ខេត្តព្រះសីហនុ៖ក្រោយពីរមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តដាក់លិខិតផ្លូវការចំនូន៣លើកចូលទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ខេត្ត ដើម្បីសុំការបំភ្លឺពាក់ពន្ធ័ការចេញប្លង់កម្មសិទ្ធិចំនូន ៣៣បណ្ណ័លើដីផ្ទៃរងទឹកភ្លៀង បឹងព្រែកទប់ ដែលមន្ទីរឧស្សាហកម្ម
និងសិប្បកម្មយល់ឃើញថាការចេញ ប្លង់កម្មសិទ្ធិចំនូន៣៣បណ្ណ័ខាងលើ អនុវត្តន៍ផ្ទុយពីរលក្ខណ័នែក្លឹមសារនែ (សជណ) លេខ៤៩៨ចុះ ថ្ងៃទី ១១ខែឧសភាឆ្នាំ២០១២របស់រាជរដ្ឋាភិបាល រូចមកក៍មានពាក្យអចាមរាមជាច្រើនបានលិចឮឡើងថា ជុំវិញចេញប្លង់កម្មសិទ្ធិចំនូន៣៣បណ្ណ័ខាងលើ លោកហ៊ុន ភី ប្រធានរៀបចំដែនដីនគរូបនី យកម្មសុរិយោ ដីនិងសំណង់ខេត្ត មិនអាចធ្វើការបំភ្លឺតប តជាមួយនិងមន្ទីរឧស្សាហកម្មនិងសិប្បកម្មបានទេ ពិព្រោះ ការ ចេញប្លង់កម្មសិទ្ធិទាំង៣៣បណ្ណ័នោះ គឺជាការ តបស្នងដឹងគុណចំពោះក្រុមអ្នកជូយជ្រុំជ្រែង ការឡើង ដំណែងរបស់គាត់ជា ប្រធានមន្ទីររៀបចំដែនដីជំនូសលោកសូ សុខ ដែលត្រូវគេដក់ចេញពីរដំណែង។
.មន្ត្រីក្រុមព្រឹក្សាខេត្តចំនូនព្រះសីហនុប្រមាណ២ទៅ៣នាក់ដែលបានដឹងច្បាស់ក្នុងរឿងនេះបាន លូចខ្សិបប្រាប់ឲ្យដឹងថាលោក សូ សុខ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិង សំណង់ ខេត្តព្រះសីហនុ ដោយសារតែប្រកាន់គោលជំហរស្នេហាការពារ(ដីផ្ទៃរងទឹកភ្លៀង)ដីបឹងព្រែកទប់ ហើយមិន ព្រមស៊ីញ៉េរចេញប្លង់កម្មសិទ្ធិ ក៍ត្រូវក្រុមអ្នកមានលុយអ្នកមានអំណាចដែល រំលោភបំពានយកដីចំណី បឹង និង ដីជុំវិញ បឹងព្រែកទប់ រូមគ្នាប្រើអំណាចទឹកលុយរបស់ខ្លូនដែលមានថ្នាក់ដឹកនាំអជ្ញាធរខេត្តព្រះសីហនុ ជំនន់នោះជាអ្នកចាត់ចែងរត់ការផងនោះ លោក សូ សុខ ក៍ត្រូវបានគេដក់ចេញពីដំណែងបានដោយ ជោគ ជ័យ ហើយលើ លោក ហ៊ុន ភី ដែលជាអនុប្រធានឡើងជាប្រធានជំនូសវិញតែម្តង។សកម្មភាពក្រោយ ពេល ដកដំណែងលោក សូ សុខ បឹងព្រែកទប់ត្រូវបានគេឃុបឃិតគ្នាដឹកដីចាក់លុបបឹងយ៉ាងគគ្រឹកគគ្រែង វាទីយកដីបឹង រូចហើយធ្វើការវាស់វែងពុះជ្រាកជាឡូរ៏ៗ ប្រគាល់ទៅលោក ហ៊ុនភី ស៊ីញ៉េរចេញប្លង់កម្មសិទ្ធិ តែម្តង។ដោយការចេញប្លង់កម្មសិទ្ធិចំនូន៣៣បណ្ណ័ខាងលើនេះ លោក ហ៊ុន ភី ក៍ដឹងខ្លូនឯងដែរថាជាទង្វើ ខុសឆ្គងផ្ទុយពីរក្លឹមសារ(សជណ) លេខ៤៩៨ចុះ ថ្ងៃទី ១១ខែឧសភាឆ្នាំ២០១២របស់រាជរដ្ឋាភិបាលដែរប៉ុន្តែរ លោកមិនមានជំរើសទេ គឺត្រូវតែស៊ីញ៉េរដើម្បីតបស្នងសងគុណដល់អ្នកដែលបានជូយរូបគាត់បានឡើង តំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ខេត្តក្នុងពេលនោះ។
.គូរបញ្ជាក់ថា ដីជុំវិញបឹងព្រែកទប់ជំនន់ លោកសូសុខអតីតៈប្រធានមន្ទីររៀបចំដែន មានទំហំសរុប ជិត៩០ហិកតាហើយសំរាប់ប្រជពលរដ្ឋចំនូន៥១គ្រូសារដែលរាជរដ្ឋាភិបាលសម្រេចចេញប្លង់ជូននោះមានមានទំហំជាង១៧ហិកតាស្មីរនិង១១០ក្បាល់ដីតែប៉ុណ្ណុះចំណែកឯដីដែលនៅសេះសល់ក្រៅពីរផ្តល់ជូនប្រជាពលរដ្ឋចំនូន៥១គ្រូសារខាងលើគឺជាដីរដ្ឋ(ដីផ្ទៃរងទឹកភ្លៀង)មិនមានអ្នកណាម្នាក់មានសិទ្ធិយកដីទាំងនោះមកធ្វើជាកម្មសិទ្ធិឯកជនបាននោះទេ។ហើយការចេញប្លង់កម្មសិទ្ធទាបសោតលោកសូសុខនៅតែប្រកាន់ភ្ជាប់នៅឆន្ទះរបស់ខ្លូនក្រៅពីប្រជាពលរដ្ឋរស់នៅពិតប្រាកដចំនូន៥១គ្រូសារខាងលើលោកមិនទទូលស្គាល់និងមិនស៊ីចេញប្លង់ឲ្យនោះទេព្រោះដីដែលនៅសេសសល់ទាំងនោះគឺជាដីសាធារណៈរបស់រដ្ឋទាំងអស់។ភាពមិនឯកភាពក៍ដូចជាការជំទាស់បែបនេះបានធ្វើលោកសូសុខក្លាយទៅជាជនរងគ្រោះត្រូវគេទំលាក់ពីរដំណែងយ៉ាងអយុត្តិធម៌បំផុតក្នុងពេលនោះតែម្តងទៅ។
.ដោយឡែក បឹងព្រែកទប់ក្នុងពេល លោក ហ៊ុន ភី ឡើងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដីចំណីបឹងនិងដីជុំវិញបឹងព្រែកទប់ត្រូវបានគេឃុបឃិតគ្នារំលោភ យក អស់គ្មានសល់ ហើយក្បាល់ដីដែលបានចុះបញ្ជីររូចរាល់ដើម្បីចេញបណ្ណ័កម្ម សិទ្ទិមានចំនូន ប្រមាណ ជាង២៦៣ក្បាល់ដីស្មីរនិងទំហំប្រមាណ៨០ហិកតាហើយមកដល់ពេលនេះនៅក្នុងចំណោមជាង២៦៣ក្បាល់ដីខាងលើខាង លោក ហ៊ុន ភី ជាប្រធាន មន្ទីរបានចេញប្លង់កម្មសិទ្ធិចំនូន៣៣បណ្ណ័ ហើយគោលដៅ និងត្រៀមចេញជាបន្តទៀតរហូតទល់តែអស់ពោលគឺដីនៅតំបន់ព្រែកទប់គឺត្រូវចេញបណ្ណ័ទាំងអស់លើកលែងតែផ្ទៃបឹងទំហំ១៤ហិកតាតែប៉ណ្ណុះ ផ្ទុយពីរខ្លឹមសារស.ជ.ណលេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ទាំងស្រុងតែម្តង ៕




































