កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់បាន​ជនសង្ស័យ​ជួញដូរ​គ្រ៉​ង​ញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់​និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន​ធំ​

0

​ខេត្តបន្ទាយមានជ័យ​ ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​ដែល​កំពុង​នាំគ្នា​ចែកចាយ​និង​ជក់​គ្រឿងញៀន​យ៉ាងសកម្ម​នោះ​ត្រូវបាន​កំលាំង​កង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយប៉ែត​មួយក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ជា​ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានធ្វើ​ការចុះ​ល្បាត​នៅពេល​យប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ពៅ​វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ប្រក​ជើង​ធំ ស្រុក​គិរីវង្ស ខេត្តតាកែវ ឆែក​ក្នុង​ខ្លួន​បានឃើញ​ថ្នាំញៀន​មួយ​កូន​ថង់​ថ្លា​ដោយមាន​ការចង្អុលបង្ហាញ​របស់​ឈ្មោះ​វាសនា​កំលាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​បន្ថែ​និង​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​។​ដោយមាន​ការសង្ស័យ​ទៅលើ​ឈ្មោះ​សី​ុ​ម​ស្រី​តូច​រស់នៅ​ក្នុងភូមិ​វត្ត​តា​មឹ​ម ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង យកមក​សាកសួ​ហើយ​ឈានដល់​ការ​ឆែក​ផ្ទះ​imageរស់នៅ​បណ្តោះអាសន្ន​នៅក្នុង​ប៉ោយប៉ែត​ឈ្មោះ​សី​ុ​ម​ស្រី​តូច​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ទឹកកក​មាន​ចំនួន​៥​ថង់​តូច​និង​របស់​ជក់​និង​ខ្ចប់​លក់​មួយចំនួនធំ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ចំណែក​បក្ខពួក​៥​នាក់​ទៀត​១​មានឈ្មោះ ហ៊ុន​លី ប្រុស​អាយុ​១៨​ឆ្នាំ​២​មានឈ្មោះ​ជា​រតនា​ប្រុស​អាយុ​១៨​ឆ្នាំ​៣​មានឈ្មោះ​ធឿន​ប៊ុន​ធាន ប្រុស​អាយុ​១៦​ឆ្នាំ​៤​មានឈ្មោះ​ដាវ​សុបិន ប្រុស​អាយុ​១៧​ឆ្នាំ​៥​មានឈ្មោះ​ចាន់​កុសល់​ប្រុស​អាយុ​២៥​ឆ្នាំ​អ្នក​ទាំង​៧​នាក់​នេះ​រស់នៅ​បណ្តោះអាសន្ន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​បើតាម​ចំលើយសារភាព​ជនសង្ស័យ​ទាំង​៧​នាក់​នោះ​រួចមក​បាន​និយាយប្រាប់​កងរាជអាវុធហត្ថ​ថា​ទាំង​៧​នាក់​ពិ​ក​ជា​បាន​ជួញ​គ្រឿងញៀន​ទៅ​ឲ្យ​មនុស្ស​ផ្សេង​ជា​បន្តបន្ទាប់​ទិញ​ក្នុង​៥​ថ្ងៃ​ម្តង​ហើយ​មួយ​លើក​ស្មើ​និង​១០០​ដុល្លា​ហើយ​បាន​រំលែក​ដាក់​ថង់​តូចៗ​លក់​បន្ត​ពិតប្រាកដ​។​ដោយមាន​ចំលើយ​និង​ផ​ស្តុ​តាង​ទៀត​នោះ​កងរាជអាវុធហត្ថ​បាន​កសាង​សំនុំរឿង​ជនសង្ស័យ​ទាំង​៧​នាក់​ទៅ​សាលា​ដំ​បួង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