ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​បានដាក់​ពាក្យបណ្តឹង​លោក​ឆើយ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​បានដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ដែនដី​អំពី​លោក​ឆើយ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​កាយ​ដី​តំបន់​អូរ​ម្កាក់​យក​ធ្វើជា​កម្មសិទ្ធិ​ដែល​រំលោភ​លើដី​ដែន​អភិរក្ស​ត្រី​ពង និង​កន្លែង​រកស៊ី​ចិញ្ចឹមជីវិត​របស់​ពួកគាត់​។​លោក​ឃុ​ត ប៉ូ​ឡូ ប្រធានភូមិ​កន្ទួត និង​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​នោះបាន​ប្រាប់ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​គ្រួសារ បាន​ផ្ទិ​ត​មេដៃ​ប្តឹង​លោក ឆើយ ចាន់ណា​ថា​បាន​ជីក​និង​កាយ​ដី តំបន់​អូរ​ម្កាក់ ស្ថិតនៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ប្រជាពលរដ្ឋ​បាន​ប្តឹង​ពីបទ​ជីកដី​អូរ​ម្កាក់​imageជម្រៅ​ជិត​១០​ម៉ែត្រ ទទឹង​អូរ​ជិត​១០០​ម៉ែត្រ​បណ្តោយ​ជាង​៥០០​ម៉ែត្រ យក​ធ្វើជា​កម្មសិទ្ធិ​នូវ​ដែន​ជម្រក អភិរក្ស​ត្រី​ពង និង​ដី​សាធារណៈ ដែលជា​កន្លែង​រកត្រី​ចិញ្ចឹមជីវិត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្នៀ​តនៃ​ក្រុង​សិរីសោភ័ណ​នេះ​។ មន្ត្រី​នាយ​សង្កាត់រដ្ឋបាល​សិរីសោភ័ណ​បាន​ប្រាប់ថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​រួចមក លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅimage (2)ពិនិត្យ​ការជីក​ដី​អូរ​ម្កាក់​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នេះហើយ​គឺ​មន្ត្រី​ជំនាញ​នឹង​រាយការណ៍​ជូន​អភិបាលខេត្ត និង​ក្រសួង​ដើម្បី​មាន​វិធានការ​។​លោក ឆើយ ចាន់ណា ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា​ដី​អូរ​ម្កាក់​ដែល​លោក​ជីក​នោះ​គឺ​លោក​បាន​សុំច្បាប់​ពី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​អភិបាលខេត្ត​ត្រឹមត្រូវ​image (1)ហើយ​ដើម្បី​ស្នើសុំ​ស្តារ​ជីក​យក​ដី​អូរ​ម្កាក់ ដែល​ស្ថានភាព​គោក​រាក់​។​លោក​យឹម​ប៊ុន​រ៉ុ​ម​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់ថា ការកាយ​ដី​អូរ​នោះ ប្រហែលជា​មានច្បាប់​ស្តារ​អូរ​ដែល​គោក​រាក់​នោះ​មែន​តែ​ដល់ពេល​ស្តារ​គឺ​ស្តា​រយ​កដី​អូរ​យក​ធ្វើជា​កម្ម​សិទ្ធ​តែម្តង​មន្ទីរ​របស់លោក​មិនអាច​ទទួលយក​បានឡើយ​ក្នុងការ​ជីកដី​ធ្វើ​កម្ម​សិទ្ធ​នេះ​៕