​លោក​អភិបាលខេត្ត​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អាគារ​សាលាស្រុក​បរិបូណ៌​ ​ចំនួន​២​ខ្នង​ជា​ថវិការ​រាជរដ្ឋាភិបាល​មានតម្លៃ​ជាង​២៦​ម៉ឺន​ដុល្លា​

0

 

​ខេត្តកំពង់ឆ្នាំង​៖ គំរោង​សាងសង់​អាគារ​សាលាស្រុក​បរិបូណ៌​ថ្មី​ចំនួន​២​ខ្នង មានតម្លៃ​ជាង​២៦​ម៉ឺន​ដុល្លា​ដែ​ល​ជា​ថវិការ​អំណោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវបានធ្វើ​ពី​ធី​បញ្ចុះបឋមសិលា​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅក្នុង​សាលាស្រុក​បរិបូណ៌ ក្រោម​អធិបតីភាព​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិ​បា ល​ខេត្តកំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាល អភិបាលរង​ស្រុក មន្ត្រីរាជការ​ជុំវិញ​ស្រុក ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស​នៅក្នុង​បរិបូណ៌​យ៉ាងច្រើន​កុះករ​។IMG_9960
​ ​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ បាន​អាន​របាយការណ៍​ក្នុង​ពិធី​នេះ​ថា​៖ អាគារ​រដ្ឋបាល សាលាស្រុក​បរិបូណ៌ ដែល​ត្រូវ​បញ្ចុះបឋមសិលា​សាងសង់​នៅពេលនេះ​មាន​ចំនួន​២​អាគារ គឺ​អាគារ​ស ម្រា​ប់​ធ្វើការ​មួយ​អាគារ​មាន​កំពស់​២​ជាន់ មាន​ទំហំ​២៨​ម៉ែត្រ គុណ​និង​១៣​ម៉ែត្រ និង​មួយទៀត​ជា​អាគារ​IMG_9966
​សម្រាប់​ប្រជុំ មាន​ទំហំ​២០​ម៉ែត្រ គុណ​និង​១៧​ម៉ែត្រ អាគារ​ទាំង​២​ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង ដែល​ត្រូវ​ចំណា យ​អស់​ទឹកប្រាក់​ប្រមាណ​ជាង​២៦​ម៉ឺន​ដុល្លា ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ដាក់អោយ​ដេញថ្លៃ ហើយ​កំណត់​កុងត្រា​សាងសង់​រយៈពេល​៩​ខែ​អោយ​ហើយ គឺ​ចាប់ផ្តើម​ពី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​។
​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសា​ស​ន៏​ថា​៖ អំ​IMG_9961
​ណោ​យក​សាងសាលា​ស្រុក​ទាំង​២​ខ្នង​នេះ គឺជា​ថវិការ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា មិនមែន​របស់​គណៈបក្ស​នយោបាយ​ណាមួយ​នោះឡើយ​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា គឺ​បានចាប់ផ្តើម​កសាង​ប្រទេសជាតិ តាំងពី​បាតដៃ​ទទេ ពី​គំនរ​ផេះផង់​ដែល​បន្សល់​ពី​សម័យ​ប៉ុលពត រហូត​មានការ​រីកចំរើន លើ​គ្រប់​វិស័យ​ទាំងអស់ តាំងពី​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ត​អារាម និង​បានធ្វើអោយ​ប្រទេសជាតិ​មាន​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ​។​ប្រ​ទេ ស​ជាតិ​បាន​ធ្លាក់ចូល​ភ្នក់ភ្លើងសង្គ្រាម​កន្លងមក រហូត​ធ្លាក់ចូល​របប​មួយ​យ៉ាង​ព្រៃផ្សៃ​គឺ​ប៉ុលពត ដោយ សារ​បក្សប្រឆាំង គឺ​លោក​សេនាប្រមុខ លន់ ណុល ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម​សីហនុ នៅ​ថ្ងៃ​១៨​មិនា ឆ្នាំ​១៩៧០ ដោយ​ចោទ​ព្រះអង្គ​ថា មាន​អំពើពុករលួយ លក់​ដី​អោយ​យួន យួន​ចូល​រស់នៅ​ពេញ​ស្រុក​ជាដើម ។​
​ក្រោយ​ថ្ងៃ​ជ័យជំនះ​៧​មករា ឆ្នាំ​១៩៧៩ ដោយសារតែ​គណៈបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ បានធ្វើអោយ​ប្រទេសជាតិ​បាន​សុខសន្តិភាព​ពេញលេញ សួរថា​តើ​កាលណោះ បក្ស​ដ៏​ដៃ​ទៀត​នៅឯណា នៅ ពេល​ប្រជាពលរដ្ឋ​មានទុក្ខ​។ ឥឡូវ​ខ្មែរ​រួបរួមគ្នា​តែមួយ​ដោយ​គោលនយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រ ជា​ជនកម្ពុជា មាន​គណបក្ស​ខ្លះ​បាន​ដើរ​នយោបាយ​លាប​ពណ៌​ខ្មែរ​បែបនេះ​ទៀតហើយ​សូម​បងប្អូន កុំ​ចាញ់​ការបោក​បញ្ឆោត​ទៀត ដែលនាំអោយ​ប្រទេសជាតិ​អស្ថេរភាព គ្មាន​សុខសន្តិភាព​។
​ ​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​កុំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​កុំ​បើក​ហួស​ល្បឿន​កំណត់ កុំ​បើកបរ​ពេល​ស្រវឹង និង​សូម​ពា ក់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ទាំងអស់គ្នា​។​ជាមួយគ្នា​នោះ ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ចែក​ថវិការ​លើកទឹកចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​សិ​ស្សា នុ​សិស្ស នៅក្នុង​ស្រុក​បរិបូណ៌​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​ប​ត្រ័​ទុតិយភូមិ​ចំនួន​១៥៩​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល ៕