ក្រុម​អាជីវករ​ជាង​១០០​នាក់​មិន​ព្រមទៅ​លក់ដូរ​នៅ​ផ្សារ​សសរស្តម្ភ​ថ្មី​ខណៈ​ម្ចាស់​ផ្សារ​គ្រោង​យក​ដី​នោះ​សាងសង់​សាលា​ម​ត្តេ​យ្យ​

0

​ខេត្តសៀមរាប​៖​ក្រុមអាជីវករ​ប្រមាណ ជា​៨០​ភាគរយ ក្នុងចំណោម​ជាង​១០០​នាក់ ដែល​លក់ដូរ​ក្នុង​ផ្សារ​សសរស្តម្ភ​ចាស់ បាន​លើកគ្នា​តវ៉ា និង​គំរោង​សាងសង់​សា​លាម​ត្តេ​យ្យ និង​ជា​គម្រោង​របស់​ប្រធាន​ផ្សារ គឺ​លោក​មេឃុំ​សសរស្តម្ភ​។WP_20150928_014​ ​ហេតុ​ការ​ណ៏​នោះ បានកើត​ឡើង​នា​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​បរិវេណ​ផ្សារ ភូមិ​និង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ខេត្តសៀមរាប​។​
​ ​ក្រុមអាជីវករ​បាន​និយាយថា ផ្សារ​សសរស្តម្ភ​ដែល​ពួកគាត់​លក់ដូរ​រាល់ថ្ងៃនេះ គឺ​លក់​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ដោយ​ដី​ផ្សារ​នេះ​ជា​របស់​រដ្ឋ​។ នៅ​ព្រឹក​ទី​២៨​ខែកញ្ញា​នេះ​នៅ​សុខៗ​អាជ្ញាធរ​ឃុំ ស្រុក អមដោយ​សមត្ថកិច្ច​ចម្រុះ ស្រាប់តែ​មក​លើក​គំរោង សាងសង់​សា​លាម​ត្តេ​យ្យ​នៅលើ​ទីតាំង​ផ្សារ​នេះ​ទៅវិញ ហើយ​តម្រូវ​ឲ្យ​ពួកគាត់​ចាកចេញ ពី​ផ្សារ​នេះ​ទៅ​លក់​លើ​ផ្សារ​ឯកជន ដែលជា​ផ្សារ​របស់លោក​មេឃុំ​ទើប​សាងសង់​ថ្មី​។ តាមពិត​ទីតាំង​ផ្សារ​នេះ វា​ពុំមែន​ជាទី​តាំង​ដែល​ត្រូវ​សាងសង់ សាលា ម​ត្តេ​យ្យ​នោះទេ ទីតាំង​របស់​សាលា​គឺមាន​រួច​អស់ហើយ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​សសរស្តម្ភ តែ​វា​ជា​លេស​មួយ​ឲ្យ​ក្រុមអាជីវករ ចេញពី​ផ្សា​នេះ​ទៅ​លក់​នៅ​ផ្សារ​របស់លោក​មេឃុំ​តែប៉ុណ្ណោះ​។​
​ ​លោក​សៅ ឆុង អាជីវ​ករលក់​ស្បែកជើង បាន​និយាយថា ពួកគាត់​មិន​ចាក​ចេញពី​ផ្សារ​ចាស់​ទៅ​លក់​នៅ​ផ្សារ​ឯកជន​បានឡើយ ដោយសា​ផ្សារ​នោះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនអាច​លក់ដាច់​ដូច​ផ្សារ​ចាស់​ក្នុង​ទីប្រជុំជន​ឡើយ​។ ជាក់ស្តែង​កាល​ថ្ងៃទី​១៥​ខែកញ្ញា​កន្លងទៅ ពួកគាត់​បាន​ចូលទៅ​លក់​សាកល្បង​៤​ទៅ​៥​ថ្ងៃ​ដែរ តែ​ថ្ងៃ​ណា​ក៏​លក់​មិន​ដាច់ មានពេលខ្លះ​ក្នុង​១​ថ្ងៃ​លក់​បានតែ​២០០០​រៀល​ក៏មាន​។ ចំពោះ​អ្ម​ក​លក់​អាហារ​ពេលព្រឹក​វិញ ថ្ងៃ​ណា​ក៏​យកមក​ចាក់​ឲ្យ​ជ្រូក​ស៊ី​ដែរ ព្រោះ​លក់​សល់​រាល់ថ្ងៃ ចឹ​ង​ទេ​ដាច់ខាត​មិនអាច​ទៅ​ផ្សារ​ថ្មី ឯកជន​ឡើយ​។​
