ខេត្តព្រះសីហនុ៖គណៈកម្មការខេត្តព្រះសីហនុ មានមន្ទីគមនាគមន៍ បរិស្ថាន អាជ្ញាធរសង្កាត់ ក្រុង និងខេត្ត ដឹកនាំដោយលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុបានចុះពិនិត្យ ការ ដ្ឋាន កាយដីភ្នំ ការដ្ឋានក្រុមហ៊ុនសំណង់លក់ផ្ទះល្វែង និងអាជីវកម្មលក់ថ្ម ខ្សាច់ស្ថិតនៅ សង្កាត់លេខ២ និងសង្កាត់ លខ៣ ក្រុង ខេត្តព្រះសីហនុ ដែលបង្ករអោយបាត់បង់ សោភណ្ណ័ ភាព និងប៉ះពាល់បរិស្ថានយ៉ាង ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។.លោកអភិបាលរងខេត្ត មានប្រ សាសន៍ថា ក្នុងនាមអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការ ងារចុះមកនេះ ពិនិត្យ និងបញ្ឍប់សកម្មភាពកាយដីភ្នំដោយខុសច្បាប់ នៅក្នុងសង្កាត់២ និង៣ ដែល ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខាងបរិស្ថាន និងប្រពន្ធ័លូ និងផ្លូវថ្នល់ ។ចំពោះការងារ អភិវឌ្ឍ ខេត្តជាការល្អ ដែលយើងគាំទ្រ ក៍ប៉ុន្តែត្រូវគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រោះ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់បញ្ចូលជាប៉ូលសេដ្ឋកិច្ចខាងវិស័យទេសចរ ឧស្សាហកម្ម កសិកម្ម ក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ បន្ទាប់ពី រាជធានីភ្នំពេញ សៀមរាប ។ .ការអភិវឌ្ឍយើងអបអរសាទរ ស្វាគមន៍ និងគាំទ្រចំពោះការអភិវឌ្ឍរបស់បងប្អូន គឺជាកិច្ចរួមចំណែកក្នុងការអភិវឌ្ឍខេត្ត អោយមានការប្រែប្រួល និង រីកចំរើនថ្មីបន្ថែមទៀត ក៍ប៉ុន្តែទន្ទឹម និងការ អភិវឌ្ឍន៍យើងត្រូវគិតពីផលប៉ះពាល់ដែលកើតមាននៅក្នុងមូលដ្ឋានផងដែរ ។ ជាក់ស្តែងការដ្ឋានចំនូន ៤កន្លែងរូមមានគារដ្ឋាន សំណង់ លោកឧក ញ៉ា លឹម ហ៊ុយឡេង .កាដ្ឋាន របស់ ញក់គឹមតុង .កាដ្ឋាន របស់ ប៊ុនហួត (លើភ្នំ)និងការដ្ឋានរបស់ តាំង គុយ ម៉េង បើតាមការពិនិត្យឃើញថាមិនមាន ការទទូល ខុសត្រូវតាម លក្ខណៈ បច្ចេកទេសត្រឹមត្រូវនោះទេជាហេតុបង្កធ្វើអោយប៉ះពាល់ដល់ហេដ្ឋា រចនាសម្ពន័ ជាច្រើនក្នុងក្រុងមានដូចជា ទី១ នៅពេលមានភ្លៀងធ្លាក់ ធ្វើឪ្យមានល្បាប់ដីហូរពាសពេញផ្លូវ បង្កការ ហុយ ប៉ះ ពាល់បរិស្ថាន ធ្វើឪ្យប្រពន្ធ័លូពេញ ដោយដី ស្ទះប្រពន្ធ័លូ ធ្វើឪ្យទឹកភ្លៀងហូរ កាត់លើផ្លូវ សាធារណៈ និងបង្កឲ្យផ្លូវរងការខូចខាតជាអន្លើៗផងដែរ។
.លោកអភិបាលរងបានឲ្យដឹងថា សកម្មភាពចុះពិនិត្យនាពេលនេះ យើងអាចសន្និដ្ឋានវាយ តំលៃបាន ថា ការដ្ឋានទាំ៤ខាងលើនេះ ពិតជាមិនទាន់បានអនុវត្តន៍ ត្រឹមត្រូវតាម លក្ខណៈបច្ចេក ទេសរបស់ មន្ត្រី មន្ទីរជំ នាញនោះទេ ដូចនេះជំហានទីមួយក្រុមការងារធ្វើការណែនាំ អប់រំ បន្ថែមទៅ ដល់ ក្រុមអ្នកធ្វើអាជីវកម្មកាយអាចម៍ដីលក់ ក៍ដូចជាកាដ្ឋានសំណង់ផ្ទះល្វែងនិងសកម្មភាពអាជីវកម្មថ្ម ខ្សាច់ស្តីអំពើផលប៉ះពាល់ ។ ជំហានទី២ ធ្វើការផាកពិន័យ ។ និងជំហានទី៣ ក្រុមការងាររបស់ខេត្តនិង ចុះផ្អាកសកម្មភាពតាំងស្រុងតែម្តង និងអាចប្រឈមមុខចំពោះផ្លូវច្បាប់ ប្រសិនរកឃើញថា នៅតែប្រព្រឹត្ត ផ្ទុយ និងការណែ នាំរបស់អាជ្ញារធរ និងមន្ត្រីជំនាញ ។
.ជាមួយគ្នានេះ សុខ ផន អភិបាលរងខេត្តក៍បានធ្វើការផ្សព្វផ្សាយ ក៍ដូចជាការអំពាវនាវដល់ ក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិទាំងអស់ មេត្តាចូលរួមជួយថែរក្សាការពារអនាម័យ បរិស្ថាន រក្សាការពារផល ប៉ះពាល់នានាមានដូចជា ប្រពន្ធ័លូ ថ្នល់ ចិញ្ចើមផ្លូវ សូមក្រុមហ៊ុន ម្ចាស់កម្មសិទ្ធិ រួមទាំង ប្រជាពលរដ្ឋ ទូទាំងក្រុង សូមមេត្តាចូលរួមជួយសំអាត ថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា បើអោយតែអាជ្ញាធរ ឬជំនាញធ្វើម្នាក់ឯង គ្មានការចូលរួមពីអ្នកទាំងអស់ទេ យើងមិនអាចកែប្រែទីក្រុងរបស់យើង អោយមានសោភ័ណភាពល្អបានឡើយ ដូចនេះដើម្បីទីក្រុងស្អាតបរិស្ថានល្អ កិត្តិយសនិងការរីកចម្រើនរបស់ខេត្ត សូមបងប្អូនជួយចូលរួមចំណែកទាំង អស់គ្នា ៕Bun rithy