បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទន្លេសេកុង​

0

​ស្ទឹងត្រែង​៖​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹក​ក្នុង​ទន្លេសេកុង​កាលពី​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៥​ដោយ​មិនដឹង​ពី​មូលហេតុ ក្រោម​ការ​ស៊ើ​អង្កេត​របស់​សមត្ថកិច្ច​ទើប​ដឹ​ថា បុរស​នេះ បាន​លែងប្រពន្ធ ហើយ​ជិះទូក​ទៅសុំ​ប្រពន្ធ​ជា​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម​ជិះ ទូក12033260​មកវិញ​ស្លាបចក្រ​ជាប់​មង​ចុះទៅ​ដោះ ទាំង​ស្ថាន​ភាពស្រវឹង​ក៏ត្រូវ​លុងទឹក​ស្លាប់​តែម្តង​។​
​ ​ហេតុ​ការ​បុរស​ដែល​លុងទឹក​ស្លាប់ នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៥​ក្នុង​ដង​ទន្លេសេកុង ស្ថិតក្នុង​ភូមិ​កែ​ញ៉ៃ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​សំ ប៉ក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភុ​ក លី អាយុ​៣២​ឆ្នាំ រួមទាំង​កូន ប្រុស​២​នាក់ ស្រី​២​នាក់​និង​មាន​ទីលំនៅ​ក្នុងភូមិ កែ​ញ៉ៃ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា បុរសរងគ្រោះ​បាន​លែងលះ​ប្រពន្ធ​អស់​មួយ​រយះ​ហើយ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ស៊ី​ផឹង​ស្រវឹង​យ៉ាងខ្លាំង ហើយ​និយាយប្រាប់​គេ​ថា ខ្លួន​មាន​អារម្មណ៍​នឹក​ប្រពន្ធ ពេលនោះ​ជនរងគ្រោះ​បាន​ជិះទូក ទៅផ្ទះ​ម្តាយ​ក្មេ​ច​ដែល​ប្រពន្ធ​គេ​ទៅ​រស់នៅ ទាំង​ស្ថាន​ភាពស្រវឹង ពេលដែល​និយាយ​ជាមួយ​ប្រពន្ធ​មិនត្រូវ​រូ​វ​គ្នា គេ​ក៏បាន​ជិះទូក​ត្រឡប់មកវិញ​។​
​ ​សមត្ថកិច្ច​បន្តថា​ដោយសារ​ជនរងគ្រោះ​បើកទូក​ក្នុងស្ថានភាព​ស្រវឹង​ផង​នោះ បាន​បើក​ទៅ​ទាក់​និង​មង​ធ្វើអោយ​ស្លាបចក្រ​រុំ​ទៅ​និង​មង មិនអាច​ទៅមុខ​បាន​ក៏​ចុះ​ដោះ ធ្វើ​បុរស់​នោះ​លុងទឹក​ស្លាប់​តែម្តង​។​ក្រោយពី​បាត់អស់​មួយ​យប់ ស្អែក​ឡើង​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះទូក ប្រទះឃើញ​អ​ណ្តែ​ក​ទឹក​ក្នុង​ទន្លេសេកុង ត្រង់ចំណុច​កោះ​ត្បែង (​ញ៉ឺ​ន​) ក្នុងស្រុក​សេសា​ន​។​ត្រូវបាន​ប្រជា​ពលរ​រាយការណ៍​អោយ​ចុះ​ពិ​និ​ត​មើល​ស្រាវជ្រាវ​ទើប​ដឹង​ពី​មូលហេតុ​របស់​ជនរ​គ្រោះ​ខាងលើ​។​
​ ​ជនរងគ្រោះ​ក្រោយ​ការ​ពិ​និ​តរបស់​សមត្ថកិច្ច​ឃើញថា​ពិតជា​ស្លាប់​ដោយសារ​លុងទឹក​ពិតប្រាកដ​មែន សាកសព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕1203372 12032437_1659948527617903_1830639520_n 12033260
​ ​