សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ឲ្យ យល់​ពី​គុណ​តម្លៃ​នៃ​តំបន់​អង្គរ គោរព​និង​ប្រកាន់​នូវ​អាកប្បកិរិយា​សមរម្យ

0

សៀមរាប​៖ «​ក្រម​ប្រតិបត្តិ​អង្គរ​» ត្រូវ​បានរៀបចំ​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១២​តាមរយៈ​ការប្រមូល​ពត៌មាន កិច្ចសហការ ការស្រាវជ្រាវ​ឯកសារ​អន្តរជាតិ ការអង្កេត និង​ការពិគ្រោះ​យោបល់ រវាង​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួងទេសចរណ៍ និង​អង្គការ​យូណេស្កូ ក៏ដូចជា​តំណាង​មកពី​ឧស្សាហកម្ម​12067958_1019558248065661_395265943_nទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ សហគមន៍​មូលដ្ឋាន និង​ព្រះសង្ឃ​ផងដែរ​។
តើ​អ្វី​ទៅជា «​ក្រម​ប្រតិបត្តិ​អង្គរ​»?
«​ក្រម​ប្រតិបត្តិ​អង្គរ​» គឺជា​សេចក្តីណែនាំ​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​ឲ្យ យល់​ពី​គុណ​តម្លៃ​នៃ​តំបន់​អង្គរ គោរព​និង​ប្រកាន់​នូវ​អាកប្បកិរិយា​សមរម្យ ក្នុងអំឡុងពេល​ទស្សនា​ប្រាសាទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​អង្គរ (​ប្រាសាទ វប្បធម៌ និង​បរិស្ថាន​) និង​ទទួលបាន​នូវ​បទពិសោធន៍​ទស្សនា​ដ៏​ល្អប្រសើរ​។​
«​ក្រម​ប្រតិបត្តិ​អង្គរ​» មិនមែនជា​ច្បាប់​ដែលមាន​លក្ខណៈ​បង្ខិតបង្ខំ​នោះទេ​។ ផ្ទុយទៅវិញ «​ក្រម​ប្រតិបត្តិ​អង្គរ​» មាន​លក្ខណៈ​ជាការ​អប់រំ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដោយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ភ្ញៀវទេសចរ​យល់ និង​ជៀសវាង​នូវ​រាល់​ទង្វើ​មិនគួរ​គប្បី​ដែល​មិន​គោរព​ទៅ​ដល់ទី​សក្ការបូជា និង​វប្បធម៌​ខ្មែរ​ដូចជា​៖ ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ការ​ប៉ះ​ចម្លាក់​ឬ​ធ្វើ​ឲ្យ​ខូចខាត​ថ្ម​ប្រាសាទ ការរំខាន​ដល់​ភាពស្ងប់ស្ងាត់​នៃ​ទី​សក្ការបូជា ការចូល​ទីតាំង​ដែល​ហាមឃាត់​ឬ​ប្រឈម​នឹង​គ្រោះថ្នាក់ ការ​ពិសា​បារី​និង​ចោល​សំរាម​ពាសវាល​ពាសកាល ការ​ឲ្យ​ថវិកា​ឬ​ស្ករ​គ្រាប់​ដល់​ក្មេងៗ និង​ការប៉ះពាល់ ព្រះសង្ឃ​។​
​នៅក្នុង​សម័យប្រជុំ​បច្ចេកទេស ICC Angkor លើក​ទី​២៤ នា​ខែមិថុនា​ឆ្នាំ​២០១៥ កន្លង ទៅនេះ អ្នកជំនាញ​អាដហុក បាន​គាំទ្រ​និង​ធ្វើ​ការកើត​ស​សើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​សិក្សា​និង​រៀបចំ​ឲ្យ​មាន «​ក្រម​ប្រតិបត្តិ​អង្គរ​» ដោយ​ជំរុញ​ឲ្យ​អាជ្ញា​ជាតិ​អប្សរា អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​។ លើសពីនេះ «​ក្រម​ប្រតិបត្តិ​អង្គរ​» ក៏​ទទួលបាន​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ផងដែរ​ពី​សំណាក់​វិស័យ​ឯកជន ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ផ្នែក​ពាក់ព័ន្ធ​ដែល​កំពុង​បំពេញការងារ​នៅក្នុង​តំបន់​អង្គរ ព្រះសង្ឃ សារ​ធា​រណ​ជន​ទូទៅ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​អង្គរ និង​ស្រទាប់​យុវជន​។​
​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្សព្វផ្សាយ​និង​អនុវត្ត «​ក្រម​ប្រតិបត្តិ​អង្គរ​» នាពេល​ឆាប់​ខាងមុខ ដោយ​សហការ​ជាមួយ​គ្រប់ផ្នែក​ពាក់ព័ន្ធ​រួមទាំង​ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​។ អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​គោរព​និង​អនុវត្តតាម «​ក្រម​ប្រតិបត្តិ​អង្គរ​» យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​រួមចំណែក​ថែរក្សា តំបន់​អង្គរ​ដែល​ដួងព្រលឹង​របស់​ជាតិខ្មែរ​និង​ជា​សម្បត្តិ​របស់​មនុស្សជាតិ​៕12067958_1019558248065661_395265943_n​ខេង ឧ​ត្ត​ម​