ខេត្តកណ្តាល៖ បុរសវ័យ24ឆ្នាំម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្ក
ភ្ញាក់ផ្អើលនៅវេលាម៉ោង5និង45នាទីថ្ងៃទី28ខែ កញ្ញា ឆ្នាំ 2015 ស្ថិតនៅ
ចំណុចអូគាំ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជនរងគ្រោះឈ្មោះ ព្រឿង រើន ភេទប្រុសអាយុ24ឆ្នាំមុខរបរកសិករ មាន
ស្រុកកំណើត នៅភូមិវាល ឃុំស្រុងស្រុកកងពិសី ខេត្ដកំពង់ស្ពឺ ។
ករណីចងកសម្លាប់ខ្លួននេះលោកមេភូមិដូនសបានរាយការណ៍មកកំលាំង
នគរបាលប៉ុស្តិ៍ កំលាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ រួចសហ
ការជាមួយជំនាញបច្ចេកទេសកោសល្យវិច្ច័យពិនិត្យសព បញ្ជាក់ថាជន
រងគ្រោះខាងលើ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសំលាប់ខ្លួនឯង
ពិតប្រាកដមែន ។ ចំពោះសាកសពពុំមានស្នាកស្នាមអ្វីគួរអោយគតសំ
គាល់ឡើយ ហើយនៅក្នុងហោប៉ាវខោរបស់សពមានលិខិតមួយច្បាប់ដោយ
សរសេរថា ក្រុមគ្រួសារអោយខ្ញុំសុំទោសផង (អរគុណណាស់) អានាង
ពៅ និងមានគូររូបបេះដូង ដោយនៅក្នុងរូនបេះដូងមានសរសេរពាក្យថា
(អូនរី) ។ ចំពោះក្រុមគ្រួសារសពជនរងគ្រោះក៍បានទទួលស្គាល់ថា កូន
របស់គាត់ពិតជាស្លាប់ដោយសារធ្វើ28/09/2015
អត្តឃាតចងកសំលាប់ឯង ពិតប្រាកដមែន ។
សូមបញ្ជាក់ថាសពជនរងគ្រោះចងកសំលាប់ខ្លួន់ដោយខ្សែជ័រលីឡុងពណ៌
ស ប្រវែងបីម៉ែត្រចងជាប់និងដើមរាំងកំពស់ពីរម៉ែត្រកន្លះ ចំងាយពីផ្លូវលំ
ភូមិដូនសដល់កន្លែតហេតុប្រវែង១២០០ម៉ែត្រ ។
សពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃ
ណីខ្មែរ ៕