​មុខ​សញ្ញគ​ប់​កញ្ចក់​ឡាន​អ្នកដំណើរ​ពេល​រាត្រី ត្រូវ​នគ​បាល​ចាប់ខ្លួន​

0

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ក្រោយពី​មាន​ពលរដ្ឋ​ម្នាក់​ប្តឹង​ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​ខ​ណះ​រូបគាត់​ធ្វើដំណើរ​តាមផ្លូវ កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំនុច អាហា​រដ្ឋា​ន​ស្តង់​ទឹក ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​នគរ​បាន​ក្រុង​សំរោង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ញឹក សា​វឿ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​កែន​សែន​ជ័យ សង្កាត់​សំរោង ក្រុង​សំរោង មានមុខ​របរ​មិន​ពិតប្រាកដ​។​រីឯ​ជនរងគ្រោះ​ឈ្មោះ ជុំ វិត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។​IMG_8327

​លោក ស្រ៊ុន សាន អធិកា​នគរបាល​ក្រុង​សំរោង បាន​ឲ្យ​ដឹងថា មុនពេល​ចាប់ខ្លួន​ជនសង្ស័យ ញឹក សា​វឿ​ត បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​ជនរងគ្រោះ ខ​ណះ​ជិះ​រថយន្ត​ហាយ​ឡិន​ដឺ​តាមផ្លូវ ទាំ​មិនដឹង​ដឹង​មូលហេតុ ទើប​សមត្ថកិច្ច​យើង ចុះ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​ដើម្បី​ចាត់ការ​តាមច្បាប់​។​IMG_8326

​ប្រភពពី​អ្នកភូមិ​បាន និយាយ​ពេញៗ​មាត់​ថា ជនសង្ស័យ​ខាងលើ​គឺជា​មនុស្ស​ញៀន​ថ្នាំ និង​តែងតែ​ដើរ​អុកឡុក​រករឿង​គេ​ពេញ​ភូមិ និង​តែងតែ​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ជា​ញឹកញាប់​។​ពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​នគរបាល​ផ្តន់ទាទោស​ជន​នោះ​ឲ្យ​ធ្ងន់ធ្ង​៕​IMG_8328