កំពង់ឆ្នាំង ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី២៦ ខែកញ្ញាឆ្នាំ២០១៥ នៅសាលានយោបាយខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តនិងនាំយកថវិកា របស់សម្តេចចៅហ្វាវាំង គង់ សំអុល ,ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ,លោកឧកញា ថៃ សេងឡុង និងឧកញា ឱ សុវណ្ណរ័ក្ស ឧបត្ថម្ភដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិវិទ្យាល័យ២ក្នុងក្រុងកំពង់ឆ្នាំងចំនួន៥៦៦នាក់។
លោក ប្រធានគណបក្សប្រជាជនក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ចំនួនសិស្សដែលដាក់ពាក្យប្រលងចំនួន៩៤៩នាក់ ស្រី៤៦៩នាក់ បានប្រលងជាប់ចំនួន៥៦៦នាក់ ស្មើនិង៥៩,៦៤ភាគរយក្នុងនោះនិទ្ទេសAគ្មាន , Bចំនួន៧នាក់ ,Cចំនួន៣៤នាក់ , Dចំនួន៥២នាក់ និង,Eចំនួន៤៧៣នាក់។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ដោយបានកោតសរសើរ និងអបអរសាទរចំពោះការប្រលងជាប់របស់ក្មួយៗហើយលោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗ ជាជ័យលាភីថា ត្រូវចងចាំនូវមហាគុណរបស់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀង និងគុណមាតាបិតាអាណាព្យាបាល ដែលខិតខំចិញ្ចឹមបីបាច់ថែរក្សាក្មួយៗបានរៀនសូត្រ តាំងពីតូច រហូតមកដល់ពេលនេះ ទទួលនូវលទ្ធផលដ៏ល្អ ។ ពេលក្មួយៗ ចូលសកលវិទ្យាល័ ក្មួយៗត្រូវបន្តខិតខំរៀនសូត្រថែមទៀត ដើម្បីបង្កើនសមត្ថភាព អោយក្លាយទៅធនធានមនុស្សដ៏ប្រពៃសំរាប់បំរើសង្គមជាតិ និងជាក្តីសង្ឃឹមរបស់ខ្លួននិងគ្រួសារ រួមចំណែកអភិវឌ្ឍន៍សង្គមជាតិអោយរីកចំរើនលើគ្រប់វិស័យ។នៅក្នុងកមមវិធីនេះដែរ លោកជំទាវ បានចែកថវិកាលើកទឹកចិត្តដល់សិស្សប្រលងជាប់ចំនួន៥៦៦នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀលស្នើៗគ្នា៕