ជនបរទេស​នៅ​ខេត្តសៀមរាប​បង្កើត​ព្រឹត្តិការណ៍​ជិះ​ម៉ូតូ​ធំ​ក្នុងន័យ​បំផុស​និង​បង្កើន​ការយល់ដឹង​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​

0

​ខេត្តសៀមរាប​៖ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​ជំងឺ​ដែល​កើត​ទៅលើ​តែ​បុរស និង​ជាពិសេស​បុរស​មាន​វ័យ​៤០​ឆ្នាំ​​ឡើងទៅ​ជួប ប្រឈម​នឹង​ជម្ងឺ​នេះ​ច្រើន​ហើយ​ដែល​គាត់​មិនសូវ​បានគិត​គូ​និង​យកចិត្តទុកដាក់​​ជាមួយ​វា​។​វា​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​សម្លាប់​បុរស​មួយថ្ងៃៗ​ប្រមាណ​១៣០០12048896_878680308847926_1259207725_n​នាក់​។​ជា​រៀងរាល់ឆ្នាំ​១​ក្នុងចំណោម​៩​នាក់​អាចមាន​ឱកាស​វី​វដ្ត​នៃ​ជំងឺ​។​ដំណាក់កាល​ដំបូង​អ្នក​ជម្ងឺ​មិនមាន​រោគសញ្ញា​អ្វី​ឡើយ​តែ​​ដំណាក់កាល​ជា​បន្តបន្ទាប់​អ្នក​ជម្ងឺ​អាច​នឹងមាន​បញ្ហា​ជាមួយនឹង​ការ​បត់ជើងតូច​មានកា​រ​លំបាក​និង​ញឹក​​ញាប់​ទឹក​ម៉ូត​មាន​ឈាមមាន​ការឈឺចាប់​និង​ការរំខាន​ផ្សេងៗ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​នេះ​បើតាម​ការលើក​
​ឡើង​របស់ លោក ឆា​លី​អ្នកផ្តើមគំនិត​បង្កើត​ក​ម្ម​វិធី​នេះ​ឡើង​សម្រាប់​ខេត្តសៀមរាប​។​
​លោក​ថា​៖​កម្មវិធី​ជិះ​ម៉ូតូ​ធំ​តាម​ដងផ្លូវ​គ្រាន់តែ​ជា​សារ​ជួយ​ដាស់តឿន​បុរសៗ​និង​សាធារណៈជន​ទូទៅ​ឱ្យ​យកចិត្តទុកដាក់​និង​ចាប់អារម្មណ៍​ជាមួយនឹង​បញ្ហា​ប្រឈម​ទៅនឹង​ជំងឺមហារីក​ប្រូ​ស្តា​ត​។​នេះ​ជា​លើក​ទី​១​សម្រាប់​ខេត្តសៀមរាប​តែ​វា​បាន​នឹង​កំពុង​ធ្វើ​នៅ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ម្យ៉ាងទៀត​យុ​ទ្ឋ​នា​​ការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ជម្ងឺ​នេះ​ព្រោះថា​មិនសូវមាន​ការចាប់អារម្មណ៍​នៅឡើយ​ទេ​ជាមួយ​វា ។​លោក​ឆា​លី បញ្ជាក់ថា​៖​តាមរយៈ​យុ​ទ្ឋ​នា​ការ​នេះ លោក​នឹង​រៃអង្គាស​ថវិកា​ពី​​សប្បុរសជន​គ្រប់​ជាតិ​សាសន៍​ដើម្បី​យកមក​ព្យាបាល​ដល់​អ្នក​ដែលមាន​ជំងឺ​នេះ​ផងដែរ​។ ព្រោះថា​ជំងឺ​​នេះ​វា​មាន​គ្រោះថ្នាក់ តែ​គេ​អាច​ដឹង​រោគសញ្ញា​តាម​ការជួស​ឈាម​និង​អាច​ព្យាបាល​ជាសះស្បើយ​។​
​លោក​បាន​នឹង​កំពុង​គិត​និងរ​កវី​ធី​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព​ន្ឋ័​ពត៌មាន​ជាតិ​និង​អន្តរជាតិ​និង​តាម​ស្ថាប៍ន​អង្គការ​និង​សណ្ឋាគារ​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​និង​ស្វែងរក​ថវិកា​សប្បុរសធម៌​សម្រាប់​ព្យាបាល​ដល់​អ្នក​កើត​ជំងឺមហារីក​ប្រូ​ស្តា​ត​។​ពីរ​បី​ខែ​ខាងមុខ ក្រុម​លោក​នឹង​បង្កើត គ្លិ​នី​ក​តូច​មួយ ដើម្បី​ធ្វើ​​រោគវិនិច្ឆ័យ​។ បច្ចុប្បន្ន​យើង​បាន​នឹង​កំពុង​ស្វែងរក​កិច្ចសហការ​ពី​មន្ទីរពេទ្យ និង​គ្លិ​និក​ឯកជន​មួយ​​ចំនួន​ដើម្បី​បានទទួល​ល​ទ្ឋ​ភាព​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​ជំងឺ​នេះ ហើយ​ប្រជាពលរដ្ឋ​មក​ទទួល​ការ​​ពិនិត្យ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​៕12048896_878680308847926_1259207725_n 12064307_878680298847927_1215835124_n