​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខ្នាត​ធំ​បង្កប់ខ្លួន​ក្នុង​ ​បន្ទាយ​យោធា​៣៨៣​ជំនាញ​មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​

0

​ព្រះវិហារ​ តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់​ប្រើល្បិច​ជួល​ទីតាំង​បន្ទាយ​យោធា​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨៣​បង្កប់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ខុសច្បាប់​ខ្នាត​ធំ​មួយ​ហើយ​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​មិន​ចុះបង្ក្រាប​សូម្បីតែ​អើត​ក្បាល​មើល​រោង​សិប្ប​កម្មក៍​មិន​ហ៊ាន​ផង​។​ទីតាំង​បទល្មើស​ស្ថិតនៅក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​។​​ភ្នាក់ងារ​រាយការណ៍​ថា​ជាងឈើ​សុទ្ធតែជា​ជនជាតិ​វៀតណាម​ប្រមាណ​១០​នាក់​កំពុង​ធ្វើ​កែច្នៃ​គ្រឿង​សង្ហា​រឹម​ប្រើប្រាស់​គ្រឿងយន្ត​ម៉ាស៊ីន​ទាំងអស់​។​មាន​ឈើ​ប្រណីត​ជាច្រើន​បាន​ស្តុក​ទុក​នៅ​ទីនោះ​។​ប្រភព​ឈើ​ប្រណីត​ប្រមូល​ទិញ​ចូល​ពី​ចំណុច​ក្បាលដំរី​ដែល​កាប់បំផ្លាញ​ពី​គម្រប​ព្រៃឈើ​ការពារ​WCS​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​P3
​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​មាន​មូលដ្ឋាន​នៅ​ស្រអែម​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​កញ្ញា​២០១៥​ថាបើ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​បង្កប់​ក្នុង​បន្ទាយ​យោធា​នោះ​មែន​លោក​មិនមាន​លទ្ធភាព​ចូលទៅ​ត្រួតពិនិត្យ​នោះទេ​។​
​លោកនាយ​សង្កាត់​បានបញ្ជាក់​ថា​មាន​ហាង​បើក​លក់​គ្រឿង​សង្ហា​រឹម​ធំ​១​កន្លែង​នៅក្បែរ​រង្វង់​មូល​ស្រអែម​បាន​ទិញ​ចូល​គ្រឿង​សង្ហា​រឹម​ខុសច្បាប់​ពី​ទីនោះ​។​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានអោយដឹងថា​គាត់​នឹង​ស្រាវជ្រាវ​អោយបាន​ដឹង​ច្បាស់​ជាមុនសិន​ដើម្បី​ឈានទៅ​បង្ក្រាប​ទប់ស្កាត់​។​
​អ្នកសារព័ត៌មាន​មិនទាន់បាន​ជួប​លោក​មេបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៨៣​នៅ​ទ្បើ​យ​ទេ​ដើម្បី​សុំ​ការបំភ្លឺ​ពី​គាត់​អោយ​បានដឹង​ច្បាស់​ថា​ពិតជា​មាន​រឺ​មិនមាន​រោង​សិប្បកម្ម​ខាងលើ​ដោយ​ព្យាយាម​ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​របស់គាត់​មិនបាន​។​P2
​គួរ​បញ្ចាក់​ថា​រូបភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ​ការបើក​រោង​សិប្បកម្ម​តូចធំ​កែច្នៃ​ឈើ​មិន​ស្របច្បាប់​ប្រមាណ​៣០០​ទីតាំងនៅ​ទូទាំង​ខេត្តព្រះវិហារ​និង​ហាង​បើក​លក់​គ្រឿង​សង្ហា​រឹម​គេចពន្ធ​ទាំងអស់​សុទ្ធតែជា​កត្តា​អាក្រក់​ឈានទៅ​បំផ្លាញ​គម្រប​ព្រៃឈើ​បៃតង​ដែល​រដ្ឋ​ហាមឃាត់​ហើយ​ឈានទៅ​វិនាស​ព្រៃឈើ​ដោយ​ស្វ័យប្រវត្តិ​។​ការបាត់បង់​គម្រប​ព្រៃឈើ​បៃតង​ដោយ​កត្តា​មនុស្ស​មួយ​ក្តាប់​តូច​កាប់បំផ្លាញ​អោយ​សាបសូន្យ​នោះ​វា​នឹង​នាំមក​នូវ​គ្រោះរាំងស្ងួត​និង​កើន​ទ្បើង​កំដៅ​ប៉ះពាល់​អាយុជីវិត​មនុស្ស​និង​រុក្ខជាតិ​គួរអោយ​ព្រួយបារម្ភ​នាពេល​ប​ច្ច​ប្បន្ន​នេះ​៕