​ក្រុមអាជីវករ​ផ្សារ​សសរស្តម្ភ​តវ៉ា​ប្រឆាំង​មិន​ឲ្យ​លើក​គំរោង​សាងសង់​សាលា​ម​ត្តេ​យ្យ​លើ​ទីតាំង​ផ្សារ​ចាស់​

0

​សៀមរាប​៖​ក្រុមអាជីវករ​ប្រុស​ស្រី ប្រមាណ​ជាង​១០០​នាក់ ដែល​លក់ដូរ​ក្នុង​ផ្សារ​សសរស្តម្ភ បាន​លើកគ្នា​តវ៉ា​ប្រឆាំង និង​ការលើក​គំរោង​សាងសង់​សាលា​ម​ត្តេ​យ្យ ដែល​គ្រោង​សង់​លើ​ទីតាំង​ផ្សារ របស់​អាជ្ញាធរ​។ ការប្រឆាំង​នេះ​គឺ បន្ទាប់ពី​គ្រោង​រុះរើ​ផ្សារ​ចាស់​(​ផ្សារ​រដ្ឋ​)​ឲ្យ​ទៅ​លក់​ក្នុង​ផ្សារ​ថ្មី​(​ផ្សារ12047628_157249684618859_1000234302_n​ឯកជន​)​។​
​ ​ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង​នា​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​បរិវេណ​ផ្សារ ភូមិ​និង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ខេត្តសៀមរាប​។​
​ ​ក្រុមអាជីវករ​បាន​អះអាងថា ផ្សារ​នេះ​មាន​អាយុកាល​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ដែល​ទីតាំង​នេះ​ជា​ដីរ​បដ់​រដ្ឋ​។ នៅ​ព្រឹក​ទី​២៨​ខែកញ្ញា​នេះ នៅ​សុខៗ​អាជ្ញាធរ​ឃុំ ស្រុក អមដោយ​សមត្ថកិច្ច​ចម្រុះ ស្រាប់តែ​មក​លើក​គំរោង សាងសង់​សា​លាម​ត្តេ​យ្យ​នៅលើ​ទីតាំង​ផ្សារ​នេះ​ទៅវិញ ហើយ​តម្រូវ​ឲ្យ​ពួកគាត់​ចាកចេញ ពី​ផ្សារ​នេះ​ទៅ​លក់​លើ​ផ្សារ​ឯកជន ដែលជា​ផ្សារ​របស់លោក​មេឃុំ​ទើប​សាងសង់​ថ្មី​។​
​ ​ទោះបីយ៉ាងណា គំរោង​សាងសង់​សាលា​ម​ត្តេ​យ្យ បាន​ទម្លាក់​ចុះទៅ​វិញ ក្រោយ​មានការ​តវ៉ា​ប្រឆាំង​របស់​ក្រុមអាជីវករ​។ ក្រុមអាជីវករ បញ្ជាក់ថា ទោះបី​ត្រូវ​ឆ្លងកាត់​ដល់​សម្តេច​តេ​ជោ ក៏​ពួកគាត់​មិន​ចាក​ចេញពី​ផ្សារ​ចាស់ ដែលជា​ផ្សារ​របស់​រដ្ឋ​ជាដាច់ខាត​IMG_5013 12047232_157250114618816_769880760_n 12042166_157250347952126_763291732_n IMG_5008 12081477_1651665918406020_1354727379_n (1) 20150928_120001ខេង ឧត្តម