ស្ត្រី​ម្នាក់​បើក​រថយន្ដ​ចូល​ក្នុង​ហ្វូង​បាតុកម្ម​បណ្ដាល​អោយ​ផ្អើល​ហ្វូង​បាតុករ​

រាជធានី​ភ្នំពេញ​៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​និង​30​នាទី​ថ្ងៃ​ទី​01 ខែ ឧសភា ឆ្នាំ​2014 នៅ​ខាង​មុខ​ក្រសួង​កិច្ចការនារី  ផ្លូវ​នរោត្ដម ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​បាន​បើក​រថយន្ត​ចូល​ក្នុង​ក្បួន​បាតុកម្ម​

បណ្ដាល​អោយ​ផ្អើល​ដល់​ក្រុមបាតុករ​។ ស្ត្រី​ដែល​ក្លា​ហ៊ាន​បាន​បើករថយន្ត​បំរុង​និង​បុក​ទំ​លុះ​ក្រុមបាតុករ​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ជិន សុ ភី​ណា ហៅ អា​ស្រី​ភេទ​ស្រី អាយុ​44​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សា​ថ្មី​ទី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​រថយន្ត​ម៉ាក កូរ៉ូឡា​ព​ណ៍ស ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 2A-1914​។ បើ​តាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ស្ត្រី​រូបនោះ​បាន​ដើរ​ចូល​ក្នុង​ក្បួន​បាតុករ​ដែល​គ​ណះពេលនោះ​ក្រុមបាតុករ​កំពុងតែ​ឈរ​បិត​ផ្លូវ​នៅលើ​ស្ពាន​នាគ​ហើយ​ក្រុមបាតុករ​កំពុងតែ​ឈរ​ស្ដាប់​លោក សម​រង្សុី ប្រធាន​គ​ណះ​បក្ស​សង្គ្រោះ​ជាតិ ថ្លែង​សន្ទរកថា ហើយ​ស្ត្រី​រូបនោះ​បាន​ស្រែក​ថា​អោយ​ក្រុមបាតុករ​ទាំងនោះ​ថា ៖ នាំគ្នា​ធ្វើ​បាតុកម្ម​អោយ​ស្ទះផ្លូវ​ដល់​ណា​ទៀត​ម្ដេច​មិន​នាំគ្នា​ទៅរ​កសី​ុ​វិញ បន្ទាប់ពី​ឮ​ស្ត្រី​រូប​នោះ​និយាយ​បែប​នេះ​ក្រុមបាតុករ​ក៍​បាន​នាំគ្នា​បណ្ដេច​ស្ត្រី​រូប​នោះ​អោយ​ចេញពី​កន្លែង​បាតុកម្ម​(​លើ​ស្ពាន​នាគ​មុខ​វត្តភ្នំ​)​ព្រោះ​មិន​ចង់អោយ​មាន​បញ្ហា​អ្វី​កើតឡើង​ពេលដែល​ស្ត្រី​រូប​នោះ​ដើរចេញ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ស្ត្រី​រូប​នោះ​ក៍​បាន​បើករថយន្ត​ម្នាក់ឯង​បំរុង​និង​ទំ​លុះ​ហ្វូង​បាតុករ​ដែល​ឈរ​នៅលើ​ស្ពាន​នា​គ​ដែល​កំពុង​ស្ដាប់​លោក​សម​រង្សុី ថ្លែងការណ៍​ហើយ​ស្ត្រី​រូបនោះ​បាន​ចុច​សី​ុ​ផ្លេរ​រថយន្តឮ​កងរ​ម្ព​ង​ពេញ​កន្លែង​កើតហេតុ​ទៀតផង​បន្ទាប់ពី​ឃើញ​ហេតុការណ៍​បែប​នេះ​ក្រុមបាតុករ​មាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ក៍​គ្នា​មក​ឃាត់​រថយន្ត​បណ្ដាល​អោយ​ស្ទះចរាចរណ៍​ពេញ​ផ្លូវ​បន្ទាប់ពី​ក្រុម​ហ្វូង​បាតុករ​បាន​ឃាត់​រថយន្ត​របស់​ស្ត្រី​រូប​នោះ​ហើយ​បាតុករ​ខ្លះ​បាន​យក​ដុំថ្ម​មក​គប់​មក​លើ​រថយន្ត​តែ​ត្រូវបាន​ក្រុមយុវជន​របស់​គ​ណះ​បក្ស​សង្គ្រោះ​ជាតិ​នាំគ្នា​ជួយ​ឃាត​ដើម្បី​កុំអោយ​មាន​អំពើហឹង្សា​កើតឡើង​ចំណែក​ស្ត្រី​រូប​នោះ​បន្ទាប់ពី​ឃើញ​គេ​ឈ​រព័ទរថយន្ត​ជិតជុំ​វិញ​ហើយ​នោះ​ក៍​បាន​ចាក់​កន្លឹស​រថយន្ត​ពីខាង​ក្នុ​ងហើយដេក​ដាក់ជើង​លើ​ចង្កូត​រថយន្ត​ធ្វើ​ប្រងើ​យ​ដោយ​ពុំ​មាន​ខ្វល់​ព​ឍិ​សុវ​ត្ត​ភាព​ដែល​បាន​កើតឡើង​នោះឡើយ​។ បន្ទាប់ពី​មាន​ការ​ភ្ងាក់ផ្អើល​មួយ​សន្ទុះ​ក្រោយ​មក​សមត្ត​កិ្ច​នគ​បាល​ចរាចរណ៍ជើងគោ​ក​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​បាន​យក​រថយន្ត​ស្ទូចៗ​ទាំង​ម្ចាស់​ទាំង​រថយន្ត​របស់​ស្ត្រី​រូប​នោះ​យក​ទៅ​ទុក​នៅ​ក្នុង​ស្ថានី​រថភ្លើង​មួយសន្ទុះ​ទើប​ប្រគល់​អោយ​សមត្តកិច្ច​នគ​បាល​ខណ្ឌ​ដូនពេញ​កសាង​សុំណុំរឿង​បន្ត​។ បន្ទាប់​ពី​សមត្តកិច្ច​បាន​សាកសួរ​រកមូល​ហេតុ​ថា​តើ​ហេតុអ្វី​បានជា​បើករថយន្ត​ចូល​ក្នុង​ក្បួន​បាតុកម្ម​បែបនេះ​ពេលនោះ​ស្ត្រី​រឍុប​នោះ​បាន​ឆ្លើយ​ប្រាប់​សមត្តកិច្ច​យ៉ាងខ្លី​ដោយ​ពុំ​មាន​ផិត​ភ័យ​ថា​៖ មូលហេតុ​ដែល​នាង​បើក​រថយន្ត​ចូល​ក្នុង​ក្បួន​បាតុកម្ម​គឺ​នាង​ស្អប់​បាតុកម្ម​ហើយ​មិន​ចង់អោយ​ធ្វើ​បាតុកម្ម​៕

image image_1 image_2 image_3