​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ដឹកនាំ​សមត្ថកិច្ច​ចុះ​បោះ​កំណត់​ព្រុំដី​ចិញ្ចើមផ្លូវ​អោយ​អាជីវករ​លក់ដូរ​

0

​នៅមុខ​ផ្សារឆ្នាំង ក្រោយ​លោក​អភិបាលខេត្ត​ព្រមាន​ដក​មន្ត្រី​អសកម្ម​ការងារ​ចោល​
​ខេត្តកំពង់ឆ្នាំង​៖​ ក្រោយពី​មានការ​ព្រមាន​របស់លោក​អភិបាលខេត្ត នៅ​ចុង​សប្តាហ៍​មុននេះ​ក្នុង​កិច្ចប្រជុំ​មួយ ថា​នឹង​ដក​នាយ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត និង​មន្ត្រី​អសកម្ម​ទាំងឡាយ ដែល​អសកម្ម​មិន​ធ្វើការ ដែល​បណ្តោយអោយ​មា​នភា​ព​ឥត​សណ្តាប់ធ្នាប់​ក្នុងការ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ បាត់បង់​សោភ័ណភាព និង​ស្ទះចរាចរណ៍​។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​មាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​នគរបាល​ស​ណ្តា​ប់​ធ្នាប់​ខេត្ត បាន​ចុះទៅ​បោះ​ខ្សែ​កំណត់​ព្រុំ​ចិញ្ចើមផ្លូវ​អោយ​អាជីវ​ករលក់ មិនអោយ​ដាក់​ឥ​វ៉ាន់​លក់ដូរ​លាន​មកលើ​ផ្លូវ​កៅស៊ូ​ជា​បន្តទៀត នៅមុខ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។333
​ ​លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ការចុះ​បោះ​ព្រុំ​កំណត់អោយ​អាជីវករ​លក់ដូរ​នេះ គឺមាន​បំណង​អោយ​អាជីវករ​ទាំងអស់​ចូលរួម​គោរព​ច្បាប់ និង​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត​និង​ក្រុង ក្នុងការ​រៀបចំ​អោយមាន​សណ្តាប់ធ្នាប់ និង​សោភ័ណភាព បញ្ជៀ​សបាន​នូវ​ការកកស្ទះ​ចរាចរណ៍ ដែល​បណ្តាលមកពី​ការលក់ដូរ​លាន​លយ​ម​កលើ​ផ្លូវថ្នល់​។​DSC08283
​នៅក្នុង​ការកំណត់​ព្រុំ​នេះ គឺ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បានកំណត់​វាស់​ពី​អ័ក្ស​ផ្លូវ​ប្រវែង​៥​ម៉ែត្រ ទើប​អនុញាតអោយ​អាជីវក​រដាក់​ឥ​វ៉ាន់​លក់ដូរ​បាន និង​ហាម​មិនអោយ​លក់​លាន​លយ​ចូល​លើផ្លូវ​ថ្នល់​ទៀតឡើយ​។ ក្រោយពី​ការណែនាំ និង​បោះ​ព្រុំ​កំណត់​រួចហើយ បើសិន​ជាមាន​អាជីវក​រណា​នៅតែ​បំពាន​យក​ផ្លូវ​សាធារណៈ​មក​ដាក់តាំង​ឥ​វ៉ាន់​លក់ដូរ​ទៀត​នោះ អាជ្ញាធរ​ក្រុង​នឹង​អនុវត្តតាម​ផ្លូវច្បាប់ គឺ​ចាប់ធ្វើ​ការផាកពិន័យ​អោយ​តឹងរ៉ឹង​តែម្តង ព្រោះ​អាជីវករ​ទាំងអស់​បាន​ផ្តិតមេដៃ​ក្នុង​កិច្ចសន្យា​យល់ព្រម​តាម​គំរោង​របស់​អាជ្ញាធរ​ក្រុង​និង​ខេត្ត​រួចហើយ​ក្នុងការ​កំណត់​រៀបចំ​នេះ​។​
​ ​ដោយឡែក​អាជីវករ​មួយចំនួន​ដែល​បាន​ទិញ​ដី​សង់​តូប​លក់ដូរ​ជួរ​ដើម​ស្រល់​ជាប់​ចិញ្ចើមផ្លូវ​នៅមុខ​ផ្សារឆ្នាំង​បានអោយដឹងថា​៖​ពួកគាត់​បាន​ទិញ​ដី​ធ្វើ​តូប​លក់ដូរ​ពី​អាជ្ញាធរ​ក្រុង គឺ​ក្នុង​ក្បាលដី​១​ម៉ែត្រ​មានតម្លៃ​៥​ម៉ឺន​រៀល​ក្នុង​១​ឆ្នាំ​ដែល​តូប​១​ៗ​មាន​ក្បាលដី​ពី​៣​ទៅ​៤​ម៉ែត្រ ក្នុងនោះដែរ​ពួកគាត់​ត្រូវ​បង់​ភាស៊ី​មួយ​ពាន់​រៀល​ប្រចាំថ្ងៃ​ទៀត​។ ចំណែក​ឡែក​ប្រជាកសិករ និង​ប្រជា​នេសាទ​ដែលមាន​ត្រី​សាច់ បន្លែបង្ការ​ដាក់​កញ្ច្រែង​លក់​បន្តិចបន្តួច ក៍​ត្រូវ​បង់​ភាស៊ី​ក្នុង​ថ្ងៃមួយ​ពាន់​រៀល​ផងដែរ​។​DSC08285
​ ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ការលក់ដូរ​អនាធិបតេយ្យ​តាម​ចិញ្ចើមផ្លូវ​ចាប់​ពីមុខ​វត្ត​យាយ​ទេព​រហូតដល់​ទំនប់​បារាំង គឺមាន​ការបើក​ដៃ​ពី​អ្នកម៉ៅការ​ភាស៊ី​ផ្សារឆ្នាំង អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ទើប​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណភាព​និង​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ ហើយក៏​មាន​ភាព​អសកម្ម​មិនអាច​ដោះស្រាយបាន​។​
​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តាជួយ​ដាក់​វិធានការណ៍​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​អោយបាន​ម៉ឺងម៉ាត់ ទើប​ការរៀបចំ​ទីតាំង​ខាងលើ​មាន​ប្រសិទ្ធភាព កុំ​ចេះតែ​ថា​តែ​មិន​ហា់ន​ធ្វើ ដូច​ពាក្យចាស់​និយាយថា « កោ​កៗ​សឹក​តែ​មាត់​ត្រដោក​
​ឆ្អែត​តែ​ពោះ​ក្របី , រទេះ​ចេះតែ​បរ ឆ្កែ​ចេះតែ​ព្រុស មនុស្ស​ចេះតែ​ដើរ » គឺ​ពិតជា​យ៉ាប់​ហើយ​៕
DSC08286