​នេះ​ជា​លើក​ទី​១​នៅលើ​ទឹកដី​អង្គរ​ដែលមាន​ពិធី​ថ្វាយ​បួងសួង​និង​ដង្ហែរ​ក្បួន​បួងសួង​ដល់​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​និង​បុព្វបុរស​ខ្មែរ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ជា​យូរណាស់​មកហើយ​

0

 

​ខេត្តសៀមរាប ពិធី​នេះ​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​វត្ត​ទេ​ព្យ​ប្រណម​ក្នុង​តំបន់​អង្គ​ធំ​កាលពី​រាត្រី​ថ្ងៃ​ពេញ​បុ​រ​មី​ដែលជា​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ ដែលជា​លើកដំបូង​និង​ផ្តួចផ្តើម​ដោយ​លោកស្រី ក​ន្ថា​រ៉ា​វីន ការេ​ត ស្ថាបនិក​អង្គការ​មូលនិធិ​ងី​ន​កា​រ៉េត​សម្រាប់​
​កម្ពុជា​ដោយមាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​៣៨​អង្គ​សិល្បៈករ​សិល្បៈការិនី​នៃ​ក្រុម​សិល្បៈ​ស​ក្ត​សិ​ទ្ឋ​អង្គរ​ស្រុក​បន្ទាយស្រី​ចំនួន​៣០​រូប​ព្រមទាំង​វត្តមាន​អភិបាលស្រុក​បន្ទាយស្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ប្រជា​ពុ​ទ្ឋ​បរិ​ស​ទ័​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ផងដែរ​។​ពី​គោលបំណង​សំខាន់​នៃ​ពិធី​នេះ​ថា​ជា​ពិធី​ថ្វាយ​បួងសួង​រំលឹក​គុណ​ដល់​បុព្វបុរស​ដូនតា​ខ្មែរ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ជា​យូរ​មកហើយ​និង​ជាពិសេស​រំលឹក​ដល់​ដួងវិញ្ញាណ​ខ​ន័​អ្នក​ដែល​បាន​ស្លាប់​ជាង​បី​លាន​នាក់​ក្នុង​របប​ខ្មែរក្រហម​។​តាម​ជំនឿ​លោកស្រី​ក​ន្ថា​រ៉ា​វីន​ការេ​តយ​ល់​និង​ជឿថា​៖​ថ្ងៃទី​១​នៃ​ពិធី​កាន់បិណ្ឌ​ជា​ថ្ងៃ​ដែល​យម​ភូបាល​បើកទ្វារ​ឋាននរក​ដោះលែង​ព្រលឹង​នរក​ប្រែ​ត​ដែល​នៅជាប់​កម្ម​ពៀរ​ឱ្យមក​ទទួលយក​ម្ហូបអាហារ​និង​អនុមោទនា​ផល​បុណ្យ​ដែល​កូនចៅ​បាន​ឧទ្ទិស​ឱ្យ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​និង​ពិសេស​ជាង​នេះ​ការ​បួងសួង​នេះ​គឺ​ឧទ្ទិស​សំបូងសង្រូង​ដល់​ម​ហិ​ទ្ឋី​បារមី​វត្ថុ​សាក​សិ​ទ្ឋ​ទឹកដី​អង្គរ​ជួយ​ការពារ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​និង​ការពារ​មរតក​អង្គរ​ឱ្យ​ស្ថិតនៅ​ជា​យូរអង្វែង លើសពីនេះ​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណ​ខ​ន័ ព្រះ​បរម​រតន​កោដិ សូម​ព្រះអង្គ​DSC_0271
​សោយ​ក្នុង​ទីឋាន​បរមសុខ​កុំបី​ឃ្លាងឃ្លាត​។​តាមរយៈ​ទម្រង់​នៃ​ការ​បួងសួង​ដែល​គេ​មើលទៅ​ឃើញថា​ជាការ​សម្តែង​របាំ​លោកស្រី​ថា​នេះ​មិនមែន​ជាការ​រាំ​ឬ​សម្តែង​របាំ​ទេ​ជា​ពិធី​ថ្វាយ​បួងសួង​ដោយ​អ្នករបាំ​ទាំងអស់​ផ្ចង់ស្មារតី​ទៅតាម​ចង្វាក់ភ្លេង​ពិ​ណ្យ​ពាធ​ជាមួយនឹង​ការ​សូត្រធម៌​កែវភ្នែក​សម្លឹង​ចុះ មានដូចជា​បួងសួង​កា​យាន បួងសួង​ទី​យេ និង​បួងសួង​ទៀន​រួមជាមួយ​ភ្លេង​ចំនួន​៧​បទ​។​ចំណែក​អ្នករបាំ​មិន​ត្រូវបាន​សំអិតសំអាង​លាប​អ្វី​ឡើយ​ហើយ​គ្រឿង​ប្រដាប់​កាយ​ជា​លក្ខណៈសាមញ្ញ​សំពត់​ពណ៌​ស​ធ្វើ​ពី​ស្បៃ​មុង​..​ម្កុដ​ធ្វើ​ពី​ស្លឹកត្នោត​រចនា​ដោយផ្ទាល់​ដៃ​របស់​អ្នកសិល្បៈ​ដែលមាន​បង្កប់​អត្ថន័យ​ពណ៌​ស​សម្តែង​ការ​កាន់ទុក្ខ​..