សមត្ថកិច្ច​បញ្ជូន​ថៅកែ​ស្រី​បើកហាង​ម៉ាស្សា​លួចលាក់​រួមភេទ​មក​តុលាការ​

​ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា បាន​បញ្ជូន​ថៅកែ​ហាង​កាហ្វេ​ម្នាក់​មក អយ្យការ​អម សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ករណី​បើក​ហាង​កាហ្វេ​លួចលាក់​បង្កប់ បម្រើ​សេវាកម្ម​ផ្លូវភេទ​។​


​ស្ត្រី​សង្ស័យ​មានឈ្មោះ អ៊ុំ សុផល អាយុ ៥៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា នៅតាម​បណ្តោយ​ផ្លូវ ៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ដោយ​រំដោះ​បាន​នារី​បម្រើ​ផ្លូវភេទ​ចំនួន​៤​នាក់ ។ ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនេះ មានឈ្មោះ លី ដា អាយុ ២៩​ឆ្នាំ សុខ ស្រី​នួន អាយុ ២៨​ឆ្នាំ សុខ ស្រីនាថ អាយុ ២៨​ឆ្នាំ និង ហ៊ុន ស្រី​ណុ​ច​អាយុ​២៨​ឆ្នាំ​។​

​ពាក់ព័ន្ឋ​បញ្ហា​នេះ លោក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ឲ្យដឹងថា «​យើង​បាន​ចំណាយ​ពេល​ជាង ១ ខែ ក្នុង​ការស៊ើបអង្កេត​មុននឹង​បើក​ប្រតិបត្តិការ​បង្ក្រាប​ហាង​លក់​កាហ្វេ​មាន​សេវា​បម្រើ​ផ្លូវភេទ​នេះ​ពី​រសៀល​ថ្ងៃទី​២៨ មេសា​។​
​លោក​បន្តថា ក្រៅ​ពី​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ហាង សមត្ថកិច្ច​បាន​ឆែក​រកឃើញ​ស្រោមអនាម័យ​ដែល​ប្រើ​រួច​និង​មិនទាន់​ប្រើ​មួយចំនួន នៅក្នុង​បន្ទប់​នារី​រកស៊ី​ផ្លូវភេទ​ទាំង ៤​នាក់ នោះ ។​
​ទោះបីយ៉ាងណា រហូតមក​ទល់​រសៀល​ថ្ងៃទី​៣០ ខែ​មេសា តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា នៅឡើយ​ទេ ៕

photo3