.ឧត្តរមានជ័យ.នៅវេលាម៉ោង១៨និង៤០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នេះសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកបានអោយដឹងថា រវាងម៉ូតូបុកនិងម៉ូតូបញ្ជាសទិសគ្នាលើផ្លូវក្រាលគ្រួសក្រហមត្រង់ ចំណុច ភូមិហាលៀមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជនបង្កឈ្មោះឡេ សារឿន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិអំពិលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល បើម៉ូតូហុងដាទ្រីមc125ពណ៍ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ1A0878 ម្ចាស់រងរបួសបែកក្បាល។ជនរងគ្រោះឈ្មោះប្លែង រ៉ាត់ ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិហាលៀមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល បើបរម៉ូតូ
ហុងដាវេវ C110.ពណ៍ក្រហម គ្នាស្លាកលេខ ម្ចាស់រងរបួសបែកក្បាលដូចគ្នា។រីឯចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកបន្ទាយអំពិល បានយកទៅរក្សាទុកនិងដោះស្រាយគ្នាទៅតាផ្លូវច្បាប់៕



