​ ​ក្រៅពីនោះ ក្រុមអាជីវករ​បានលើកឡើង​ថា ផ្សារ​របស់​រដ្ឋ​មាន​អាយុកាល​តាំងពី​ឆ្នាំ​១៩៧៩ គឺជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ចុះបើ​សុខៗ​ពួកគាត់​ចាកចេញ​ទៅ​កន្លែង​ផ្សេង ហើយ​មិនបាន​ប៉ុន្មាន​ក៏​ស្រាប់តែ​ដល់​កុងត្រា​ឬដ​ល់អណ​ត្តិ​។ ឬមួយ​មាន​ថៅកែ​ផ្សេង​មកកាន់​កាប់ ហើយ​ទាមទារ​តម្រូវការ​ណាមួយ​នោះ ពួកគាត់​មិនត្រូវ​រងគ្រោះ​ធំ ដែល​ចង់​ទៅមុខ​ទៅ​មិន​រួច ចង់​ត្រឡប់ក្រោយ​ក៏​ត្រឡប់​មិនបាន​ទៅហើយ ។​
​ ​ចំណែកឯ​ក្រុមអាជីវករ ដែល​បាន​ចូលទៅ​លក់​នៅ​ផ្សារ​ថ្មី​នោះ បាន​និយាយថា​ទីតាំង​ផ្សារ​ថ្មី​នេះ​មាន​បរិស្ថាន​ល្អ ហើយ​ការលក់ដូរ​មិនចាំបាច់​ទិញ​តូប ឬ​បង់ថ្លៃ​ឈ្នួល​ដី​ប្រចាំឆ្នាំ​ឡើយ ចឹ​ង​ទេ​ពួកគាត់​ចង់​ឲ្យ​អាជីវករ​ទាំងអស់​ចូលមក​លក់​ក្នុង​ផ្សារ​ថ្មី​ទាំងអស់គ្នា ដើម្បី​បាន​ដំណើរការ​ដោយ​រលូន​។​
​ ​ទាក់ទិន​ករណីនេះ​លោក​គី ឡាយ មេឃុំ សសរស្តម្ភ បាន​អះអាងថា ដោយសា​ទីតាំង​ផ្សារ​ចាស់ មាន​ភាព​តូចចង្អៀត បរិស្ថាន​មិនល្អ ម្យ៉ាងវិញទៀត មាន​ដី​មួយចំណែក​បាន​ជួល​ពី​គេ​ក្នុង​១​ឆ្នាំ​ជិត​៧​លាន​រៀល ទើប​រូបលោក​សម្រេច​សាងសង់​ផ្សារ​ថ្មី​មួយទៀត ដែលមាន​ទីតាំង​ធំ​ទូលាយ សម្រាប់​ផ្តល់​ឲ្យ​ពួកគាត់​លក់ដូរ​។ ផ្សារ​ដែល​សាងសង់​ថ្មី​នោះ មិន​កំណត់​ការលក់ដូរ​តូប​នោះទេ សម្រាប់​អាជីវករ​ចាស់ គឺ​លក់​តែ​សម្រាប់​អាជីវករ​ថ្មី​ប៉ុណ្ណោះ ។ លោក​បន្តថា អាជីវករ​ថ្មី ក្នុង​១​តូប​ដែលមាន​ទំ​ហ៊ុំ​៣​គុណ​៤​ម៉ែត្រ តម្លៃ​២០០០​ដុល្លារ ហើយ​បើ​អាជីវករ​ចាស់​ចង់​ទិញ​ផ្តាច់មុខ​ក៏បាន​ដែរ ក្នុងតម្លៃ​ណាមួយ​ដែល​អាច​និយាយ​គ្នា​បាន​។ តែបើ​ពួកគាត់​មិនមាន​លុយ​ទិញ​ទេ គឺអាច​លក់ដូរ​អស់​មួយជីវិត គ្រាន់តែ​គាត់​គ្មាន​សិទ្ធិ ក្នុងការ​ផ្ទេរ​ពី​ម្នាក់​ទៅ​ម្នាក់​ប៉ុណ្ណោះ​។​
