ខេត្តបន្ទាយមានជ័យ ជនរងគ្រោះមួយគ្រួសារមានគ្នាដល់ទៅ៦នាក់បាននាំគ្នាទៅជីកទំពាំងពេលកំពុងជីកទំពាំងក៏ប្រទះឃើញផ្សិតនៅទីនោះក៏នាំកូនដកយកមកស្លហូបដោយពុំបានដឹងថាផ្សិតនេះជាផ្សិតពុលឡើយពេលដាំស្លយកមកហូបក្អួតចង្អោពុលពេញផ្ទះបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ការពុលផ្សិតទាំងក្រុមគ្រួសារនោះនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៥នៅតាមជាយដែនខ្មែរ ថៃក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។សមិត្តកិច្ចនៅទីនោះបានឲ្យដឹងថាអ្នកពុលផ្សិតទាំង៦នាក់នោះមានឈ្មោះ ១លោក ឡាច ឈឿន ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុក មានអាការធ្ងន់ ២ឈ្មោះ សន រិន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្ដាយ អាការធ្ងន់៣ឈ្មោះ ទី ម៉ាត់ភេទប្រុស អាយុ២០ឆ្នាំ មាន
អាការៈស្រាល ត្រូវជាកូកូន ៤ឈ្មោះឈឿន តើ ភេទស្រី អាយុ១៦ឆ្នាំ មានអាការធ្ងន់ ៥ឈ្មោះ ឈឿន គ្រី ភេទស្រី អាយុ១២ឆ្នាំ មានអាការធ្ងន់ ត្រូវជាកូន និងឈ្មោះ ឈឿន ណាភេទស្រី អាយុ១៤ឆ្នាំ មានអារធ្ងន់ ត្រូវជាកូន អ្នកទាំងអស់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។លោក ឡាច ឈឿន ត្រូវជាឪពុកបានប្រាប់ថា មុនកើតហេតុ នៅវេលាម៉ោង១០និង៣៥នាទីព្រឹក លោកបាននាំកូនស្រីឈ្មោះ ឈឿន ណា ទៅរកជីកទំពាំងនៅជាយព្រំដែនកម្ពុជា ថៃ គ្រានោះលោកបានឃើញផ្សិតដុះនៅគុម្ពឫស្សី ក៏បានដកយក ហើយនាំកូនស្រីមកផ្ទះប្រញាប់រួតរះយកមកស្លហួប ព្រោះថ្ងៃកាន់តែខ្ពស់ ក្រែងកូនៗមកពីស៊ីឈ្នូលដកដំឡូង និងជម្រះស្មៅឲ្យគេឃ្លានបាយ ក្រោយពីប្រពន្ធស្លរូចរាល់ បាននាំកូនប្រុស ស្រីអង្គុយហួបជុំគ្នា ហើយក្រោយពីការហូបអស់រយៈពេល២ម៉ោង កូនៗទាំងអស់ រួមទាំងរួបលោកផងដែរនោះ មានអាការក្អូតចង្អោ ដែលអាការបែបនេះ បណ្ដាលមកពីការហូបផ្សិតខាងលើ ទើបប្រជាពលរដ្ឋដឹកទៅកាន់នៅមន្ទីរពេទ្យបង្អែករហូតមកដល់ពេលនេះ គេសង្កេតឃើញអ្នកជន្ងឺទាំង៦នាក់មានការះធូស្បើយហើយដោយបានយកចិត្តទុកដាក់ពីសំណាក់គ្រួពេទ្យបង្អែកនៅទីនោះ៕



































