គ្រូពេទ្យ​ស្ទើរភ្លើង ឈ្មោះ​អាំង វិទូ ចាក់​ថ្នាំ​អោយ​អ្នកជំងឺ​ប្រកាច់​ស្លាប់​ភ្លាមៗ​ពេល​បញ្ចូនទៅ​ពេទ្យ​បង្អែក​ស្រុក

0

កំពង់ធំ​=​កាលពី​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ១១ និង​០៥​នាទី មាន​នារី​ម្នាក់​ឈ្មោះ​ជុំ លាប អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​អាកា​រះ​មិន​ស្រួលខ្លួន​ក៏​ធ្វើដំណើរ​ទៅរក​គ្រូពេទ្យ ស្រាប់​មកដល់​ផ្ទះ​ពេទ្យ មាន យីហោ ឈ្មោះ ហោ​មី 11998515_1635447520052363_69694495_nទីតាំងនៅ​ចំនុច ភូមិ កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏​ចូល​ទៅអោយ គ្រូពេទ្យ​ឈ្មោះ អាំង វិទូ ពិនិត្យ ។​
​បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា គ្រូពេទ្យ​ឈ្មោះ អាំង វិទូ​នេះ​បាន​ចាក់​ថ្នាំ ២​ម្ជុល​ត្រង់​ត្រកៀក ខាងឈ្វេង​អ្នករងគ្រោះ​ក៏​ស្រែកថា​ចុក ណាស់ ស្រាប់តែ​ប្រកាច់​ភ្លាមៗ ពេលនោះ​គ្រូពេទ្យ អាំង វិទូ បាន​ព្យួរសេរ៉ូម អោយ ២ កំប្លោក ហើយ​បញ្ចូល​ទៅ​មន្ទីរពេទ្យ បង្អែក ស្រុក​ស្ទោង មិនទាន់​ទាំង​ដល់​ផង​ក៏​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​ទៅ​។​12053363_1635447466719035_1302406511_n
​ក្រោយ មក លោកគ្រូ​ពេទ្យ អាំង វិទូ​បាន​បិតទ្វា តូប រួច​ក៏​ដាក់​មេ​ប្រូច រត់​បាត​ខ្លួន​តែម្ដង បើតាម​នគរបាល ប៉ុស្ដិ​បាន​និយាយថា​មិនមែនជា​រឿងលើក​ទី​១​ទេ គឺ​ច្រើនលើក​មកហើយ​នៅក្នុង​ស្រុក​ស្ទោង ជាពិសេស ពេទ្យ​នៅ​ត​រង់​ម្ដុំ​ផ្សារ​ស្ទោង ពុំបាន​ឆ្លង​កាត​សាលា​ពេទ្យ នោះទេ​គឺ ជា​ពេទ្យ​ដែល​ធ្លាប់​ធ្វើជា​ពេទ្យ​ទា​ហ៊ាន ខែ្មរ​ក្រហម ប៉ុន្ដែរ ពេទ្យ អាំង វិទូ​នេះ​ជា​គ្រូពេទ្យ វ័យក្មេង ដោយ​គេ​សង្ស័យថា​គាត់​មិនមែន​ប្រលង​ជាប់​ពេទ្យ​ទេ គឺ​ទិញ​ឈ្មោះ​របស់គេ ដើម្បី​ក្លាយជា​ពេទ្យ​ស្របច្បាប់​។​12048467_1635447493385699_516044776_n
បើតាម​សំ​ម្ដី របស់លោក យ៉ង សំ អធិការ​ស្រុក​ស្ទោង បានអោយដឹងថា អ្នកជំងឺ​មាន​រោគ បេះដូង​ខ្សោយ និង​មាន​អាកា​រះ​ធ្ងន់ធ្ងរ ទៅហើយ ក្នុងនោះ​ក៏មាន​លិខិត​ពេទ្យ​បញ្ចា​ក់ថា​ពិតជា​មាន​ជំ​បេះដូង​ខ្សោយ​ដំណាក់កាល​ចុងក្រោយផងដែរ​៕​ប៊ុន រិទ្ធី 12067327_1635447570052358_1027777920_n12067868_1635447516719030_1080046926_n