​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​និស្សិត​ប្រុស​ម្នាក់​គំរាម​សម្លាប់​សម្ដេច​ក្រឡាហោម ស ខេង​តាម​ហ្វេ​ប៊ុ​ក​

0

​ខេត្តសៀមរាប​៖ និស្សិត​ប្រុស​ម្នា​ក់រៀន​នៅ​សកល វិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេស​សៀ ត្រូវបាន កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ឃាត់ខ្លួន ពាក់​ព័​ន្ទ គំរាម បោក​គ្រាប់បែក សម្លាប់ សម្ដេច ក្រឡាហោម សខេង កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​នេះ តាម ប្រ​ព័​ន្ទ បណ្ដាញ ទំនាក់ទំនង សង្គម​ហ្វេ​ប៊ុ​ក បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង បានមក​ប្រគល់​សញ្ញាបត្រ​ដល់​ក្រុមនិស្សិត​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍ អេស​សៀ នៅ​ក្រុង​សៀមរាប​។​
ហេតុ​ការឃាត់ខ្លួន​ជនសង្ស័យ​និស្សិត​ម្នាក់​ដែល​បាន​គំរាម សម្លាប់​សម្តេច​ក្រឡាហោម ស ខេង នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​សាកល វិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេស​សៀ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប លោក​វរសេនីយ៍ទោ ភឹង ចិន្ដា​រ៉េត​បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៩​ខែកញ្ញា​នេះ​ថា ជនសង្ស័យ មានឈ្មោះ តៅ សាវឿន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប​។ ការឃាត់ ខ្លួន​ជនសង្ស័យ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៨​ខែកញ្ញា ឆ្នាំ​២០១៥ ដែលជា​និស្សិត រៀន​នៅក្នុង​សាកល វិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេស​សៀ​តែម្ដង​។​
លោក បាន​បន្ថែមថា និស្សិត រូបនេះ បាន​(coment)​នៅក្នុង​ទំព័រ ហ្វេ​ប៊ុ​ក​(Savoeun Rao) របស់ ខ្លួន ដោ​យស​សេ​រថា (​ចាំ​សម្ដេច​មកដល់​នាំគ្នា​រដាក់​គ្រាប់បែក​ឱ្យ​ងាប់​ទាំងអស់គ្នារ​តែម្ដង​)​។​លោក​បន្តថា ការ​បង្ហោះ​និង​(coment)​បា​នស​សេរ នៅ​ថ្ងៃទី ២៦ ខែកញ្ញា​ឆ្នាំ​២០១៥​កន្លងមក​ថ្មីៗ​នេះ ។​
សូមបញ្ជាក់ថា កាលពី​ម្សិល​ម្សិ​ញ ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ន់ទី​៤​និង​ទី​៥​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ់​ទី​៣​នៃ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៌​អេ​យ​សៀ​នា​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៥ ដែលមាន​និស្សិត​ចូលរួម​សរុប​ទាំងអស់​ចំនួន​១០៨៩​នាក់​ស្រី​៥១៦​នាក់ ក្នុងនោះ​និស្សិត​ទទួល សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៣១​នាក់ ស្រី ៧​នាក់ និស្សិត ទទួល​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៧៤៤​នាក់​ក្នុងនោះ​ស្រី​៣៥១​នាក់ និង​និស្សិត​ទទួល អាហារូបករណ៍​ចំនួន​៣១៥​នាក់ ស្រី​១៥៨​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ក្រឡាហោម ស ខេង​។
ជនសង្ស័យ​ជា​និស្សិត​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ ទី​២៩​កញ្ញា​ឆ្នាំ​២០១៥​នេះ ៕12067152_1734825070079508_1760289564_n 12071587_1637402016532624_997029009_n 12083984_1637391436533682_1336725859_n​ខេង ឧ​ត្ត​ម​