ខេត្តពោធិ៍សាត់: កញ្ចប់ថវិកាជាង៦៥លានរៀល បានដល់ដៃក្រុមគ្រួសារដែលជាមន្ត្រីនគរបាលជាតិបានទទួលមរណ:ភាព និង ចូលនិវត្តន៍ជន ព្រមទាំងមានគ្រោះថ្នាក់ជាយថហេតុផ្សេងៗកន្លងមកនោះឲ្យគ្រប់ចំនួនទាំងអស់ដែលរាជារដ្ឋាភិបាលក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិដោះស្រាយគោលនយោបាយកញ្ចប់ថវិកាទាំង១៥គ្រួសារទាំងនេះទាំងអស់ តាមកាគ្រោងទុកមុនថ្ងៃរដូវភ្នំបិណ្យនិងចូលមកដល់ ជូនគ្រួសារនេះ ដើម្បីឲ្យពួកបានធ្វើបុណ្យឱទិសកុសលដល់អ្នកចែកថានទៅលោកខាងមុខ។
កញ្ចប់ថវិកាជាង៦៥លានរៀននេះត្រូវបានអគ្គស្នងការនគរបាលជាតិប្រគល់ឲ្យលោកវរសេនីយ៍ឯង ខេង ជា នាយការិយាល័យសោធននិវត្តនិងសហការី កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៥ យកមកប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងកាខេត្តនិងលោក ឆាយ ភន ស្នងការងដែលទទួលបន្ទុកលើកិច្ចការនេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីប្រគល់ជូនថវិការនេះដល់ដៃក្រុមគ្រួសារនគរបាលជាតិដែលទទួលមរណ:ភាពនិងចូលនិវត្តិន៍ជនព្រមទាំងគ្រោះថ្នាក់ជាយថហេតុផ្សេងចំនួន១៥គ្រួសារ។
លោក ឆាយ ភន និង លោក ខេង ជា ជាមួយក្រុមកាងារដែលបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ត្រី សារុន ចាន់ធី ស្នងការខេត្ត ត្រូវតែនាំកញ្ចប់ថវិការនេះចុះឲ្យទៅដល់មូលដ្ឋានរបស់គ្រួសារមន្ត្រីនគរបាលដែលជួបកាលំបាក់មួយចំនួនដើម្បីប្រគល់ឲ្យពួកគាត់ឲ្យអស់ក្នុងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ព្រោះពួកគាត់ត្រូវការថវិកាទាំងនេះខ្លាំងណាស់ ក្នុងការចាយវាយលើកាខ្វះខាតក្នុងជីវភាពគ្រួសារ និង បានធ្វើបុណ្យក្នុងរដូវកាន់បិណ្យនេះ ដើម្បីរាប់បាតឧទិសកុសលនេះដល់អ្នកចែកថានទៅលោកខាងមុខផងដែរ។
លោក ឆាយ ភន ស្នងការងក៍បានបន្តឲ្យដឹងទៀតថាថវិកាចំនួន (៦៥.៧៣០.៨៨០រៀល) ដែលមន្ត្រីនគរបាលចូល និវត្តន៍និងគ្រួសារនគរបាលទទួលមរណៈភាពចំនួន១៤គ្រួសារនោះបានទទួលដល់ដៃទាំងអស់ហើយ ដោយក្នុងនោះមន្ត្រីនគរបាលនៅខាងការិយាល័យការពារអន្តរាគមម្នាក់ឈ្មោះ ជា ប៉ុន ដែលត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីនោះ ក៍ត្រូវអគ្គស្នងការនគរបាលជាតិដោះស្រាយគោលនយោបាយថវិកាសមាគមមិត្តនគរបាលជាតិជូនគ្រួសារងគ្រោះចំនួនមួយលានរៀលផងដែរ ។
ជាមួយនិងកាគិតគូយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនេះ ខាងក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធរបស់មនគរបាលជាតិបំរើការងារនៅក្នុងខេត្តពោធិ៍សាត់មានចិត្តត្រេកអយា៉ងខ្លាំងចំពោះកាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងអគ្គស្នងការស្នងការងនគរបាលជាតិ ក៍ដូចជាស្នងការស្នងការងនគរបាលខេត្តពោធិ៍សាត់ដែលបានគិត។



