​ស្បៃ​មុង​ការពារ​មូស​ទប់ស្កាត់​ជំងឺគ្រុនចាញ់​និង​ស្លឹកត្នោត​ជា​សារ​ឱ្យ​កូន​ខ្មែរ​យល់​ពី​គុណ​តម្លៃ​ដើមត្នោត​គួរ​នាំគ្នា​ថែរក្សា​និង​ការពារ​។​ក្រុម​សិល្បៈ​ស័​ក្ត​សិ​ទ្ឋ​អង្គរ​នេះ​ត្រូវបាន​លោកស្រី​ធ្វើការ​បណ្តុះបណ្តាល​ហ្វឹកហាត់​ទាំង​ទៅលើ​ទម្រង់​បែប​បួងសួង បែប​សិល្បៈ​ប្រពៃណី​ផ្សេងៗ ព្រមទាំង​ការ​រចនា​ច្នៃ​គ្រឿង​ប្រដាប់​កាយ ជាដើម​នោះ សុ​ទ្ឋ​តែ​ជាក​ម្មសិ​ទ្ឋ​បញ្ញា​របស់ លោកស្រី ផ្ទាល់ ដែល​
​លោកជំទាវ​ជា​ស្ថាបនិក​ក្រុម​សិល្បៈ​ស័​ក្ត​សី​ទ្ឋ​អង្គរ​ដែល​បាន​ហាត់​នៅ​សាលា​សិល្បៈ​ព្រះរាម​ឥន្ទរ​ទេវី​ឈូក​​ស​បន្ទាយស្រី​។​តាមរយៈ​ពិធី​នេះ​លោកស្រី ថា​ធ្វើឡើង​ចង់បង្ហាញ​ដល់​កូន​ខ្មែរ​ក្នុងនាម​យើង​ជា​ខ្មែរ​កើត​នៅ​​លើ​ទឹកដី​អង្គ​រសាក​សិ​ទ្ឋ​ឱ្យ​ខ្មែរ​យើង​ចេះ​ស្រឡាញ់​និង​គោរព​វប្បធម៌​ប្រពៃណី​ពី​ដូនតា​។​បើ​យើង​នាំគ្នា​គោរព​ស្រឡាញ់​ទាំងអស់គ្នា​នោះ​អ្នក​ទេសចរណ៍​បរទេស​គេ​ក៍​នឹង​គោរព​តាម​យើង​មិន​ខាន​។​ពិធី​នេះដែរ​ក៍​ចង់បង្ហាញ​ដល់​ខ្មែរ​យើង​និង​អ្នក​ទេសចរណ៍ យល់​កាន់តែច្បាស់​ថា ប្រាសាទ បុរាណ​ទាំងអស់​របស់​ខ្មែរ​សុ​ទ្ឋ​តែ​ជាទី​សក្ការៈបូជា​​និង​បង្កប់​ដោយ​ភាព​សាក​សិ​ទ្ឋ​មិនអាច​កាត់ថ្លៃ​បាន​។​DSC_0299
​ក្រោយពី​បញ្ចប់​ប្រតិបត្តិ​ពិធី​តាម​ប្រពៃណី​ជំនឿ​សាសនា​រួចមក គេ​ឃើញ​មាន​ពិធី​អុជ​ទៀន​កាន់​ដង្ហែរ​​ចេញ​ព​វត្ត​ទេ​ព្យ​ប្រណម​ទៅកាន់​អង្គរតូច​ហើយ​ពិធី​ដង្ហែរ​ដែលមាន​កាន់​ស្បៃ​ពណ៌​ស​ប្រវែង​៣០​ម៉ែត្រ​គឺ​តំណាងឱ្យ​ព្រលឹង​អ្នកស្លាប់​៣​លាន​នាក់​ក្នុង​របប​ខ្មែរក្រហម​។​អភិបាលស្រុក​បន្ទាយស្រី លោក​សូរ​សុន​…​បាន​សម្តែង​ការ​​គាំទ្រ​ទៅនឹង​សកម្មភាព​របស់​អង្គការ​ងី​ន​គ្រេ​ត​ថា​បាន​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​ធូរធារ​មួយកម្រិត​ក្នុងនាម​អាជ្ញាធរ​ស្រុក​នឹង​បន្ត​សហការ​គាំទ្រ​ជាមួយ​អង្គការ​នេះ​បន្តទៀត​ដើម្បីឱ្យ​វិស័យ អប់រំ កសិកម្ម អនាម័យ​សុខាភិបាល​បន្ត​មាន​និរន្តរភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​លោក​ថា​៖​អង្គការ​នេះ​បាន​ប្រ​ត្តិ​ប​ត្តិ​ការ​នៅ​ស្រុក​បន្ទាយស្រី​ពី​ឆ្នាំ​១៩៩៩​ជួយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៤​ឃុំ​ស្មើនឹង​2761​គ្រួសារ​ជួយផ្តល់​លើ​សេវា​អប់រំ​សុខភាព​អនាម័យ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​និង​ជួយ​បណ្តុះបណ្តាល​របាំ​និង​តន្ត្រី​ទាំង​បុរាណ​និង​ប្រពៃណី​លោក​ចាប់​
​អារម្មណ៍​មិនមែនជា​ដុំថ្ម​បាន​រាប​នៅមុន​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​ពិធី​សាធារណៈ​មួយ​ដែល​នឹង ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ឧទ្យាន​បុរាណ​អង្គរ​នៅ​ខេត្តសៀមរាប​កាលពី​រសៀល ថ្ងៃអាទិត្យ​ដែល​បញ្ចប់​ដោយ​ការដើរ​ដង្ហែ​ក្បួន​ទាន​ដើម្បី​គោរព​ដល់ អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។​ដោយ​គឿន​វ៉េ​ត​

,