កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កាន់បិណ្ឌ​ទី​១​នៅក្នុង​វត្ត​ឃុំ​ស្រះ​រាំង​និង​វត្ត​ដង​រុណ​ក្នុងស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៥​ចូលមក​ដល់​គឺជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​១ ដែល​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា អញ្ជើញ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅតាម​ទី​អារាម​នានា​រៀងៗ​ខ្លួន​។​ដោយឡែក​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​នេះ​ផងដែរ​លោក​វរៈសេនីយ៍ឯក ស៊ុន​សម្បត្តិ​មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​តំណាង​ឲ្យ​លោក​ឨ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ក្រោម​ឨ​វាទ​ជាច្រើន​នាក់ បាន​នាំយក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួន​ដូចជា​អង្ករ ៣​ការុង ទឹក​សុទ្ធ​១០​កេះ ទឹក​ផ្លែឈើ​៥​កេះ ថវិការ​៣​លាន​៥​សែន​៣​មឺ​ុ​ន​រៀល​សំរាប់​តាជី​និង​ដូនជី​១៨៥​នាក់​១​នាក់​៤​ពាន់​រៀល​សំរាប់​វត្ត​ស្រះ​រាំង​និង​វត្ត​ដង​រុណ​មាន​អង្ករ​៣​បេ​ទឹកimageបរិសុទ្ធ​៩​កេះ ទឹក​ផ្លែឈើ​៥​កេះ​និង​បច្ច័យ​២​លាន​៤​សែន​៤​មឺ​ុ​ន​រៀល អញ្ជើញ​ទៅ​ចូលរួម​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​១ នៅ​វត្ត​ស្រះ​រាំង​និង​វត្ត​ដង​រុណ ក្នុង​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​នេះ​។​លោក​ស៊ុន​សម្បត្តិ​បាន​និយាយថា​គ្រឿងឧបភោគ​បរិភោគ​និង​បច្ច័យ​ទាំងអស់នោះ​ដើម្បី​យកទៅដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ បង្សុកូល​សមាទានសីល ឧទ្ទិស​កុសលផល​បុណ្យ​ទៅដល់​ឪពុក ម្តាយ ជីដូន​ជីតា សាច់ញាតិ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ សូម​ឲ្យ​ទៅកាន់​សុគតិភព​កុំបី​image (4)ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​កូនចៅ​នៅ​ខាងក្រោយ​ឲ្យ​បាន​ជួបតែ​និង​សេចក្តីសុខ​អាយុ​យឺនយូរ រកស៊ី​មានបាន និង​រីកចម្រើន​គ្រប់​ភារកិច្ច​។​លោក​បាន​បន្តទៀតថា​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ រហូតដល់​ថ្ងៃ​១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ហើយ​នៅ​ថ្ងៃទី​១២​តុលា ត្រូវ​នឹង​ថ្ងៃ​១៥​រោច ខែភទ្របទ គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​ជា​រៀងរាល់​ពេលព្រឹក ពុទ្ធបរិស័ទ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា តែង​បាន​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ បញ្ជូនទៅ​ញាតិសន្តាន ដែល​ចែក​ឋាន​ទៅ​។​នៅ​រៀងរាល់​ល្ងាច ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ពុទ្ធបរិស័ទ បាននាំគ្នា​ទៅ​វត្ត​ស្តាប់​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត និង​ទេសនា​។ នៅពេល​ព្រលឹម​ស្រាងៗ​គ្រប់​វត្ត​អារាម ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ និង​សូត្រធម៌​។ មាន​កន្លែង​ខ្លះ ពុទ្ធបរិស័ទ​ក្រោក​ពី​ព្រលឹម​ទៅ​បោះ​បាយបិណ្ឌ​ទៅតាម​ទ​នៀម​ទម្លាប់​ប្រពៃណី​ខ្មែរ នៅតាម​ខឿន​ព្រះវិហារ ដោយ​គេ​យល់ថា ពួក​ប្រេត​តែងតែ​មក​ពេល​ងងឹត រក​ចំណី​បរិភោគ​ក្នុង​ថ្ងៃ​បុ​ណ្ឌ​ភ្ជុំ​បិ​ណ្យ​នេះ​៕