ខេត្តពោធិ៍សាត់; ដោយមានការដឹកនាំពីខាងព្រះរាជអាជ្ញារងខេត្តបាត់ដំបង ជាមួយនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងនិងក្រសួងមហាផ្ទៃ បានមកសហការណ៍ជាមួយលោក រស់ ប៊ុនណាន ស្នងការងនគរបាលខេត្តពោធិ៍សាត់ដែលដឹកនាំកម្លាំងផ្ទាល់ជាមួយនិងប្រធានករិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ។ បានឃាត់ចាប់ខ្លួនបានជនសង្ស័យពីនាក់ជាមួយនិងគ្រឿងញៀន បេតំហ្វីតតាមីនមួយកញ្ចប់ប្របាណជាមួយគឺឡូក្រាម កាលពីវេលាមោ៉ង១និង១០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ត្រង់ចំនុចភួមិអូអាច់កុក ឃុំអូសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក រស់ ប៊ុនណាន ស្នងការងខេត្តពោធិ៍សាត់បានប្រាប់អ្នកយកព័ត៍មានដឹងបន្តបន្ទាប់ថា ក្រោយពេលឃាត់ខ្លួនជង្ស័យជាមួយវត្ថុតាងថ្នាំញៀនមួយគីឡូក្រាមដែលដាក់ក្នុងស្បង់ជីវ័ នេះរូចហើយ កំលាំងសមត្ថកិច្ចយើងក៍ឈានទៅរកកាឆែកឆេចាប់ជនសង្ស័យជាប់ពាក់ព័ន្ធម្នាក់ទៀត នៅវេលាមោ៉ង៣និង១៥នាទីរសៀល ថ្ងៃដដែលជនសង្ស័យស្នាក់នៅធ្វើជាជួលតូបគេលក់ប្រហិតចំនុចទីតាំងខាងកើតទុលមុខផ្សាក្រគរឈៀងខាងជើងក្នុងភួមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក រស់ ប៊ុនណាន បានបន្តថា បន្ទាប់ពីធ្វើកាឃាត់ខ្លួនជនសង្ស័យម្នាក់នោះរូចហើយកំលាំងសមត្ថកិច្ចយើងក៍បានបន្តចុះស្រាវជ្រាវបន្ថែមទៀតនៅវេលាមោ៉ង៤និង៣០នាទីល្ងាចក៍ឆែកឆេទីតាំងមួយកន្លែងទៀតដែលជាផ្ទះបងប្អូនជនសង្ស័យ ក្នុងភួមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍ឆែកឃើញរថយន្តព័ណ៍សកាមរីមួយគ្រឿងរបស់មុខសញ្ញាជនសង្ស័យបន្ថែមទៀត។
ទាក់ទងលើករណីបង្ក្រាប់បទល្មើសជួញដូគ្រឿងញៀនដ៍ធំដែលចរាចរនៅក្នុងខេត្តពោធិ៍សាត់នេះមុខសញ្ញាជនសង្ស័យត្រូវលោក សីុ សាវិន ប្រធានការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់បានបង្ហាញពីអត្តសញ្ញាណជនសង្ស័យទាំង៣នៅមោ៉ង៥និង៣០នាទីល្ងាចថ្ងៃដដែលនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទី១ឈ្មោះ បេ ម្លិះ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់ភួមិផ្សា ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទី២ឈ្មោះ កែ ទុំ ភេទប្រុស អាយុ៣២ឆ្នាំ នៅភួមិខ្ជាយ ឃុំវត្តតាមិុម ស្រុកសង្កែ ខេត្តបាត់ដំបងនិងទីឈ្មោះ បារាំង ភេទប្រុសអាយុជាង៤០ឆ្នាំនៅក្រុងបោ៉យបែ៉ត។
លោក សាវិន បន្តចុងក្រោយល្ងាចមោ៉ង៥និង៤៤នាទីនេះថាករណីនេះកំលាំងសមត្ថកិច្ចយើងកំពុងតែយកមកកាន់ស្នងការនគរបាលខេត្តពោធិ៍ដើម្បីបង្ករសំណុំរឿងតាមនិតិវិធី រួមទាំងធ្វើសន្និសិទ្ធកាសែតបង្ហាញវត្ថតាងនិងមុខសញ្ញាជនទាំងបីនាក់នេះ៕



































