វិស័យ​ឯកជន​ជា​ដៃគូ ក្នុង​យន្តការ​នៃ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ ដើម្បី​បើក​គន្លឹះ ឆ្ពោះទៅរក​ជោគជ័យ​នៃ​គោលដៅ​បណ្តុះ​បណ្ត​ល​ធនធានមនុស្ស

0

​ខេត្តសៀមរាប៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ៖ រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជា​សេនាធិការ ជា​តួរ​អង្គ​ដ៏​សំខាន់ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែរ​ទម្រង់ វិស័យ​អប់រំ​សិក្សាធិការ ហើយ​ឆ្លងតាម​ការប្រឡង​DSC_0329សញ្ញាបត្រ​ទុតិយភូមិ​កន្លងទៅ​ថ្មីៗ​នេះ គឺ​ទទួលបាន​លទ្ធផល​ល្អ ដែល​មតិ​ទូទៅ​កត់សំគាល់ថា ជាការ​ប្រឡង​ប្រកបដោយ​តម្លាភាព និង​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​ការប្រឡង​នា​ឆ្នាំមុនៗ កន្លងទៅ ហើយ​សង្ឃឹមថា កំណែរ​ទម្រង់​នេះ នឹង​បន្ត​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ។​
សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ គឺ​នៅ​ក្នុងឱកាស​ដែល​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេ​យ​សៀ ប្រារព្វ​ពី​ធី​ប្រគល់​វិញ្ញាបនបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ន់ទី​០៤ ទី ០៥ និង​បរិញ្ញាបត្ររង​ជាន់ខ្ពស់​ជំនា​ន់ទី​០៣ ចំនួន ៧៧៥​នាក់ ព្រមទាំង​ផ្តល់​អាហារ​រូបករណ៍ និង​ប័ណ្ណសរសើរ ចំនួន ៣១៤​នាក់ ផ្សេងទៀត ។
សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ៖ ការធ្វើ​ឲ្យ​មាន​ជោគជ័យ​សម្រាប់​វិស័យ​អប់រំ គឺ​តម្រូវ​ឲ្យ​មានការ​គាំទ្រ និង​ការចូលរួម​ពី​សំណាក់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ពុំមែន​ជាការ​ងារ​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ​តែម្នាក់ឯង​នោះទេ វា​គឺជា​ការងារ​របស់​យើងទាំងអស់គ្នា រាប់ទាំង​មាតាបិតា អាណាព្យាបាល​សិស្ស និង​សហគមន៍ ផងដែរ ។ សម្តេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា ៖ យ៉ាង​ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល បាន​បើកឱកាស និង​ចាត់ទុកថា វិស័យ​ឯកជន​គឺជា​ដៃគូ​មិនអាច​ខ្វះ​បាន ដើម្បី​ព​ន្លើ​ន​ការអភិវឌ្ឍន៍​វិស័យ​អប់រំ ដែលជា​វិស័យ​គ​ន្លឺះ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ។ មកដល់​តំណាក់កាល​ប​ច្ចុ​ប្បប​ន្ន​នេះ ទូទាំងប្រទេស មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ចំនួន​៩៩​គ្រឹះស្ថាន កំពុងដំណើរការ ជាមួយនឹង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ផ្នែក​សាធារណ​ចំនួន ៤៩​គ្រឹះស្ថាន ផ្សេងទៀត ។
ជាមួយនឹង​ឱកាស​ជួបជុំ​និស្សិត មាតាបិតា អាណាព្យាបាល​សិស្ស រួមទាំង​មន្ត្រី ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ផងដែរ សម្តេច​ក្រឡាហោម បាន​ផ្ញើ​សារ​នយោបាយ​ស្តីពី​គ្រឿងញៀន ដែលជា​ផ្នែក​មួយ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ។ សម្តេច​ក្រឡាហោម បានបង្ហាញ​នូវ​ការកត់សម្គាល់ថា ៖ ការបង្ក្រាប​គ្រឿងញៀន​គឺមាន​សន្ទុះ​ខ្លាំង បាន​ច្រើន​ករណី ក៏ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​ព្រួយបារម្ភ គឺ​ការរីក​រាលដាល​នៃ​ការជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​បាន​ទៅដល់​ទីជនបទ ។ ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវតែ​ធានា​ឲ្យ​បាន ថា​ក្នុងភូមិ​ឃុំ​របស់ខ្លួន គឺ​គ្មាន​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន ។ បើ​មាន​អ្នកជួញដូរ ត្រូវតែ​វែកមុខ​យកមក​ផ្តន្ទាទោស​តាមច្បាប់ បើ​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន យើង​ចាត់ទុកជា​អ្នករងគ្រោះ ក៏ប៉ុន្តែ​ត្រូវតែមាន​វិធានការ​អប់រំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រួតជ្រាប អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​អនាគត​អ្នក​ដែល​ប្រលែង​លេង​ជាមួយ​វា និង​ត្រូវបាន​បំផ្លាញ​ធនធាន​សង្គម បង្ករ​វិបត្តិ​ផ្សេងៗ​ទៀត ថែម​ទៀតផង ។ សម្តេច​ក្រឡាហោម វាយតម្លៃថា គ្រឿងញៀន​ជា​បញ្ហា​ធ្ងន់ធ្ងរ ដែល​ត្រូវ​យកចិត្តទុកដាក់ ។
ជាមួយនឹង​ការប្រគល់​វិញ្ញាបនបត្រ​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ផ្ញើ​នូវ​ជំនឿ​ជឿជាក់ថា ៖ ក្មួយៗ​ជ័យលាភី​ទាំង ៧៧៥​នាក់ ប្រាកដជា​យកចំណេះ​ដឹង និង​បទពិសោធន៍​ល្អៗ ដែល​បាន​សិក្សា​រៀនសូត្រ​យក​ចេញពី​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេ​យ​សៀ ទៅ​បំរើ​ដល់​សង្គមជាតិ ៕DSC_0318 DSC_0320 DSC_0325 (1)