កំពង់ធំ= លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបញ្ចាអោយកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំបញ្ចា ដោយនាយការិយាល័យ ចាប់បានជនល្មើសចំនួន២នាក់ បញ្ចូនមកស្នងការនគរបាលខេត្ត ចាប់បាននៅចំនុច មុខ
សាលាកំពងធំក្រុងនិងមុខភោជនីហដ្ឋាន១៦៨ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ រួចបញ្ចូនមកស្នងការខេត្តកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៥ពីបទ ជួញដូរ គ្រឿងញៀន។
បន្ទាប់ពីបញ្ចូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំនុំរឿង ដោយចាប់បានវត្ថុតាំង ទូស័ព្ទដៃ ១គ្រឿង និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក ១កញ្ចប់ ទំងន់ ប្រហែល 0,១ ក្រាម តែត្រូវបានជនល្មើសរូបនេះបំផ្លាញចោល ពេលដែលរត់កិចខ្លួន មានឈ្មោះ សេង ផល្លា អាយុ ៣៤ឆ្នាំ រស់នៅភូមិ រូង ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពងធំ ជនសង្ស័យ រូបនេះ ជាជនដែលចែកចាយគ្រឿងញៀន យ៉ាងសកម្ម និងម្នាក់ឈ្មោះ ឡាយ ថា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ កំពង់រទេះ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជនសង្ស័យរូបនេះ ជាអ្នកយកថ្នាំញៀនមកពីចំនុចផ្សារថ្មី ក្រុងភ្នំពេញ ចូលមកក្នុងខេត្តកំពង់ធំ ដើម្បីលក់ចែកចាយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមានប្រសាសន៍ថាក្រោយពីកសាងសំនុំរឿងរួច និងបញ្ចូន ខ្លួនទៅសាលាដំបូងខេត្តកំពង់ធំនៅរសៀលថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ២០១៥ ដើម្បីចាត់កាត់តាមនិតិវិធីច្បាប់រួចនិងបញ្ចូនទៅពន្ធធានាខេត្ត ៕ ប៊ុន រិទ្ធី



































