ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​និង​សម្បត្តិ​សាធារណ​មួយចំនួន​របើក​ស័ង្កសី​និង​បាក់​រលំ​ខ្ទេច​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ភ្នំស្រុក​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅវេលា​មោ​៉​ង​៧​យប់​ថ្ងៃទី​២៧​ខៃ​កញ្ញា​ឆ្នាំ​២០១៥​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​របើក​សង្ក​សី​និង​សំយាបផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៦​ខ្នង​សាលាឃុំ​១​ខ្នង​សាលារៀន​តា​អុង​១​ខ្នង​រោង​ម៉ា​សុ​ី​ន​កិនស្រូវ​មេឃំ​ុ ១​ខ្នង​ក្នុងភូមិ​ជាច្រើន នៅក្នុង​ឃុំ​ប៉ោយចា ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​លោក​វរសេនីយ៍ ត្រី យ៉​ត​សុផល​អធិការ​នគ​បាល​ស្រុក​ភ្នំស្រុក​បាន​និយាយថា​ក្រោយពី​មាន​ខ្យល់​កន្ត្រាក់​បោកបក់​មកលើ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​មានផ្ទះ​ប្រជាពលរដ្ឋ​ដល់​ទៅ​៦​គ្រួសារ​រង​ការ ខូចខាត​អស់ទាំង​ស្រុង​១​មានឈ្មោះ​ខ្លូត ឡងឌី​ភេទ​ប្រុ​អាយុ​៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម​ត្បូង​របើក​សំយាបimage (4)ផ្ទះ​អស់​សង្ក​សី​៣០​សន្លឹក​២​ឈ្មោះ​ឆៅ សំណាង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្តាល​របើក​សំយាបផ្ទះ​អស់​សង្ក​សី​១៥​សន្លឹក​៣​មានឈ្មោះ​អុ​ី​វ ហឿ​ក​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង​របើក​សង្ក​សី​១០​សន្លឹក​៤​មានឈ្មោះ​ជុំ ចាន់​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង​របើក​សង្ក​សី​១៧​សន្លឹក​៥​ឈ្មោះ​ធៀ​ម បុ​ផ្ផា​ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង​អស់​សង្ក​សី​១០​សន្លឹក​៦​ឈ្មោះ​ដែង យឹ​ង​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​របើក​សង្ក​សី​អស់​១៧​សន្លឹក​។​ដោយ​លែ​ក​ឈ្មោះ​ប៉េង​ប៊ុន​ថា​រ៉ា​ភេទ​ប្រុស​អាយុ​៥៥​ភូមិ​ត្រពាំងថ្ម​ត្បូង​រោង​ម៉ា​សុ​ី​ន​image (3)របើក​សង្ក​សី​អស់​៦០​សន្លឹក សាលាឃុំ​របើក​ស័ង្កសី​អស់​៣៧​សន្លឹក​និង​សាលារៀន​ប​ឋ​សិក្សា​តា​អុង​ដើម​ចាន់​រី​បាក់​សង្កត់​និង​របើក​សង្ក​សី​អស់​៦៥​សន្លឹក​ផងដែរ​។​លោក​យ៉​ត​សុផល​បាន​និយាយ​បន្តទៀតថា​គ្រោយពី​កើតហេតុ​រួច​កំលាំង​នគ​បាល​របស់លោក​មួយក្រុម​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយក៏​បាន​ជួយ​ប្រមែប្រមូល​ផ្ទះ​និង​សាលារៀន​និង​សាលាឃុំ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​របើក​ស័ង្កសី​ឲ្យ​របើក​ខ្នង​ផ្ទះ​អស់នោះ​ទុក​មួយ​ឡែក​ដើម្បី​រៀបចំ​ធ្វើ​សារជាថ្មី​។​imageលោក​យ៉​ត​សុផល​បាន​និយាយ​បន្តទៀតថា​ស្រុក​ភ្នំស្រុក​ជា​ស្រុក​មួយ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រក់​ជា​ញឹកញាប់​រយះពេល​កន្លង​ច្រើនជាង​ស្រុក​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​៕