ឧត្តរមានជ័យ.កាលពីវេលាម៉ោង៩និង១០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ លោកវរសេនីយ៍ត្រីស៊ុន សាន អធិការនគរបាលក្រុងបានឲ្យកម្ពុជាថ្មីដឹងថា.ដោយមានការណែនាំ ចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានយកអាវកាក់ដែលបានទទួលពីស្នងការដ្ឋាន ចែកជូនប៉ុស្តិ៍នគរបាលកូនក្រៀល ចំនួន៤ ហើយលោកអធិការបានឧបត្ថមបន្ថែម ខ្នោះដៃចំនួន៥ ខ្សែរកញ្ចែរចំនួន៤ ដំបងភ្លើងចំនួន៣ ឆ្លៀតក្នុងឱកាសនោះដែរ លោកអធិការបានចាត់ឲ្យលោកអនុសេនីយ៍ទោឈុំ សុពៅ នាយផ្នែក
សណ្តាប់ធ្នាប់សាធារណះ ធ្វើការណែនាំអំពីរបៀបបញ្ជាចរាចរណ៍តាមដងផ្លូវសាធារណះដល់កម្លាំងប៉ុស្តិ៍។បន្តមកទៀតលោកអធិការបានមាន មតិផ្តាំផ្តើរអោយថែរក្សាសម្ភារះដែលលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្ត និងលោកបានប្រគល់ជូន ហើយត្រូវខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ៕



































