លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម​បាន​និយាយថា​អ​តី​តៈ​យុទ្ធជន​ជា​អ្នកមានគុណ​ចំពោះ​ជាតិ​មាតុភូមិ​ខ្លាំងណាស់​

0

​ខេត្តបន្ទាយមានជ័យ​៖​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​លោកនាយ​ឧ​ត្ត​ម​សរ​នី​យ៍​គន់គីម អគ្គ​មេ​បញ្ជារ​រង​នាយសេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា​អនុ​ប្រជាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​ជា​អគ្គលេខាធិimage (2)ការ​សមាគម​អតីតយុទ្ធជន​ក​ម្ព​ជា​លោក​បាន​និយាយ​ក្នុង​ពី​ធី​កិច្ចប្រជុំ​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ធ្វើការ​ផ្តល់ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​សព​សមាជិក ស អ ក ចំនួន​១៣២​នាក់​ក្នុង​មួយនា​ក់បាន​៤​លាន​នោះ​ថា​អតីតយុទ្ធជន​ជា​អ្នកមាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​និង​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ឯករាជ​ជាតិ សង្គ្រោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ក្នុងការ​ការពារជាតិ​និង​កសាង​ប្រទេសជាតិ​។​ពិធី​នេះ​មានការ​ចូលរួម លោក​អ៊ុ ង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឃួន​វុទ្ធី ប្រធាន​មន្ទីរ​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីជាន់ខ្ពស់​ប្រជាពលរដ្ឋ​១៣០០​នាក់​បាន​ចូលរួម​ផងដែរ​។​គ្រួសារ​សព​នៃ​សមាជិក​សមាគមន៍​អតីតយុទ្ធជន​ចំនួន​ទទួលបាន​ការបើកប្រាក់​ឧបត្ថម្ភ​ពី​បេឡា​សង្គ្រោះ​របស់​សមាគមន៍​អតីតយុទ្ធជន​ធ្វើ​ពិធី​ឧបត្ថម្ភ​នេះ​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម​អនុប្រធាន និង​ជា​អគ្គលេខា​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​បាន​ចុះទៅ​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សមាគមន៍​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ​។​លោក​គន់គីម​បាន​និយាយ​បន្តទៀតថា​អនុវត្តន៍​តាម​អនុក្រឹត្យ ប្រកាស សា​រាវ​រណ៍​ណែនាំ​ក្រសួង​បាន​កែសម្រួល​ប្រាក់បៀវត្ស​នៅតាម​មូលដ្ឋាន​ជូន​ជនពិការ​និង​និវត្តជន​និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ឲ្យ​បាន​តុល្យភាព​គ្នា និង​បាន​កែសម្រួល​បន្ថែម​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​ជនពិការ និង​វត្ត​ជន​និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ទៅតាម​កំរិត​ចំនួន ៦​ផ្សេងគ្នា ដែល​ក្នុងនោះ​ប្រាក់​របប​ប្រចាំខែ អប្បបរមា​បាន​ដំឡើង​ដល់​៣​សែន​រៀល​ត្រូវបាន​អនុវត្ត​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៥​នេះ​តទៅ​និង​ប្រាក់​បុណ្យចូលឆ្នាំថ្មី​ប្រណី​ជាតិ ជូន​ដល់​ជនពិការ​និង​ជន​បាត់បង់​ស​មិត្តភាព​ការងារ​ផងដែរ​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម​បានបញ្ជាក់​ទៀតថា​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នៃ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ដែល​ត្រូវ​បើក​ជូន​នាពេលនេះ​គឺ​អនុវត្តតាម​លក្ខ​ន្តិ​កៈលេ​ខ​០០៤​សអក ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១០​ការចុះ​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នាពេលនេះ​ត្រូវគេ​ឃើញថា បានធ្វើ​ឡើង ក្រោយពី​មានការ​ដាស់តឿន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ឱកាស​បិទ​មហាសន្និបាត​ទូទាំងប្រទេស​លើក​ទី​២​របស់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ ដោយនៅ​ក្នុងឱកាស​នោះ​សម្ដេច​បាន​បញ្ជាក់ថា ការបើកប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវធ្វើ​មិន​ឲ្យ​ហួស​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ទេ​។​លោក​គន់គីម​បានបញ្ជាក់​ទៀតថា​ក្នុង​កិច្ចប្រជុំ​នោះ​មាន​និវត្តជន​ចំនួន​១០០០​នាក់​បានទទួល​ការឧបត្ថម្ភ​ក្នុង​ម្នា​ក់បាន​ចំនួន​៥​មឺ​ុ​ន​រៀល​និង​អង្ករ​១០​គីឡូក្រាម​ផងដែរ​៕image (3) image (1) image (4)