​ ​លោក​មេឃុំ​បញ្ជាក់ថា តាមពិត​ក្រុមអាជីវករ​៨០​ភាគរយ បាន​ចូលមក​លក់​នៅ​ផ្សារ​ថ្មី​នេះ​ម្តង​រួចហើយ តែ​ក្រោយពី​មានការ​ញុះញង់​ពី​ជន​មួយក្រុម​តូច អាជីវករ​មួយចំនួន​ក៏​វិល​ទៅ​លក់​នៅ​ផ្សារ​ចាស់​វិញ ហើយ​បែ​ជា​និយាយថា ផ្សារ​ថ្មី​លក់​មិន​ដាច់​។ តែ​លោក​នៅតែ​អំពាវនាវ ឲ្យ​ពួកគាត់​ទៅ​លក់​នៅ​ផ្សារ​ថ្មី ដែលមាន​លក្ខណ​ស្តង់ដា មាន​បរិស្ថាន​ល្អ រួច​ផុតពី​ការជួល​ដី​គេ​។​
​ ​លោក​ភឿន សា​រុំ នាយក​សាលាបឋមសិក្សា​សសរស្តម្ភ បាន​និយាយថា ដី​ដែល​សម្រាប់​សង់សាលា​ម​ត្តេ​យ្យ គឺមាន​រួចហើយ​នៅក្នុង​បរិវេណ​សាលា ដែលមាន​ជាង​១​ហិច​តា គំរោង​នេះ គឺ​ត្រៀម​សម្រាប់​១៥០​ឆ្នាំ​ទៅមុខទៀត ពុំមែន​តែត្រឹម​បច្ចុប្បន្ននេះ​នោះទេ​។ លោក​បន្តថា តែបើ​មានការ​សាងសង់​សាលា​ម​ត្តេ​យ្យ នៅក្នុង​ទីតាំង​ផ្សារ​នោះ​មែន ក្រុម​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក៏​មិន​គាំទ្រ​ឲ្យ​សាងសង់​នោះដែរ​។ ពីព្រោះ​ទីតាំង​ថ្មី​មិនមាន​សុវត្ថិភាព ដូច​ក្នុង​សាលា​ឡើយ​។​
​ ​ជាមួយគ្នា​នោះ​លោក​ម៉ៅ វិសុទ្ធ អភិបាលស្រុក​ពួក បាន​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ័​ថា ពិត​ជាមាន​ការលើក​គំរោង​សាងសង់​សាលា​ម​ត្តេ​យ្យ​មែន តែដោយសា​ក្រុមអាជីវករ​ធ្វើការ​តវ៉ា ក៏​ផ្អាក​ទៅវិញ​។ តាមពិត​គំរោង​នេះ គឺ​ខាង​សប្បុរសជន​មួយចំនួន ជា​អ្នកផ្តល់ជំនួយ ក្នុងការ​សាងសង់​។ តែបើ​មានការ​ជំទាស់ យើង​ក៏​មិន​ធ្វើ​អ្វី ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះដែរ​។​
​ ​លោក​បញ្ជាក់ថា ចំពោះ​រឿង​ផ្សារ​ថ្មី​នោះ ក៏​មិនអាច​បង្ខំ​អាជីវករ​បានដែរ តែ​ក្នុងនាម​អាជ្ញាធរ លោក​ព្យាយាម​ដោះស្រាយ និង​សម្របសម្រួល​ដល់​ពួកគាត់ រហូតដល់​ផ្លូវ​មួយ​ដែល​អាច​ដើរទៅ​បាន​។​ ​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ក្រុមអាជីវករ​បាន​និយាយថា មិន​ព្រម​ចេញពី​ផ្សារ​ចាស់​នេះ​ជាដាច់ខាត ទោះ​ត្រូវ​តវ៉ា ដល់​ថ្នាក់​ណាក៏ដោយ​៕12071813_157335134610314_1523722182_n 12064266_1810209489205620_426787754_n 12033491_1810209482538954_1013704707_n 12081477_1651665918406020_1354727379_n (1) 12042166_157250347952126_763291732_n 12047232_157250114618816_769880760_nខេង ឧ​ត្ត​ម​