឺ​ប​ជ្ឍ​ប់​ការ​បញ្ជក់​ឬ​ចេញ​ឯកសារ​ណា​ដែល​ពាក់ព័ន្ធ​ជនបរទេស​។​
ឯ​ពលរដ្ឋ​ខ្មែរ​មិន​ថា​គាត់​មកពី​ប្រទេស​ណា​ទេ​គឺ​ត្រូវតែ​ធ្វើអោយ​គាត់​ព្រោះ​គាត់​ជា​ខ្មែរ​មិន​បាត់​សញ្ជាតិ​ទ្បើ​ត​នេះ​បើតាម​ច្បាប់​៕IMG_8914.MOV_snapshot_00.04_[2015.09.25_20.41.32] IMG_8914.MOV_snapshot_00.04_[2015.09.25_20.41.22] IMG_8914.MOV_snapshot_00.01_[2015.09.25_20.41.46]