តាមផ្លូវ​ទៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ព្រះនេត្រព្រះ​សម្បូរ​ការតាំង​លក់​សត្វព្រៃ​

0

​ខេត្តបន្ទាយមានជ័យ​
​សត្វ​ស្លាប ជាច្រើន​ប្រភេទ​នៅ​ខេត្ដ​បន្ទាយមានជ័យ កំពុង​រង​ការ​បរបាញ់​ពី​សំណាក់​ព្រាន​យកមក​ដាក់តាំង​លក់​តាមផ្លូវ​ជាតិ​ចំនួន ២​ខ្សែ ក្នុងស្រុក​ព្រះនេត្រព្រះ និង​ក្រុង ប៉ោយប៉ែត សត្វ​ស្លាប​ដែល​ត្រូវ​ព្រានប្រមាញ់​យកមក​លក់​ឱ្យ​ឈ្មួញ​តាម​ហាង និង​ការតាំង លក់​តាមផ្លូវ​image (1)ភាគច្រើន​ជា​សត្វ​លលក សត្វ​មាន់ទឹក សត្វ​កុក សត្វ​ដុំ​ដោ ជា ដើម​ហើយ​ពេលខ្លះទៀត​ប្រជាពលរដ្ឋ និយាយថា​អាចមាន​ដល់​សត្វ​ក្រៀល ដែលជា​សត្វ​ត្រូវបាន​អភិរក្ស​នៅ​ស្រុក​ភ្នំស្រុក​ក៏មាន​ដាក់លក់​នៅលើ​ទីផ្សារ​ផង ដែរ សត្វ​ស្លាប​ទាំងនោះ ត្រូវបាន​យកមក លក់​តាម​ហាង​ធំៗ​ក្នុង​ទីរួមខេត្ដ​បន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែត និង​មួយ ចំនួន​ធំ​គឺ​ត្រូវបាន​គេ​ព្យួរ​លក់​ដោយ​សេរី តាម​ចិញ្ចើមផ្លូវ​ត្រង់ចំណុច​ព្រំប្រទល់ ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ ដោយ ឡែក​មួយកន្លែង​ទៀត​នៅ​ចំណុច​ក្បាល ស្ពាន​តា​ប៉ុន​ព្រំប្រទល់​ខេត្ដ​បន្ទាយ​មាន ជ័យ និង​សៀមរាប ក៏មាន​សម្បូរ​សត្វ ស្លាប​ដាក់លក់​ដែរ ដែល​ទីតាំង​នេះ​មាន ការ​ចម្អិន​ហើយ​ជាស្រេច សត្វ​ដែល​គាត់​ដាក់តាំង​លក់ នេះ​គឺ​បាន​ទិញ​មកពី​ព្រាន​ដោយ​ការ​វាយ​លប់​ហើយ​ក្នុង​មួយថ្ងៃៗ​រូបគាត់​ទិញ​ពី ២០​ទៅ​៣០​ក្បាល​និង​បានដាក់​លក់​ដោយ ចង​ជា​ចង្កោម និង​លក់រាយ​ហើយ​តម្លៃ​គឺ ទៅតាម​ប្រភេទ​នៃ​សត្វ ទាក់ទង​នឹង​ការ​ប្រមាញ់​សត្វ​ស្លាប និង​ការដាក់​លក់​ដោយ​សេរី​នេះ​គេ​ពុំដែល ឃើញ​មាន​មន្ដ្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថ កិច្ច​ពាក់ព័ន្ធ​នៃ​ខេត្ដ​បន្ទាយមានជ័យ ចាត់វិធានការ​ក្នុងការ​ទប់ស្កាត់​ឡើយ ដោយមាន​ការដក់​តាំង​លក់​សត្វព្រៃ​របៀប​អាណាធិបតេយ្យ​នោះ​អ្នកយក​ព៌​ត័​សុំ​បំភ្លឺ​ពី​លោក​មេព្រៃ​ប្រចាំខេត្ត​ដែ​តែ​គ្មាន​អ្នក​លើក​ជាប់រវល់​រហូត​និង​មិនអាច​ទាក់ទង​បានឡើយ​៕Bun rithyimage