ខេត្តបន្ទាយមានជ័យ
នៅលាម៉ោង៨យប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥នៅស្រុកភ្នំស្រុក
កងកំលាំងនគបាលប៉ុស្តិប៉ោយចារ ឃុំប៉ោយចារបានសហការជាមួយសហគមន៌នេសាទនិងក្រុមអភិរក្ស័សត្វព្រៃ ដឹកនាំដោយលោកឈិត.ឆា នាយនគបាលប៉ុស្តិ បានចុះល្បាតបាន
ប្រទះឃើញជនល្មើសចំនួន៣នាក់កំពុងលួចឆក់ត្រីបទល្មើសនេសាទខុសច្បាប់នៅចំនុចទួលល្វៀង ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បានមុខសញ្ញាកំពុងលួចឆក់ត្រីបានចំនួនបីនាក់យកមកសាកសួនៅអធិការ។លោកវរះសេនីយ៍ត្រីយ៉តសុផល អធិការនគបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់១មានឈ្មោះ ទិលចាន់ទាវ ភេទប្រុសអាយុ ២៨ឆ្នាំ២រ៉ាន់រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ៣ឈ្មោះសួងវឿត ភេទប្រុសអសយុ៣៣ឆ្នាំ អ្នកទាំង៣រស់ នៅភូមិគោករំចេកឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា
ហើយនគបាលបានដកវត្ថុតាងខុសច្បាប់រួមមានអាគុយ៣គ្រឿងម៉ូទ័រឆក់៣គ្រឿង ដងឬស្សីតឆក់ ៦ដងទូរសព្ទ័ ២ គ្រឿង បានដកហូតរក្សាទុក រីឯមនុស្សទាំង៣នាក់ដែលជាជនល្មើសលួចឆក់ត្រីនោះត្រូវបានព្រះរាជអាជ្ញារង ផាន់ ភីរម្យ ឲ្យឃាត់ខ្លួនដើម្បីទុកឲ្យមន្ត្រីជំនាញជល់ផលចាត់ការបន្តតាមនីតិវិធី៕Bun rithy


































