លោក​កែ​គឹមយ៉ាន​ព្រមាន​ដល់​ស​មិត្ត​កិច្ច​ឃុបឃិត​ឲ្យ​ជ្រូក​មាន់​ទា​ពី​ថៃ​ចូល​ខុសច្បាប់​ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​មានការ​ថយចុះ​យ៉ាងខ្លាំង​

0

​ខេត្តបន្ទាយមានជ័យ​ថ្មីៗ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ក្នុង​ការចែក​អំណោយ​ជូន​ដល់​ប្រជា​ក្រីក្រ​នៅក្នុង​ឃុំ​អូរ​បី​ជាន់​ចំនួន​៤១៣​គ្រួសារ​លោក​បានធ្វើការ​ព្រមាន​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​សមត្ថកិច្ច​ជំនាញ​ស៊ីវិល និង​កងកម្លាំង​ទាំងអស់ ឲ្យ​ចេះ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ក្នុងការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស រត់ពន្ធ និង​បាតុភាព​នានា​តាម​ព្រំដែន​។ ក្នុងនោះ លោក​បាន​ព្រមាន​ខ្លាំង ដល់​កម្លាំង​វរ​:​សេនា​តូច​លេខ​៥១៥ នៃ​កងពល​លេខ​៥១ ករណី​ឃុបឃិត​ឲ្យ​ជ្រូក​ក្រហម មាន់​ទា ពី​ថៃ​ចូល​ខុសច្បាប់ តាម​ច្រករបៀង នៃ​ព្រំដែន ដែល​ខ្លួន​ឈរជើង​។​image (3)
លោក​កែ គឹមយ៉ាន បាន​និយាយថា តាមពិត​កងកម្លាំង​គ្រប់​ប្រភេទ រួមទាំង កម្លាំង​វរ​:៥១៥ កងពលតូច​ថ្មើ​ជើង​លេខ​៥១ ត្រូវ​ជួយ​អន្តរាគមន៍ ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​នានា ទាំង​ក្នុងភូមិ​សាស្ត្រ ពិសេស​បណ្តោយ​ព្រំដែន ពុំមែន​ប្រព្រឹត្តិ​ខ្លួនឯង ឬ​ឃុបឃិត​ធ្វើ​បទល្មើស​នោះទេ​នេះ​បែរជា​កង​វរ​:​សេនា​តូច​លេខ​៥១៥ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​ឃុបឃិត​ប្រព្រឹត្តិ​បទល្មើស​ឲ្យ​នាំ​មាន់ ទា និង​ជ្រូក​រស់ ចូល​តាម​ច្រករបៀង​ខុសimage (4)ច្បាប់ តាម​ភូមិសាស្ត្រ​ឈរជើង​របស់ខ្លួន នៅ​ឃុំ​អូរ​បី​ជាន់​បន្តទៀត​ទៅវិញ​។​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​លើកឡើងថា​ក្នុង​១​ខែៗ ចំណូល​ពន្ធគយ នៅ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត បាន​ស្មើ​ប្រមាណ ១៤ លាន​ដុល្លារ​។ តែបើ​មន្ត្រី​ស៊ីវិល កងកម្លាំង​គ្រប់គ្នា​ខិតខំ​ទប់ស្កាត់ បង្ក្រាប​អំពើ​រត់ពន្ធ ឆ្លងកាត់​ព្រំដែន​ឲ្យ​អស់ ចំណូល​ពន្ធគយ អាច​កើន​ទៀត​។image ដូច្នេះ​ចំណូល​ពន្ធ​ថយចុះ​គឺ អ្នកប្រព្រឹត្ត ឃុបឃិត​ឲ្យ​ឈ្មួញ​រត់ពន្ធ​ដឹកទំនិញ​គេចពន្ធ​តាម​ច្រករបៀង​មួយថ្ងៃៗ​ច្រើនសណ្ធឹក​សណ្ធាប់​ដឹក​ចូលមក​លក់​ក្នុងស្រុក​ខ្មែរ​ដោយ​ធ្វើការ​បង់ពន្ធ​តិចតួច​ទើប​ការប្រមូល​ពន្ធគយ​មានការ​ថយចុះ​យ៉ាងខ្លាំង​យ៉ា​ដូច្នេះ​៕