ស្នងការ​ខេត្តបន្ទាយមានជ័យ​ឃាត់​និង​អប់រំ​យុវជន​បីនាក់​បើក​ម៉ូតូ​ធំ​សម្លេង​ឮ​

0

​បន្ទាយមានជ័យ​:​យុវជន​បីនាក់​ជិះ​ម៉ូតូ​ធុន​ធំ​ចំនួន​បី​គ្រឿង​បន្លឺសម្លេង​ខ្លាំងៗ​រំខាន​ប្រជាពលរដ្ឋ​ពេលយប់​ក្រោយ​កម្លាំង​ឃាត់​ត្រូវបាន​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ណែនាំ​អប់រំ​ធ្វើ​កិច្ចសន្យា​ប​ជ្ឈ​ប់​ដោយ​អោយ​អាណាព្យាបាល​មក​ធានា​ទើប​អនុញាតិ​អោយ​ត្រឡប់ទៅផ្ទះ​វិញ​។​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​1 តុលា​2015​នាពេល​អប់រំ​យុ​ជន​ខាងលើ​ថា​ដើម្បី​ធានាបាន​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ការរំខាន​ដោយ​ក្រុមយុវជន​ដែល​IMG_0172បាន​ជិះ​ម៉ូតូ​កែឆ្នៃ​បំពុង​សី​ុ​មាំ​ង​បណ្តាលអោយមាន​សម្លេង​ឮ​ខ្លាំង​មិន​ថា​យប់​ឬ​ថ្ងៃ​នៅក្នុង​ទី​រួម​ខេត្ត​និង​តាម​ស្រុក​លោក​បានដាក់​ផែនការ​ជា​បន្តបន្ទាប់​ដ​ល់​អធិការ​គ្រប់​ស្រុក​ក្រុង​ចាត់វិធានការ​ឃាត់​និង​អប់រំ​មិនអោយ​មាននៅ​ការ​បន្លឺសម្លេង​ទាំងនោះ​ទៀត​តែ​សកម្មភាព​ទាំងនោះ​នៅតែ​មិន​អស់​។​ជាក់ស្តែង​ម៉ូតូ​ធំៗ​ចំនួន​បី​គ្រឿង​ដែល​បាន​កែឆ្នៃ​បំពុង​សី​ុ​មាំ​ុ​ង​នោ​ង​ជិះ​អោយឮ​សម្លេង​ខ្លាំង​ត្រូវIMG_0173បាន​ឃាត់​ទាំង​អ្នកបើក​និង​ម៉ូតូ​យកមក​ស្នង​ការអោយ​ដោះ​សី​ុ​មាំ​ង​ចេញ​ដាក់​សី​ុ​មាំ​ង​ធម្មតា​ហើយ​ធ្វើ​កិច្ចសន្យា​ប​ជ្ឈ​ប់​ដោយ​អោយ​ក្រុមគ្រួសារ​មក​ធានា​ទើប​ដោះ​លេង​ទៅវិញ​។​ជាមួយនិង​ការ​អប់​ណែនាំ​នេះ​ផងដែរ​លោកស្នងការ​ក៏បាន​អំពាវនាវ​ដល់​យុវជន​ក្នុង​ខេត្ត​កុំ​កែឆ្នៃ​ម៉ូតូ​ខុស​បច្ចេកទេស​ដែលនាំអោយ​ខុសច្បាប់​និង​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ដៃ​នាំអោយ​សង្គម​ស្អប់ខ្ពើម​ដោយ​ងាក​មក​ធ្វើជា​កូន​ល្អ ពលរដ្ឋ​ល្អ​វិញ​។​យុ​ជន​ទាំងបី​និង​ម៉ូតូ​ទាំងបី​គ្រឿង​ដែរ​ក្រោយ​ការអប់រំ​ណែនាំ​ក​ហ​រុម​គ្រួសារ​បានមក​ធានា​និង​បានអោយ​ត្រឡប់​ទៅវិញ​អស់​៕