ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបម្ទាយមានជ័យ លោកលីសារី អភិបាលរងខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំដើម្បីស្វេងរកដំណោះស្រាយលើដីទំនាសចំនួន១៣គ្រួសារនៅក្នុងភូមិសាស្ត្រចំណុចតំបន់១ ក្នុងឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមួយលោកអិុនសារ៉នដែលបានរំលោភយកដីរបស់គាត់ហើយមានអន្តរាគមន៍ពីលោកឃួនជឿនទៀតផង។ក្នុងកិច្ចប្រជុំនោះដែរលោកលីសារីបានមានប្រសាសន៍ថាការទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១៣គ្រួសារនៅចំណុចតំបន់១ជាមួយនិង
លោកសក្តិ ៥ឃួនជឿននិងលោកសក្តិ ៤អិុនសារ៉នដីនៅក្នុងអង្គភាព៥០៣ជាដីទំនាស់ដែលមានរយះពេលអស់១៤ឆ្នាំកន្លងមកហើយនោះ។លោកលីសារីបាននយាយបន្តថាក្នុងរយះពេល១៤ឆ្នាំនោះប្រជាពលរដ្ឋទាំង១៣គ្រួសារនោះបាននាំគ្នាបង្កបង្កើនផលពេញក្នុងដីទំនាសនោះបានផលយ៉ាងច្រើនដើម្បីផ្គុតផ្គង់ជីវភាពគ្រួសារបានធូរធាជារៀងរាល់ឆ្នាំ។ថ្មីៗនេះស្រាប់តែលេចមុខលោកសក្តិ៥ឃួនជឿននិងលោកសក្តិ៤អុិនសារ៉ននៅក្នុងអង្គភាព៥០៣ចេញមុខមកធ្វើការហាមឃាត់ប្រជាពលរដ្ឋទាំង១៣គ្រួសារនេះឈប់ឲ្យបង្កបង្កើនលើនេះដីនេះបន្តទៀតដោយសំអាងថាដីនេះជាដីរបស់យោធានៅក្នុងអង្គភាព៥០៣។
ប្រជាពលរដ្ឋទាំង១៣គ្រួសារនោះក្រោយពីលោកឃួនជឿនធ្វើការហាមឃាត់មិនឲ្យបង្កបង្កើននៅលើដីខ្លួនរួចមកក៏នាំគ្នាធ្វើពាក្យបណ្តឹងចូលមកលោកឃូពៅអភិបាលស្រុកស្វាយចេកឲ្យជួយរកដំណោះស្រាយតែលោកឃូពៅបានឆ្លើយបដិសេធមិនដោះស្រាយជាដាច់ខាតទើបប្រជាពលរដ្ឋទាំង១៣គ្រួសារយកពាក្យបណ្តឹងទៅដាក់នៅខេត្តឲ្យលោកអិបាលខេត្តជួយដោះស្រាយបន្ត។លុះនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៥ទើបលោកលីសារីអភិបាលរងខេត្តគោះហៅគូរទំនាសដីទាំងសងខាងឲ្យចូលមកប្រជុំដើម្បីរកដំណោះស្រាយ។លោកលីសារីបានបន្តទៀតថាដោយក្នុងទំនាស់ដី នោះគូរភាគីទំនាស់មកតែម្ខាងដោយមិនអាចដោះស្រាយបានទើបលោកលីសារីលើកទៅថ្ងៃមុខហើយលោកនិងចុះទៅឲ្យដល់លើដីទំនាស់នោះដើម្បីពិនិត្យឲ្យបានហ្មត់ចត់ថាគូរភាគីមួយណាខុសនិងមួយណាត្រូវដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅថ្ងៃខាងមុខនេះដើម្បីបញ្ចប់រឿង៕




































