ឱកាស​ភ្ជុំបិណ្ឌ​វេន​ទី​១​អាជីវករ​ផ្សារ រុង​គ្លឿ ធ្វើ​ទាន​ដល់ ប្រជាពលរដ្ឋ​ជួប​ការលំបាក​២១០​គ្រួសារ​

0

 

​បន្ទាយ​មាន​ជ័​យៈ​ពលរដ្ឋ​ជួប​ការលំបាក​២១០​គ្រួសារ​ក្នុង​ឃំ​ុ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ដែលជា​វេន​ទី​១​និង​ជា​វេន​ដំបូង​របស់​អាជីវក​ខ្មែរ​ក្នុង​ផ្សារ រុង​គ្លឿ ប្រទេស​ថៃ​ជាប់​និង​ព្រំដែន​ប៉ោយប៉ែត​បន្ទាប់ពី​រដាក់​បាត​និង​ប្រគេន​នូវ ចង្ហាន់​ផ្សេងៗ​ដល់​ព្រះសង្ឃ​រួច​បានទទួល​ទាន​ជា​ថវិកា​និង​សម្ភា​រះ​ជាច្រើន​កាលពី​ថ្ងៃទី​២៨​កញ្ញា​២០១៥​។លោកស្រី នី ទាវ និង​លោក អេប សំអាត​ព្រមទាំង​អាជីវករ​ក្នុង​ផ្សារ​ថៃ​ជាច្រើន​ទៀត​បាន​សំដែង​ការសប្បាយរីករាយ​ក្នុងការ​ធ្វើ​ទាន​នៅក្នុង​វត្ត​សូរិយា​រាម​ដែល​ស្ថិត​ក្នុងស្រុក​អូរជ្រៅ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២១០​គ្រួសារ​ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០​គីឡូក្រាម​ឃី​ត​មួយកញ្ចប់ ថវិកា​មួយ​ម៉ឺន​រៀល​និង​ចែកជូន​ដល់​តាជី​យាយជី​ជាង​៦០​នាក់​ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ឃី​ត​មួយកញ្ចប់​ដែរ​និង​ថវិកា​ពីរម៉ឺន​រៀល​។​IMG_0124

ក្នុង​ឧកាស​បុណ្យ​កាន់​វេណ​នេះ​គេ​សង្កេតឃើញថា​មាន​ប្រជា ពលរដ្ឋ​យ៉ាងច្រើន​បាននាំគ្នា​ទៅធ្វើ​បុណ្យ​ដាក់​បាត​និង​ចែកទាន​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ព្រមទាំង​ញាតិ​ប្រាំពីរ​សណ្តាន​ដែល​លោក​បាន​ចែក​កាយ​រំលាយ​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ​។​ការ​ឧទ្ទិស​កុសល​នេះដែរ​ពួកគាត់​ជឿជាក់ថា​នឹង​បាន​ទៅដល់​សាច់ញាតិ​ទាំងអស់​របស់​ពួកគាត់​ដែល​នៅ​លោក​ខាងមុខ ហើយ​អាចអោយ​រួចពីទុក្ខ​ទោស​ទាំងឡាយ ចំពោះ​បុព្វការី​ជន​ដែល​បាន​ទៅ​កើត​ក្នុង​ទី​មិន​សមគួរ​ពិសេស​កើត​ទៅជា​ប្រេត​។​IMG_0130IMG_0129
ជាមួយនឹង​ការដាក់​បាត​និង​ប្រគេន​នូវ ចង្ហាន់​ផ្សេងៗ​ដល់​ព្រះសង្ឃ​រួចហើយនោះ មាន​ពុទ្ធបរិស័ទ​ខ្លះ​ដែល​ពួកគាត់​មាន​ជីវភាព​បង្គួរ​ក៏​នាំគ្នា​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​មាន​ជីវភាព​លំបាក​ក្នុងការ​រស់នៅ​ដូចខាងលើ​។​
ជាមួយគ្នានេះ​ដែល​ដើម្បី​រក្សាបាន​នៅ​សន្តិសុខ​សណ្តាប់​ផ្នា​ប់​ក្នុង​ឧកាស​បុណ្យ​ឃ្ជំ​ុ​លោក អាត់ ខែម ស្នងការ​នគរបាល​ខ​រត្ត​បន្ទាយមានជ័យ​បាន​ប្រជំ​ុ​ដាក់​ផែន​ការណ៍​ដល់​កំលាំង​នគរបាល​គ្រប់​ស្រុក​ក្រុង​ធ្វើការ​ការពារ​តាម​ទី​វត្ត​អារាម​និង​ទីប្រជំ​ុ​ជន​នានា​។​