ប៉េអឹម​ចាប់​ឡាន​ដឹក​ឈើ​ប្រគល់​ឲ្យ​មេព្រៃ​ពេល​កំពុង​ដេកលក់​

​មណ្ឌលគិរី​៖​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ឌឺ​បេ​យោធា​ខេត្ត ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ឈើប្រណិត​មួយគ្រឿង ដែល​បាន​ដឹកជញ្ជូន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំនុច​មុខ​សាលាបឋមសិក្សា​ឆ្នែង​។​ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ឧសភា

២០១៤ ក្នុងភូមិ​ឆ្នែក ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​
​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ​បាន ធ្វើដំណើរ​ចេញពី​ស្រុក​អូររាំង​ទិសដៅ​ទៅ​ខេត្ត​ក្រចេះ យ​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ពេញប្រៀប​។​សមត្ថកិច្ច​បន្តថា លុះ​រថយន្ត​នោះ​ធ្វើដំណើរ​មក​ចំនុច​មុខ​សាលារៀន សមត្ថកិច្ច​ចម្រុះ​ក៏​ស្ទាក់​ចាប់បាន ភ្លាមៗ​នោះ​គេ​ឃើញ​តៃកុង​រថយន្ត​នឹង​ព្រូ បាន​បើកទ្វារ​រត់គេច​ចូល​ក្នុង​ព្រៃ​ចម្ការ​ចន្ឋី​បាត់ស្រមោល​។​រថយន្ត​ម៉ាក​កាមរី​គូថ​ស្វិត​ពណ៏​ក្រហម ពាក់​ស្លាក​លេខ ថ​០៤៣៧ ភព​២ រួម​នឹង​ឈើ​ប្រណិត ត្រូវបាន​ប្រគល់ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ចាត់ការ​បន្ត​។​
​ការ​ចរាច​រណ៏​ឈើប្រណិត​ចេញ​ពី​ដែន​អភិរក្ស​ជីវចម្រុះ​សីមា ត្រូវបាន​ប្រជាពលរដ្ឋ​រាយ​ការណ៏​ថា កើតមាន​យ៉ាង​ពេញបន្ទុក​បំផុត ខណៈ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​កំពុង​សង្ងំ​ដេក​បើក​ភ្នែក​ទាំង​ថ្ងៃ​។ ជាងនេះទៀត​សោតរា​ល់ស​កម្ម​ភាព ដឹកជញ្ជូន​ឈើប្រណិត​ទាំងនោះ គឺ​ពុំ​មាន​រំលង​ភ្នែក​របស់​ក្រុម​សមត្ថកិច្ច​ឡើយ ជាពិសេស មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​នៅ​អភិរក្ស​ជីវចម្រុះ​សីមា​ដែលមាន​លោក​គង់ ពុត​ធារ៉ា ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នឹង​ជា​អនុប្រធាន​គម្រោង​កម្មវិធី​របស់​អង្ក​ការ​WWS  ព្រមទាំង​លោក វ៉ាត ជា​ប្រធាន​ក្រុម​ល្បាត​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​អភិរក្ស​ជីវៈចម្រុះ​សីមា​។​ប្រភព​បាន​បន្តថា គ្រប់​សកម្មភាព​រកស៊ី​បទល្មើស​ឈើប្រណិត​ទាំងនោះ បើ​ឈ្មួញ​មិន​រត់​ការបង់ប្រាក់​ជាមុន ជាមួយ​មន្ត្រី​ជំនាញ​ទេ ច្បាស់​ជា​ពុំ​ដំណើរការ​បានរ​លូន​ឡើយ ប្រា​ដក​ជា​ចាប់​បង្ក្រាប​ជាក់​ជាមិនខាន​។​
​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​គ្រប់​ពេល​មិន​ថា​យប់​ឬ​ថ្ងៃ គេ​តែង​សង្កេត​ឃើញ​រថយន្ត​ប្រភេទ​កាមរី​គូថ​ស្វិម​-​ហើម ជាពិសេស​ម៉ាក​ឡង់​គ្រីស័រ បាន​ដឹក​ឈើ​បន្តកន្ទុយ​គ្នា​រដឹក យកទៅ​លក់​តាម​បណ្តារ ច្រករបៀង​នានា​មានដូចជា ច្រក​ង៉ាំ​ដី ច្រក​ង៉ាំ​បា​វ៉េ ច្រក​ង៉ាំ​បា​ឡាង ច្រក​សេ​បា នឹង មួយចំនួន​ទៀត​ដឹក​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ឡា​ប៉ា​ខេ​តែម្តង​។​ចំនែក​ការដឹកជញ្ជូន​ឆ្លងដែន​បែបនេះ សម​ត្ថ ពិតជា​បាន​សើម​មាត់​មិន​តិច​ទេ​។​បើ​មិន​បង់ប្រាក់​គេ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​បាន​ដាច់ខាត​។​ប្រជាពលរដ្ឋ​បាន សំនូមពរ​ដល់​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី មេត្តា​ជួយ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱ​វ៉ាត​ផង ព្រោះ​ថា​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​កែវ​សីមា ដែល​មាន​លោក​រឿង សុផាត ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​នោះ បាន​កើត​មាន​ពេញបន្ទុក​ហើយ បើ​ពុំ​មាន​ការទប់ស្កាត់​ទាន់ពេល​ទេ ច្បាស់​ជា​ហិនហោច​អស់​ជាមិនខាន​នៅ​ព្រៃ​ឈើប្រណិត​ដ៏​កម្រ​ទាំងនោះ​៕

CAM00060 CAM00064 IMG_0110 IMG_0138 IMG_0310 IMG_0312