​សាងសង់​កំពង់ផែ​ប្រមូល​ទិញ​ផល​នេសាទ​នៅលើ​សមុទ្រ​តំបន់​ទំនប់រលក​អត់​ច្បាប់​អនុ​ញា​ត្ត ម្ចាស់​សំណង់ ប្រកាស់​ធ្វើការ​តវ៉ា​ដាច់ខាត​ខណៈពេលដែល​អ​ជ្ញា​ធរ​ក្រុង ចុះ​ធ្វើការ​ហាមឃាត់​ព្រមាន​វាយ​កំទេចចោល​

0

​ខេ​ត្ក​ព្រះសីហនុ​៖ ម្ចាស់​សំណង់​កំពង់​ខាងលើ​ថ្មីៗ​នេះ​បាន ធ្វើការ​ប្រកាស់​ជា​ចំហរ​ដោយ​គ្រោង​និង​ធ្វើ​ការតវ៉ា​ដាច់ខាត ខណៈ ពេល​សំណង់​ផែ​ប្រមូល​ទិញ​ផល​នេសាទ អត់ ច្បាប់​អនុ​ញា​ត្ត​របស់គាត់​ដែល​ធ្វើការ​សាងសង់​បានសម្រេច ប្រមាណ​៦០​ភាគរយ​ទៅហើយ តែ​ត្រូវបាន​អាជ្ញាធរ​ក្រុង ព្រះសីហនុ​ចុះ​ធ្វើ​ហាមឃាត់​ឲ្យ​ផ្អាក​សកម្មភាព​សាង សង់ ព្រម ទាំង ព្រមាន រុះរើ​វាយ​កំទេចចោល​បើសិនជា​ម្ចាស់ សំណង់ មិន​អនុវត្តន៍​តាម​ហើយ​នៅតែ លូច​ធ្វើការ​សាង សង់​បន្ត​។​IMG-20150929-WA0047
.​ឈ្មោះ ឆាយ ហេន​និង ប្រព​ន្ឋ​ឈ្មោះ ឆេង វ៉ាន់​នុយ​ជា​ម្ចាស់​សំណង់​ខាងលើ​បាន​ទ​ទូល​ស្គាល់​ថា​កំពង់ផែ របស់គាត់​ពិតជា​ធ្វើការ​សាងសង់​អត់​ច្បាប់​អនុ​ញា​ត្ត​ពិតប្រាកដ​មែន ប៉ុន្តែរ​មិនមែន​បានន័យថា​មានតែ​សំណង់​របស់ គាត់​នោះទេ​ដែល​សាងសង់​អត់​ច្បាប់​នោះ គឺ​សំណង់​ជាច្រើន​ដែល​ធ្វើ​សាងសង់​នៅ​តំបន់ ទំនប់រលក់​នេះ​សំណង់ មួយណា​ក៍​គ្នាន​ច្បាប់​អនុ​ញា​ត្ត​ដែរ​ដូចនេះ​បើ​អជ្ញាធរ​ក្រុង​ចង់​ធ្វើការ​រុះរើ​គួរតែ​ធ្វើការ​រុះរើ​សំណង់​អត់​ច្បាប់​តាំង​អស់នោះ​ផង​ទើប​រូបគាត់​យក​ព្រម តែបើ​មិន​អញ្ចឹងទេ​រូបគាត់​មិន​ព្រម​ជាដាច់ខាត ។​IMG-20150929-WA0046
.​លោក ទូច ច័ន្ទ​ប៊ុនលី ប្រធានភូមិ ០៣ សង្កាត់ ០១ ក្រុងព្រះសីហនុ បានអោយដឹងថា​សំណង់​ខាងលើនេះ ម្ចាស់​មានឈ្មោះ ឆាយ ហេន​និង ប្រព​ន្ឋ​ឈ្មោះ ឆេង វ៉ាន់​នុយ លោក​បាន​ចុះ​ធ្វើ កំណត់ ហេតុ បញ្ឈប់​ការសាងសង់ រូ​ច​ហើយ​តាំងពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងមក​ម្លេះ ហើយ​ម្ចាស់​សំណង់​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ បាន​ព្រមព្រៀង​ផ្តិតមេដៃ​លើ​កំណត់ហេតុ ដោយ​សន្យាថា បើ​ថ្ងៃក្រោយ​ម្ចាស់​សំណង់​នៅតែ​បន្ត ការសាងសង់ និង ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់ ។ ប៉ុន្តែ​រហូតមក​ដល់ពេល​ម្ចាស់​សំណង់ ហាក់បីដូចជា​មិន​គោរព​តាម​នោះ ឡើយ គឺ ម្ចាស់​សំណង់​ខាងលើ​នៅតែ​ព្យាយាម​ធ្វើ​សកម្មភាព​លួច​សាងសង់ បន្ត​យ៉ាង​រលូន​គួរ​ឲ្យ​ចាប់​អារ​ម្ម​។​
​ ​.​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ និង ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ បានអោយដឹងថា ក្នុងនាម​អាជ្ញាធរ​ដែនដី ក៏ដូចជា​ជំនាញ​មន្ទីរ អង្គភាព​ពាក់​ព័​ន្ឋ ជុំវិញ​បញ្ហារ​សំណង់​ខាងលើ នេះ​លោក បានធ្វើ ការបញ្ជាក់​ថាបើ​ម្ចាស់​សំណង់​នៅតែ​បំពាន់​លើ​កិច្ចសន្យា​របស់​ខ្លូន​ហើយ​នៅតែ​លូច​ធ្វើការ​សាងសង់​បន្ត​។​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ធ្វើលិខិត​ជូនដំណឹង​ដាក់​ឱ​សាន្ដ​វាទ​អោយ​ម្ចាស់​សំណង់​ខាងលើ​កំណ​ង់​ការរុះរើ​សំណង់​ដោយ​ខ្លូន​ឯង ក្នុងករណី​ម្ចាស់​សំណង់ រឹង​រុះ​មិន​ព្រម រុះរើ អាជ្ញាធរ​ដែនដី​រួម​នឹង​អង្គភាព​មន្ទីរ​ពាក់​ព័​ន្ឋ បង្កើត​គណៈ កម្ម​ការចុះ​រុះរើ​ចោល​តែម្តងទៅ ដើម្បី​ជាការ​ព្រមាន​ដល់​អ្នក​ក្រោយៗ​IMG-20150929-WA0044
​ ​.​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា សំណង់​រឹងមាំ​របស់​ម្ចាស់​ផែ​ខាងលើ លោក​បាន​តាមដាន​ជាប្រចាំ និង បានអោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ឱវាទ ចុះទៅ​ធ្វើការ​ហាមឃាត់ ដោយ​ធ្វើជា​លាយលក្ខណ៍អក្សរ ទៅតាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​ម្ចាស់​សំណង់​ខាងលើ​មិនបាន​គោរព ទៅតាម​កិច្ចសន្យា​របស់ខ្លួន​ឡើយ​គឺ​នៅតែ​ធ្វើការ​សាងសង់​ដ៍​ដែលជា​ដដែល​។​ដូចនេះ​ជំរើស​ចុងក្រោយ​របស់​អ​ជ្ញា​អរ​ក្រុង សំណង់​នេះ​បើទោះជា​ធ្វើការ​សាងសង់​ហើយ​រូ​ចរាល់​ក៍ដោយ​ក៍​ត្រូវ​វាយកំទេច​ចោល​ដែរ​៕ កោះពស់ (​រូបភាព​សំណង់​)
​ ​