ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៥នៅបរិវេនសាលាឃុំអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្រីក្រតោកយ៉ាកចំនួន៤១៣គ្រួសារមកពី៦ឃុំក្នុងស្រុកអូរជ្រៅ បានមកទទួលអំណោយពីលោកកែគឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ការចែកអំណោយដល់ជនក្រីក្រីនេះមានការចូលរួម លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកសានស៊ានហូអភិបាលស្រុកអូរជ្រៅនិងក្រុមការងារអមដំណើរលោកកែគឹមយ៉ានជាច្រើននាក់ផងដែរ។លោកកែគឹមយ៉ានបានមានប្រសាន៍ក្នុងពិធីចែកអំណោយនោះថាប្រជាពលរដ្ឋទាំង៤១៣គ្រួសារនោះសុទ្ធតែគ្រួសារក្រីក្របំផុតព្រោះមុននិងលោកធ្វើ
ការចែកអំណោយជូនដល់ពួកគាត់នោះលោកកែគឹមយ៉ានបានឲ្យក្រុមការងារចុះទៅដល់ខ្នងផ្ទះផ្ទាល់តែម្តងប្រជាពលរដ្ឋក្រីក្របំផុតទើបអាចចុះបានហើយក្នុងការចុះឈ្មោះចែកអំណោយនោះមិនប្រកាន់និនាការនយោបាយនោះឡើយឲ្យតែប្រជាពលរដ្ឋនោះក្រីក្រពិតប្រាកដលោកចែកឲ្យ
ហើយ។លោកកែគឹមយ៉ានបានបន្តទៀតថាក្នុងការចែកអំណោយនោះលោកបានផ្តោតទៅ១លើការជួយសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋក្រីក្រពីផ្ទះស្បូវឲ្យទៅជាផ្ទះប្រកស័ង្កសីទាំងអស់ដែលមានប្រហែលចំនួនជិត៣ពាន់ខ្នងហើយចាប់ផ្តើមធ្វើជូនពួកគាត់នៅខែប្រាំងខាងមុខនេះ។
២លោកចាប់អារម្យលើការបង្កបង្កើនផលលោ កថាក្នុងខេត្តបន្ទាយមានជ័យនេះមាន៩ក្រុងស្រុកការធ្វើស្រែឆ្នាំនេះស្រុកខ្លះមានទឹកលិច ស្រុកខ្លះមានទឹកធ្វើស្រែ និងស្រុកខ្លះទៀតគ្មានទឹកធ្វើស្រែដូចជាស្រុកថ្មពួកនិងស្រុកព្រះនេត្រព្រះជាដើមចំណែកផលស្រូវវិញធ្វើបានលើសផែនការតែចំណែកផលស្រូវវិញថយចុះព្រោះទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់លោកថាឆ្នាំនេះប្រាកដជាមានការខ្វះអង្កជាមិនខានឡើយ។លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ត្រូវចេះគោរពអនាម័យត្រូវយកចិត្តទុកដាក់ក្នុងការ ហូបស្អាត រស់នៅស្អាត ផឹកស្អាត ពិសេសការហូបចុក គួរឲ្យប្រុងប្រយ័ត្នបន្លែមានជាតិគីមីព្រោះហូបទៅបណ្តាលឲ្យខូចសុខភាព។
លោកកែគឹមយ៉ានបាននិយាយបន្តទៀតថាក្នុងការចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រតោកយ៉ាកទាំង៤១៣គ្រួសារនោះក្នុងមួយគ្រួសារបានអំណោយអង្ករ២៥គីឡូក្រាម មី១កេះ នំធុង១ធុង ទឹកសីុអុីងនិងទឹកតករី២យួរ សារុង២ និងថវិការ១មឺុនរៀល ។ពលរដ្ឋក្រីក្រទាំង៤១៣គ្រួសារក្រោយពីបានទទួលអំណោយហើយគាត់បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅដល់លោកកែគឹមនិងក្រុមគ្រួសារនិងក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខគ្រប់ៗគ្នា



































