អាវុធហត្ថ​បន្ទាយមានជ័យ​បង្ហាញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ជាង​200​គ្រាប់​

0

 

​បន្ទាយមានជ័យ​:​គ្រឿងញៀន​ជាង​200​គ្រាប់​និង​មនុស្ស​ពី​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក មេបញ្ជាការរង ស ប៊ុនធឿន​ឃាត់​និង​ដក់ហូត​បាន​កាលពី​យប់​ម៉ោង​11​និង​10​នាទី​29​កញ្ញា​2015​លើ​ពីរ​គោលដៅ​ផ្សេងគ្នា​ក្នុង​សង្កាត់​កំពង់ស្វាយ​និង​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​ស ប៊ុន​សឿង មេបញ្ជាការរង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​តា​បញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធ​ហ​ត្ត​ខេត្ត​ក្នុងការ​ដឹកនាំ​កម្លាំង​បង្ក្រាប់​មុខសញ្ញា​ចែកចាយ​គ្រឿង​ជា​លទ្ធផល​បាន​តាម​ចាប់​ប្រផាប់​ចាប់​ប្រ​ភីង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត​បាន​ដំបូង​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប៊ុន សី​ណាត ហៅ ញ៉ា​ញ់ ភេទ​ប្រុស​អាយុ​32​ឆ្នាំមាន​ទីលំនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល​ផ្លាប់​ជាប់គុក​បី​IMG_0159ដង់​មកហើយ​បាន​គ្រឿងញៀន​មួយកញ្ចប់​មាន​252​គ្រាប់​និង​គ្រឿងញៀន​ប្រភេទ​ទឹកកក​មួយថង់​ស្មើ​1,51​ក្រាម​ដែល​ជនសង្ស័យ​បាន​ចោល​ក្បែ​ខ្លួន​។​បន្ទាប់មក​ភ្លាមៗ​នោះដែរ​បាន​ចាប់បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ រិ​ន តៃ ភេទ​ប្រុស អាយុ 28​ឆ្នាំ​រស់នៅ​ភូមិ​អូរ​អំបិល​ដែល​បានធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​មួយថង់​តូច​ពី​រ៉ា​រថភ្លើង​រហូតដល់​ចំនុច​ផ្លូវ​សៀមរាប​។​IMG_0158
លោក​បាន​បន្តទៀតថា​ក្រោយ​ការឃាត់ខ្លួន​ដែល​រួមទាំង​ម៉ូតូ​មួយគ្រឿង​ផង​យកមក​សួរ​នាំនៅ​ទីបញជាការ​ដោយ​ជនសង្ស័យ​មិន​ឆ្លើយ​សារភាព​យ៉ាងណាក៏ដោយ​គ្រាន់តែ​សារភាពថា​ពួកគេ​គ្រាន់តែ​ជា​អ្នកប្រើប្រាស​តែ​មិន​សារភាពថា​គ្រឿងញៀន​ទាំងនោះ​មិនមែនជា​របស់ខ្លួន​យ៉ាង​ណាក៍​កា​រោ​ិ​ា​ល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​30​កញ្ញា​2015​។​IMG_0155