ខេត្តបន្ទាយមានជ័យ យុវជនម្នាក់បានស្លាប់ភ្លាមៗដោយសារបើកបរម៉ូតូបុកគូថត្រាក់ទ័រដឹកម៉ាសុីនច្រូតស្រូវពីក្រោយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោងនៅ១និង៣៥នាទីរំលងអាធ្រាត្រចូលថ្ងៃទី៣០កញ្ញាឆ្នាំ២០១៥លើកំណាត់ផ្លូវជាតិលេខ6៦ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០២-៤៧ភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោកភ្លឹង វិចិត្រ នាយផ្នែកចរាចរណ៍អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឈួន ឆែមភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិខ្វាវ ឃុំបុស្បូវស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជយ័។លោកខ្លឹងវិចិត្តបាននិយាយបន្តថាគ្រោះថ្នាក់
ចរាចរណ៍បនេះណ្តាលមកពីម៉ូតូបុកគូតត្រាក់ទរ័ពីក្រោយ ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត។គ្រោះថ្នាក់មកពី ត្រាក់ទ័រគ្មានភ្លើងបំភ្លឺពីក្រោយ ឯម៉ូតូជែងស្ថានភាពគ្រោះថ្នាក់។លោកភ្លឹងវិចិត្រនិយាយបន្តទៀតថាមុនពេលកើតហេតុមានត្រាក់ទរ័មួយគ្រឿងម៉ាកMTZ82Rផលិតនៅអតីតសភាពសូវៀត ក្បាលពណ៍ខៀវសណ្តោងរឺុម៉កដឹកម៉ាស៊ីនច្រូតស្រូវបើកបរដោយឈ្មោះ គីម សុគន្ធភេទប្រុសអាយុ៣៦ឆ្នាំលំនៅភូមប៉ាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ បើកពីទិសខាងលិចទៅខាងកើត ។
ពេលមកដល់ត្រង់ចំនុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិក(Honda Click )ពណ៍ក្រហមគ្មានស្លាកលេខ ជែងនឹងរថយន្តផ្សេងហើយមកបុកពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខ ឯត្រាក់ទរ័ខូចខាតស្រាលផ្នែកខាងក្រោយ។ សម្ភារៈ ទាំងសងខាងកំលាំងជំនាញបានយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុក៕



































