គ្រួសារ​សព​នៃ​សមាជិកសមាគម​អតីតយុទ្ធជន​៦៦​គ្រួសារ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើកប្រាក់​ឧបត្ថម្ភ​ពី​បេឡា​សង្គ្រោះ​របស់​សមាគម​អតីតយុទ្ធជន​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ គ្រួសារ​សព​នៃ​សមាជិកសមាគម​អតីតយុទ្ធជន​ចំនួន​៦៦​គ្រួសារ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​ការបើកប្រាក់​ឧបត្ថម្ភ​ពី​បេឡា​សង្គ្រោះ​របស់​សមាគម​អតីតយុទ្ធជន​។ ពិធី​ឧបត្ថម្ភ​នេះ​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន និង​IMG_8225ជា​អគ្គលេខា​សមាគម​អតីតយុទ្ធជន​កម្ពុជា ចុះទៅ​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ព្រឹក​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ។​
​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម បាន​គូសបញ្ជាក់ថា ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែល​ត្រូវ​បើក​ជូន​នាពេលនេះ គឺ​អនុវត្តតាម​ល​ក្ខ័​ន្តិ​កៈ​លេខ​០០៤​សអក ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១០ ដោយ​ក្នុង មួយ​គ្រួសារ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល ។​
​សូមបញ្ជាក់ថា ការចុះ​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នាពេលនេះ ត្រូវគេ​ឃើញថា បានធ្វើ​ឡើង ក្រោយពី​មានការ​ដាស់តឿន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ឱកាស​បិទ​មហាសន្និបាត​ទូទាំងប្រទេស​លើក​ទី​២​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ ដោយនៅ​ក្នុងឱកាស​នោះ​សម្តេច​បាន​បញ្ជាក់ថា ការបើកប្រាក់​ឧបត្ថម្ភ​នេះ ត្រូវធ្វើ​មិន​ឲ្យ​ហួស​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ទេ ៕IMG_8260 IMG_8214 IMG_8231