សៀមរាប : ដើម្បីចូលរួមលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋអោយកាន់តែមានភាពរីកចម្រើនថ្វេរដងស្របពេលដែលប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនលើគ្រប់វិស័យផងនោះ ។ ជាក់ស្តែង លោកជំទាវឩកញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុន លី អ៊ុំអេង ទិញលក់អចលរន:ទ្រព្យ និង កសិឩស្សាហកម្មក្នុងខេត្តសៀមរាប និង ស្វាមី ព្រមទាំងបុត្រ លោកស្រី ឡឹង គីមលី នាយិកា សាលាអន្តរជាតិ I.E.L នៅរាជធានីភ្នំពេញ និង ស្វាមី ព្រមទាំងបុត្រ ក៏ដូចជា មិត្ត ភ័ក្ត្រជិតឆ្ងាយមួយចំនួនទៀតរបស់លោកជំទាវនិង លោក លោកស្រី ដែលជាម្ចាស់ផ្តើមបុណ្យបានមូលមតិគ្នាជាឯកឆ័នផ្តើម កាន់វេនបិណ្ឌ ទី ១ នៅវត្តពោធិបន្ទាយជ័យ ផ្លូវទៅភ្នំក្រោម ស្ថិតនៅក្នុងក្រុងនិងខេត្តសៀមរាប ។ ដោយពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះគឺជាពិធីបុណ្យមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថានៅទីជិតទីឆ្ងាយតែងតែបាននាំគ្នាប្រារព្វធ្វើជារៀងរាល់ឆ្នាំមិនដែលអាកខានឡើយ។ហើយពិធីបុណ្យដ៏ធំមួយនេះបានប្រារព្វធ្វើឡើងមានរយះពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥ រោច ខែភត្របទ ក្នុងនោះចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចគឺជាថ្ងៃដាក់បិណ្ឌ ឬ កាន់បិណ្ឌ ចំណែកឯថ្ងៃ១៥រោចគឺជាថ្ងៃភ្ជុំធំ ដូច្នេះប្រជាពលរដ្ឋទាំងប្រុសទាំងស្រីដែលជាពុទ្ធសាសនិក បានលៃលករកពេលវេលាណាមួយទៅវត្តនៅក្នុងរដូវបិណ្ឌភ្ជុំនេះ ចាប់ពីថ្ងៃទី១រោចរហូតដល់ថ្ងៃទី១៥រោចមិនដែលអាក់ខានឡើយ។ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ។ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី១នោះដែរ លោកជំទាវឩកញ៉ា បណ្ឌិត លី អ៊ុំអេង ព្រមទាំង ស្វាមី និង បុត្រ លោកស្រី ឡឹង គីមលី ជានាយិកា សាលាអន្តរជាតិ I.E.L និង ស្វាមី ព្រមទាំងបុត្រ ក៏ដូចជាមិត្ត ភ័ក្ត្រជិតឆ្ងាយមួយចំនួនទៀតរបស់លោកជំទាវនិង លោក លោកស្រី ដែលជាម្ចាស់ផ្តើមបុណ្យបានធ្វើការចែកជូននៅអំណោយដល់តាជី យាយជី ចំនួន១១០ នាក់ ក្នុងម្នាក់ទទួលបាន ភួយ ១ ក្រណាត់ស ១ ដុំ ប្រេងខ្យល់ ១ ដប ប្រេងកូឡា ១ ដប សាប៊ូ ដុសខ្លួន ១ ដុំ នំសែនលោកខែ និង ថវិកា ១ ម៉ឺនរៀល ។ ព្រះសង្ឃចំនួន ៥៣ អង្គ ក្នុងមួយអង្គទទួល សាដក់មួយប្រអប់និងបច្ច័យ ៣ ម៉ឺនរៀល ផងដែរ ៕ ដោយ លោក ខេង ខេមរា