ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប និងសហការជាមួយនគរបាលអធិការដ្ឋានក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងលក់កន្ទុយលេខអត់ច្បាប់ ៦កន្លែងផ្សេងៗគ្នានៅក្នុងក្រុងសៀមរាប។ក្នុងការរួមសហការគ្នាបង្រា្កបល្បែងកន្ទុយលេខនេះដែរ ក្រោមការបញ្ជារបស់ វរៈសេនីយ៍ទោ ភឹង ចិន្តារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តសៀមរាប និងដឹកនាំផ្ទាល់ដោយអនុសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ អធិការរងក្រុងសៀមរាប សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបកន្លែងលក់កន្ទុយលេខ ចំនួន៦កន្លែងនៅ ផ្សារលើ ផ្សារចាស់ ផ្សារញែ និងខាងកើតផ្សារដើមក្រឡាញ់ និងឃាត់ខ្លួនបានមេកន្ទុយលេខ និងអ្នកលេងសរុប ១៧នាក់ ក្នុងនោះមានមេឆ្នោត ៦នាក់ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ រីឯអ្នកលេង ១១នាក់ទៀត សមត្ថកិច្ចបានអនុញ្ញាតអោយធ្វើការធានាជាបណ្តោះអាសន្ន។
មេកន្ទុយលេខដែលសមត្ថកិច្ចកំពុងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ៦នាក់ រួមមានទី១ ឈ្មោះ សំរិត រ៉េត ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ទី២ឈ្មោះ ប៉ោ គិមឡូន ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិដកពរ សង្កាត់ស្លក្រាម ទី៣ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ទី៤ឈ្មោះ លឹម សុគន្ធ ភេទស្រី អាយុ ៣៩ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ទី៥ឈ្មោះ ហាស់ ម៉ាលីន ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងទ៦ឈ្មោះ ហៀក គឹមហន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប គួរបញ្ជាក់ផងដែរ មជ្ឈដ្ឋាននាៗរងចាំមើលថាតើ? សមត្ថកិច្ចនិងមានវិធានការ បែបណាបន្តរទៀត ។
បច្ចុប្បន្ន មេកន្ទុយលេខដុះស្លែទាំងអស់នោះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប៕ ខេង ឧត្តម