សហគម​ជនជាតិដើម​កួយ​ដើរតួ​ជា​សមត្ថកិច្ច​ចុះ​ចាប់​ ​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រកា​ដោយ​ខ្លួនឯង​

0

​ព្រះវិហារ​៖​ប្រជា​សហគម​ដើមកំណើត​កួយ​ចំនួន​ជាង​២០​នាក់​បាន​កេណ្ឌ​គ្នា​ចុះទៅ​ចាប់​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​ការពារ​ព្រះ​រកា​រយះពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​១៨​ដល់​២៤​កញ្ញា​២០១៥​ស្ថិតនៅក្នុង​ឃុំ​ពោធិ៍​និង​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​នេះ​បើតាម​ការអះអាង​អោយដឹងពីK1​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
​សេចក្ដីរាយការណ៍​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា​២០១៥​ថា​ជា​លទ្ធផល​ប្រជា​សហគម​ជនជាតិដើម​បាន​ប្រមូល​និង​រឹបអូស​រណា​យន្ត​ទាំងចាស់​ទាំងថ្មី​ប្រមាណ​១៥​គ្រឿង​និង​ឈើ​លេខ​១​ប្រភេទ​ក្តារ​គគីរ​និង​ឈើ​គ្នាប​គគីរ​ប្រវែង​៤​ម៉ែត្រៗ​សរុប​ចំនួន​ជាង​៥​ម៉ែត្រគូប​ប៉ុន្តែ​ការរាប់​វាស់វែង​នេះ​ពួកគាត់​មិនបាន​ហៅ​ជំនាញ​មេព្រៃ​មក​ចូលរួម​ពិនិត្យ​ទ្បើ​យ​។​
​រីឯ​ការចុះទៅ​ចាប់​បទល្មើស​ព្រៃឈើ​នោះ​សហគម​ជនជាតិដើម​មិនបាន​ស្នើសុំ​កិច្ចសហការ​ពី​ស្ថាប័ន​តុលាការ​និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​នោះ​ទ្បើ​យ​។​វត្ថុតាង​ឈើ​និង​មធ្យោបាយ​ល្មើស​ដូចជា​រណា​យន្ត​ត្រូវបាន​ពួកគេ​យកទៅ​រក្សាទុក​ក្នុង​បរិវេណ​វត្ត​ប្រមេរ​ដោយ​ខ្លួនឯង​។​
​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​មានប្រសាសន៍​អោយដឹងថា​ការចុះទៅ​ចាប់​ឈើ​និង​រឹបអូស​វ​ត្ដុ​តាង​និង​មធ្យោបាយ​ល្មើស​ខាងលើ​របស់​សហគម​ជនជាតិដើម​យកទៅ​រក្សាទុក​ដោយ​ខ្លួនឯង​ដោយ​ពុំ​បានធ្វើ​កំណត់ហេតុ​ប្រគល់​មកអោយ​សមត្ថកិច្ច​ជំនាញ​ទ្បើ​យ​។​លោក​បន្តថា​ដើម្បី​ស្របទៅតាម​និតិ​វិធី​ច្បាប់​ស្ដីពី​ព្រៃឈើ​គឺ​សហគម​ជនជាតិដើម​ប្រមេរ​មុននឹង​ដោះលែង​ជនល្មើស​ជា​អ្នក​កាប់​ឈើ​និង​មធ្យោបាយ​ល្មើស​ដូចជា​គោយន្ត​ត្រូវរាយការណ៍ជូន​និង​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ជាមុន​។​
​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែងថា​លោក​មិនបាន​ដឹង​ពី​ចំនួន​ឈើ​ដែល​ប្រជា​សហគម​បង្ក្រាប​រឹបអូស​បាន​នោះទេ​ប៉ុន្តែ​គាត់​បានដឹង​តាមរយះ​របាយការណ៍រ​បស់​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ​។​លោក​ថ្លែង​សង្កត់ធ្ងន់ថា​សកម្មភាព​ចុះទៅ​ចាប់​បទល្មើស​ព្រៃឈើ​ប្រជា​សហគម​អាច​ធ្វើដូច្នេះបាន​ប៉ុន្តែ​នៅពេល​ជួប​បទល្មើស​ត្រូវ​រាយការណ៍​មកកាន់​សមត្ថកិច្ច​ជំនាញ​ជាមុនសិន​មិនត្រូវ​ចាប់​បទល្មើស​ដោយ​ខ្លួនឯង​នោះទេ​។​
​លោក​ឧបមា​ថា​ថ្ងៃក្រោយ​ពួកគាត់​មាន​ចេតនា​ចង់ទៅ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទីនោះ​យកមក​រក្សាទុក​ដោយ​ខ្លួនឯង​អញ្ចឹង​អាច​យក​លេស​ថា​ពួកគាត់​មានគុណ​សម្បត្តិ​ជា​អ្នក​ចុះទៅ​បង្ក្រាប​ទប់ស្កាត់​ទៅវិញ​។​មាន​គេ​រាយការណ៍​មកកាន់​គាត់​ថា​មាន​អង្គការ​មួយ​ឈ្មោះ​អង្គការ​ការពារ​បរិស្ថាន​ជលផល​និង​ធនធានធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​សកម្មភាព​ខាងលើ​។​
​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​សហគម​ជនជាតិដើម​ប្រមេរ​បានទេ​ថា​តើ​មូលហេតុ​អ្វី​បានជា​ប្រជា​សហគម​មួយ​នេះ​កេណ្ឌ​គ្នា​ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុងព្រៃ​ព្រះរ​ការមិន​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សម្ថ​កិច្ច​។​ចង់ដឹងថា​គាត់​មានការ​ទទួលខុសត្រូវ​ដែរឬទេ​នៅពេល​មានការ​បាត់បង់​មធ្យោបាយ​ល្មើស​និង​វត្ថុតាង​បទល្មើស​ព្រៃឈើ​ធ្លាក់​ទៅក្នុង​ដៃ​ជន​ឆ្លៀតឱកាស​ក្នុង​មូលដ្ឋាន​នោះ​៕L2 K1