ផ្ទះ​លោកតា​ឈិ​ត​មាឃ​ដែល​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ត្រូវ​លោក​អាត់​ខែម​និង​ក្រុមការងារ​ចុះ​ធ្វើ​ជូន​

0

​ខេត្តបន្ទាយមានជ័យ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខេ​ម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​និង​ក្រុមការងារ​មួយក្រុម​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៥​លោក​អាត់​ខេ​ម​និង​ក្រុមការងារ​បាន​ចុះជួយ​ធ្វើ ផ្ទះ​ជូន​លោកតា​ឈិ​ត​មាឃ​អាយុ​៨៣​ឆ្នាំ​ដែល​កន្លងមក​ផ្ទះ​របស់លោក តា​ត្រូវបាន​បំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​ខ្ទេច​អស់​នៅក្នុង​ភូមិ​ប៉ោយ​តា​អុង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​លោក​វរសេនីយ៍ត្រី យ៉​ត​សុផល image (3)អធិការនគរបាល​ស្រុក​ភ្នំស្រុក​បាន​និយាយថា​លោក​បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​និង​ប៉ុស្តិ​រដ្ឋបាល កម្លាំង​សរុប​ចំនួន​៣៥​នាក់​ចុះជួយ ធ្វើ​ផ្ទះ​ជូន​លោកតា​ឈិ​ត​មាឃ​ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី​ដែលមាន​ទំហំ ៣​គុណ​និង​៤​ម៉ែត្រ​សរសរ​ចំនួន​៨​ដើម​ជ​ញ្ជំ​ង​បណ្តោយ​៨​ក្រប​ជ​ញ្ជំ​ង​ទទឹង​៨​ក្រប​សរុប​អស់ ទឹកប្រាក់​១.១៧៧.៥០០​រៀល​ស​ង្ក័​សី​ប្រក់​ដំបូល​ប្រវែង​៣​ម៉ែត្រ​៣៧​សន្លឹក​អស់​ទឹកប្រាក់​image (2)៣២.០០០.០​រៀល​ស​ង្ក័​សី​ក្រហម​វាយ​ជញ្ជាំង​២០៤.០០០​រៀល​សរុប​ទឹកប្រាក់​ទាំងអស់ ១.៦៣១.៥០០​រៀល​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ជួយ​ថវិការ​ចំនួន​៤០០.០០០​រៀល​និង​អង្ករ​ចំនួន​២​ការុង​ទៀតផង​។​លោកតា​ឈិ​ត​មាឃ​ដោយបាន​មើលឃើញ​នូវ​ទង្វើ​ដ៏​ល្អ​image image (1)របស់​ក្រុមការងារ​នគ​បាល​ខេត្តបន្ទាយមានជ័យ​ដែល​ខិតខំ​ចំណាយ​ទាំង​លុយកាក់​និង​ទាំង​សំភា​រះ​ទាំង​កំលាំងកាយ​ចិត្ត​ដោយ​មិន​ខ្លាច​នឿយហត់​ចុះជួយ​ធ្វើ​ផ្ទះ​គាត់​ដែល​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​រយះពេល​កន្លងមក​នោះ​លោកតា​បាន​ថ្លែង​អំ​គុណ​ដល់​អស់លោក​ជា​ពន់ពេក​លោក​សូម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក​ឲ្យ​ជួយ​បីបាច់​ថែរក្សា​អស់លោក​ឲ្យ​ជួបប្រទះ​និង​តែ​សេចក្តីសុក​កុំបី​មាន​ទុក​ឡើយ​៕